ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​អំពាវនាវ​ឲ្យ​លោក ​Biden ​គាំទ្រ​ការតាំង​ទីលំនៅ​របស់​ជនជាតិ​អាហ្វហ្គានីស្ថាន​និង​ជន​ជាតិ​ផ្សេង​ទៀត


រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Washington អ្នកស្រី Maria Cantwell ថ្លែង​ក្នុង​អំឡុង​ពេល​សវនាការ​អំពី​សំណើ​ថវិកា​នៅ​វិមាន​រដ្ឋសភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែ​មិថុនា ឆ្នាំ២០២១។ (AFP)

សមាជិក​ព្រឹទ្ធ​សភា​រាប់សិប​នាក់​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​កំពុង​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី ​Joe Biden ​បង្កើត​តំណែង​ជាន់​ខ្ពស់​២​ដើម្បី​ជួយ​ជម្លៀស​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​មាន​សិទ្ធិ​ស្រប​ច្បាប់​និង​ពល​រដ្ឋ​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​នោះ​ បន្ទាប់ពី​ការដក​កងទ័ព​សហ​រដ្ឋ​អាមេរិក​បាន​ចាក​ចេញ​កាលពី​ថ្ងៃ​ទី​៣១ ​ខែ​សីហា។​

លោក​ស្រី​ Maria Cantwell ​សមាជិក​ព្រឹទ្ធ​សភា ​និង​ជា​មេដឹកនាំ​កិច្ច​ផ្តួចផ្តើម​នេះ​បាន​និយាយ​ថា​ ការិយាល័យ​របស់​លោក​ស្រី​ត្រូវ​បាន​មនុស្ស​យ៉ាង​តិច​ណាស់​១.៨០០​នាក់​ទាក់ទង​មក។​ លោក​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា ពួក​គេ​រួម​បញ្ចូល​ទាំង​ពលរដ្ឋ​សហ​រដ្ឋ​អាមេរិក ​អ្នក​មាន​ទិដ្ឋាការ​អន្តោប្រវេសន៍​ពិសេស​អ្នក​កាសែត​និង​អ្នក​ធ្វើការ​តាម​កិច្ច​សន្យា​ដែល​បាន​ធ្វើការ​នៅ​ឯ​ស្ថានទូត​សហរដ្ឋ​អាមេរិក​មុន​ពេល​ស្ថានទូត​នេះ​បិទ​ នៅ​ក្នុង​រដ្ឋធានី​កាប៊ុល។​

កាលពី​ថ្ងៃ​ពុធ ​លោកស្រី​បាន​មាន​ប្រសាសន៍​ថា​ «យើង​ដឹង​ថា ​យើង​នៅ​មាន​មនុស្សជាច្រើន​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​ពួកគេ​ត្រូវការ​ឲ្យ​សហ​រដ្ឋ​អាមេរិក​បន្ត​ជួយ​ពួក​គេ​និង​គាំទ្រ​ពួក​គេ»។ អ្នកស្រី​ថ្លែង​ដូច្នេះបន្ទាប់ពី​ផ្សព្វផ្សាយ​លិខិត​មួយ​ដែល​មាន​ហត្ថលេខា​ពី​សហការី​ចំនួន​១១​រូប ​ដែល​រួមមាន​លោកស្រី​សមាជិក​ព្រឹទ្ធ​សភា ​Elizabeth Warren ​និង​លោក​សមាជិក​ព្រឹទ្ធ​សភា ​Cory Booker។ ​អ្នក​ទាំង២​បាន​ឈរ​ឈ្មោះ​សម្រាប់​ការ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ឆ្នាំ​២០២០។

ពួក​សមាជិក​ព្រឹទ្ធ​សភា​បាន​សុំ​ឲ្យ​លោក​ប្រធានាធិបតី ​Biden ​បង្កើត​តំណែង​ទាំងនេះ​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​និង​នៅ​ក្រសួង​ការ​បរទេស។​

សហ​រដ្ឋ​អាមេរិក​បាន​ជម្លៀស​មនុស្ស​១២៤.០០០​នាក់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថានក្នុង​រយៈ​ពេល​២​សប្តាហ៍កាលពី​ខែ​សីហា។​ ​មន្ត្រី​រដ្ឋបាល​បាន​ពណ៌នា​ថា​ ជា​ការដឹក​ជញ្ជូន​តាម​យន្តហោះ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG