កិច្ចប្រជុំជាន់ខ្ពស់ដែលមានសារៈសំខាន់រវាងអាមេរិកនិងតៃវ៉ាន់នេះ កើតមានឡើងក្រោយវេទិកាពិគ្រោះយោបល់មួយរវាងប្រទេសទាំង២ ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានអាមេរិកក្នុងកោះតៃវ៉ាន់ កាលពីថ្ងៃទី៦ ខែមករាកន្លង។
នៅទីក្រុង Munich លោក Blinken នឹងចូលរួមនៅក្នុងជំនួបជាបន្តបន្ទាប់ដើម្បីពិភាក្សាការបន្តការគាំទ្រប្រទេសអ៊ុយក្រែននិងការជួយឧបត្ថម្ភដល់ពលរដ្ឋតួកគីនិងស៊ីរីបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមក។ នេះបើតាមការឱ្យដឹងពីក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោក Blinken បាននិយាយថា ប្រទេសចិនបានព្យាយាម «ធ្វើឱ្យអន្តរាយអស់រយៈពេលរាប់ទសវត្សរ៍មកហើយដល់ស្ថានការណ៍បច្ចុប្បន្នជាយូរមកហើយដែលបានរក្សាសន្តិភាពនិងស្ថិរភាព [នៅច្រកសមុទ្រតៃវ៉ាន់]» ខណៈដែលសហរដ្ឋអាមេរិកចង់ពង្រឹងស្ថានភាពនេះ។
ក្រសួងការបរទេសចិនបានបញ្ជាក់ថាលោកXiបានស្នើទៅលោក Biden ឱ្យគោរពនូវការសន្យារបស់លោកដែលថាសហរដ្ឋអាមេរិកនឹងមិនគាំទ្រការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់នោះឡើយហើយសហរដ្ឋអាមេរិកក៏មិនត្រូវមានបំណងប្រើប្រាស់កោះតៃវ៉ាន់ជាឧបករណ៍ដើម្បីទប់ទល់ជាមួយចិននោះឡើយ។
លោក Matt Murray បានឱ្យដឹងថា «ចំណុចសំខាន់សម្រាប់កិច្ចប្រជុំរបស់ APECនៅឆ្នាំនេះ ដែលមានការប្រឈមខ្លាំងនោះ គឺការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងស្ថានភាពដែលប៉ះពាល់ដោយសារសង្គ្រាមនេះនៅទូទាំងតំបន់ ជាពិសេសការប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច ដូចជាវិបត្តិថាមពលនិងស្បៀងអាហារជាដើម»។
កោះតៃវ៉ាន់និយាយថា ការបើកឱ្យមានបណ្តាញទាក់ទងគ្នា នឹងជួយកាត់បន្ថយគ្រោះថ្នាក់ដោយការយល់ច្រឡំនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ខណៈពេលដែលប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping កំពុងត្រៀមជួបគ្នា នៅក្រៅកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G-20 នៅសប្តាហ៍ក្រោយ។
នៅក្នុងបទសម្ភាសន៍មួយក្នុងសប្តាហ៍នេះ លោក Ramin Toloui មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច បានប្រាប់វីអូអេថា វានឹងមានផលវិបាកធ្ងន់ធ្ងរលើសន្តិសុខស្បៀងអាហារក្នុងពិភពលោក ប្រសិនបើរុស្ស៊ីមិនព្រមបន្តកិច្ចព្រមព្រៀងនោះទេ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោកDmytro Kuleba ត្រូវគេរំពឹងថានឹងចុះហត្ថលេខាដោយផ្ទាល់ដៃនៅលើលិខិតុបករណ៍ស្ដីពីការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា TACព្រមទាំងចូលរួមក្នុងកិច្ចប្រជុំអាស៊ានមួយចំនួនទៀត។
កាលពីថ្ងៃពុធ យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីល ៣ គ្រាប់តម្រង់ឆ្ពោះទៅកាន់ដែនដីកូរ៉េខាងត្បូង។
លោករដ្ឋមន្ត្រីការបរទេស Antony Blinken បានបញ្ជាក់ជាថ្មីកាលពីថ្ងៃពុធម្សិលមិញអំពីការតាំងចិត្តរបស់អាមេរិកនៅក្នុងការគោរពសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងនៅក្នុងការធានាថា ការខ្វែងគំនិតគ្នារវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលតៃវ៉ាន់គឺត្រូវដោះស្រាយដោយសន្តិវិធី។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ប្រទេសចិនគឺជាបញ្ហាប្រឈមចំពោះផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
បើទោះបីជាសហរដ្ឋអាមេរិកមិនព្រមប្រកាន់គោលជំហរណាមួយទាក់ទិននឹងរឿងអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ក៏ដោយ ក៏ការលើកឡើងរបស់ក្រសួងការបរទេសអាមេរិកនេះគឺជាការលើកឡើងជាសាធារណៈដ៏កម្រមួយ។
ការថ្លែងរបស់លោក Biden នេះគឺជាលើកដំបូងបង្អស់ដែលប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងកាន់តំណែងបានបង្ហាញយ៉ាងច្បាស់អំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិននិងកោះតៃវ៉ាន់នៅក្នុងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិតាំងពីឆ្នាំ ១៩៧១ មក។
រដ្ឋមន្ត្រីការបរទសអាមេរិកលោក Antony Blinken បានជួបជាមួយនឹងប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទ នៅក្នុងរដ្ឋធានីម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក ដើម្បីផ្សះផ្សារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ ដែលបានប្រេះស្រាំដោយសារបញ្ហាអន្តោប្រវេសន៍និងបញ្ហាផ្សេងៗទៀត។
ទស្សនកិច្ចដោយមិនប្រកាសឱ្យដឹងជាមុនរបស់លោក Blinken នេះគឺជាទស្សនកិច្ចលើកទី ២ ទៅកាន់ប្រទេសអ៊ុយក្រែន តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈមក។
កាលពីថ្ងៃចន្ទម្សិលមិញ យោធាចិនបានបញ្ជាក់ថាខ្លួនបានធ្វើសមយុទ្ធបន្ថែមទៀតនៅជិតប្រជុំកោះ Penghu របស់តៃវ៉ាន់ ស្របពេលដែលសមាជិកសភាអាមេរិកមួយក្រុមបានជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen និងសមាជិកសភាតៃវ៉ាន់។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបង្ហាញការសោកស្ដាយក្នុងអំឡុងដំណើរទស្សនកិច្ចនៅថ្ងៃចន្ទនេះនៅទីក្រុងតូក្យូបន្ទាប់ពីការធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានថ្លែងប្រាប់សមភាគីចិនរបស់លោកកាលពីថ្ងៃសៅរ៍ថា ការគាំទ្ររបស់ចិនចំពោះសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ធ្វើឱ្យស្មុគស្មាញដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន។
លោក Blinken នឹងចូលរួមនៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅថ្ងៃសៅរ៍។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជារបៀបវារៈលើគេនៅពេលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ជួបជាមួយរដ្ឋមន្ត្រីការបរទេសផ្សេងទៀតនៃប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ឬ G-20 នៅចុងសប្តាហ៍នេះនៅកោះបាលីប្រទេសឥណ្ឌូណេស៊ី។
ព័ត៌មានផ្សេងទៀត