រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិកលោក Alejandro Mayorkas និងអភិបាលរដ្ឋ Texas លោក Greg Abbott បានប៉ះទង្គិចគ្នាអំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ បន្ទាប់ពីជនអន្តោប្រវេសន៍ហៃទីរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាហើយក្រោយមកត្រូវបានរំសាយចេញពីទីក្រុង Del Rio នៃរដ្ឋ Texas។
ការបោះឆ្នោតនេះគឺជាការបោះឆ្នោតមួយដែលគណបក្សនានាប្រកួតគ្នាដើម្បីបន្តតំណែងជាអធិការបតីពីអ្នកស្រី Angela Merkel។
ក្រុមអ្នកវិភាគនិយាយថា ផ្លូវពាណិជ្ជកម្មថ្មីនេះនឹងធ្វើឲ្យទំនាក់ទំនងចិននិងមីយ៉ាន់ម៉ាកាន់តែស្អិតរមួត ប៉ុន្តែផលប្រយោជន៍ពីសំណង់ផ្លូវពាណិជ្ជកម្មនេះនៅមិនទាន់មាននោះទេ លុះត្រាតែចិនអាចបញ្ចុះបញ្ចូលមីយ៉ាន់ម៉ាឲ្យសាងសង់ផ្លូវដែកជាមុនសិន។
ក្រុមហ៊ុន ទីសក្ការៈបូជា និងទីកន្លែងស្នាក់នៅសម្រាប់ជនអាណាថា កំពុងប្រើកម្មវិធីគ្រប់គ្រងទីកន្លែងតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីធ្វើឲ្យកន្លែងធ្វើការ និងរស់នៅ មានលក្ខណៈស្របតាមការណែនាំស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕
សហរដ្ឋអាមេរិកនឹងមិនគាំទ្រការផ្តល់កលយុទ្ធអាវុធនុយក្លេអ៊ែរឱ្យកូរ៉េខាងត្បូង ឬមិនរៀបចំការផ្តល់អាវុធនុយក្លេអ៊ែរជាមួយរដ្ឋាភិបាលក្រុងសេអ៊ូលនោះទេ បន្ទាប់ពីបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងលេចធ្លោម្នាក់បានស្នើបែបនេះ។ នេះបើយោងតាមមន្រ្តីក្រសួងការបរទេសអាមេរិក។
The leaders will discuss cooperation in the Indo-Pacific region in the face of China’s growing influence.
«នៅពេលដែលប្រទេសអូស្ត្រាលីងាកចេញពីប្រទេសចិន ប្រទេសកុម្មុយនិស្តនេះ យល់ថា ប្រទេសអូស្ត្រាលីកំពុងខិតទៅជិតសហរដ្ឋអាមេរិក។ ដូច្នេះមនោសញ្ចេតនាខ្វល់ខ្វាយនេះ នឹងលេចឡើង»។ នេះបើតាមលោក Oh Ei Sun អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅឯវិទ្យាស្ថានកិច្ចការអន្តរជាតិក្នុងប្រទេសសិង្ហបូរី។
មនុស្សជិតពាក់កណ្តាលផែនដី មិនអាចមានម្ហូបអាហារប្រកបដោយសុខភាពទេ។ នេះបើតាមលោកអគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានព្រមាននៅឯកិច្ចប្រជុំកំពូលស្តីអំពីម្ហូបអាហារ កាលពីថ្ងៃព្រហស្បតិ៍ ដែលស្វះស្វែងធ្វើឲ្យប្រសើរឡើងនូវផលិតកម្ម និងការកែច្នៃម្ហូបអាហារសាកលលោក។
គ្រោះថ្នាក់ធំបំផុតចំពោះសហរដ្ឋអាមេរិកនិងលោកខាងលិចបន្ទាប់ពីការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន អាចចេញមកពីសាខាអាហ្វហ្គានីស្ថានរបស់ក្រុមភេរវកររដ្ឋអ៊ីស្លាម មិនមែនក្រុមal-Qaida ទេ ទោះបីក្រុមនេះមានទំនាក់ទំនងយូរអង្វែងជាមួយតាលីបង់ក៏ដោយ។
កាលពីថ្ងៃទី ២០ ខែកញ្ញាកន្លងទៅនេះ តុលាការនៃប្រទេសរវ៉ាន់ដា បានកាត់ទោសលោក Paul Rusesabagina ដែលជាអតីតអ្នកគ្រប់គ្រងសណ្ឋាគារ Hotel des Mille Collines នៅក្នុងរដ្ឋធានីគីហ្គាលី ប្រទេសរវ៉ាន់ដា ឱ្យជាប់ពន្ធនាគារ ២៥ ឆ្នាំ បន្ទាប់ពីបានរកឃើញថា លោកមានទោសក្រោមបទចោទប្រកាន់ទាក់ទិននឹងភេរវកម្ម។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានជួបជាមួយប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi កាលពីថ្ងៃពុធនៅឯវិមានសភាសហរដ្ឋអាមេរិកដែលជាផ្នែកមួយនៃការឈប់សំចតរយៈពេលខ្លីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
រដ្ឋបាលម្ហូបអាហារនិងឱសថសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យប្រើដូសទី៣នៃវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ពលរដ្ឋអាមេរិកាំងអាយុចាប់ពី៦៥ឆ្នាំឡើង និងមនុស្សពេញវ័យដែលមានជំងឺធ្ងន់ធ្ងរ។
កិច្ចព្រមព្រៀងនេះធ្វើឡើងនៅពេលអូស្ត្រាលីដកខ្លួនចេញពីកិច្ចព្រមព្រៀងជាមួយបារាំងធ្វើនាវាមុជទឹកប្រើថាមពលម៉ាស៊ូត-អគ្គិសនី ហើយរដ្ឋាភិបាលក្រុងប៉ារីសខឹងសម្បា។ បារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនទៅអាមេរិកនិងអូស្ត្រាលី។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចោទប្រកាន់ក្រុមហ៊ុនផលិតឱសថធំៗនៅលើពិភពលោកថា បានបង្កើតនូវ«វិបត្តិសិទ្ធិមនុស្សមួយដែលមិនធ្លាប់មានកាលពីមុន» ដោយខកខានមិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យបានគ្រប់គ្រាន់ដល់ប្រទេសក្រីក្របំផុតនៅក្នុងពិភពលោក។
ដោយសន្យា«បង្កើនផ្នែកការទូត» និងប្ដេជ្ញាមិនឲ្យមាន«សង្គ្រាមត្រជាក់ថ្មី» លោកប្រធានាធិបតី Joe Biden បានប្រើសុន្ទរកថាដំបូងរបស់លោកក្នុងនាមជាប្រមុខរដ្ឋនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដើម្បីជំរុញរបៀបវារៈសកលនិយម។
មនុស្សរាប់រយនាក់បានធ្វើបាតុកម្មកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងធំទី២របស់ប្រទេសអូស្ត្រាលីប្រឆាំងនឹងការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលរដ្ឋាភិបាលដាក់កំហិតលើវិស័យសំណង់។
Speakers Wednesday include Britain’s Boris Johnson, Ukraine’s Volodymyr Zelenskyy and Sierra Leone’s Julius Maada Bio.
Isko Moreno seeking to replace Rodrigo Duterte in the 2022 elections.
ក្រុមមន្រ្តីដែលផ្តល់សក្ខីកម្មនៅចំពោះមុខសមាជិកសភាកាលពីថ្ងៃអង្គារបានបន្ទរការព្រមានកាលពីដើមឆ្នាំនេះថា ការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតចំពោះសហរដ្ឋអាមេរិកគឺមនុស្សធំឡើងនៅក្នុងប្រទេស ដោយមានមនោគមវិជ្ជាជនជាតិស្បែកសអស្ចារ្យជាងគេនិងទុក្ខព្រួយផ្ទាល់ខ្លួន។
មន្ត្រីអូស្ត្រាលី បានប្រកាសថា ការដ្ឋានសំណង់នានានៅក្នុងទីក្រុង Melbourne នឹងត្រូវបិទរយៈពេល២សប្តាហ៍ ខណៈពេលដែលមានការព្រួយបារម្ភថា សកម្មភាពរបស់កម្មករសំណង់ នឹងរួមចំណែកក្នុងការចម្លងជំងឹកូវីដ១៩ ទៅអ្នកដទៃ។
ព័ត៌មានផ្សេងទៀត