ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​ជំនួប G7


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​កិច្ចប្រជុំ​របស់​លោក​ជាមួយ​សមភាគី​តួកគី​របស់​លោក មុនពេល​ចាកចេញ​ពី​អាកាស​យានដ្ឋាន Ankara Esenboga ក្នុង​ទីក្រុង​អង់ការ៉ា នៅ​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​កិច្ចប្រជុំ​របស់​លោក​ជាមួយ​សមភាគី​តួកគី​របស់​លោក មុនពេល​ចាកចេញ​ពី​អាកាស​យានដ្ឋាន Ankara Esenboga ក្នុង​ទីក្រុង​អង់ការ៉ា នៅ​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ចាក់​ឡើង​វិញ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ​សហរដ្ឋ​អាមេរិក​នៅតែ​ផ្តោត​ការយកចិត្ត​ទុកដាក់​របស់​ខ្លួន​លើ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ថ្វី បើ មាន​បញ្ហា​ពិបាកៗរបស់​សាកលលោក ​ដូចជា​ជម្លោះ​រវាង​អ៊ីស្រាអែលនិង​ក្រុម​ហាម៉ាស់​ក៏ដោយ។

នៅ​ឯ​ចំណត​អាកាសយានដ្ឋាន​ក្រុង​អង់ការ៉ា បន្ទាប់ពី​បញ្ចប់​ការពិភាក្សា​រយៈពេល២ម៉ោង​កន្លះ​ជា មួយ​រដ្ឋ​មន្ត្រី​ការបរទេស​តួកគី​លោក Hakan Fidan មក លោក Blinken បាន​មាន​ប្រសាសន៍​ថា​ «ទោះបី​យើង​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​វិបត្តិ​នៅ​តំបន់​ហ្កាហ្សា​ក៏ដោយ យើង​បាន​ចូល​រួម​ពាក់​ព័ន្ធស្មើ​គ្នា​នៅ​ក្នុង​ការងារ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​និង​ផ្នែក​ផ្សេងៗទៀត​របស់​ពិភពលោក​ដើម្បី​ធ្វើ​ឱ្យ​ជឿនលឿន​ដល់​ផលប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក»។

អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​រូប​នេះ​នឹង​អញ្ជើញ​ទៅដល់​រាជធានី​តូក្យូ​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ចូល រួម​ជំនួប​របស់​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ជាង​គេ​ទាំង៧ ឬ G7 និង​ការចរចា​ទ្វេភាគី។

លោក Blinken មាន​ប្រសាសន៍​ថា ​លោក​មាន​គម្រោង​ជម្រាប​សម​ភាគី​របស់​លោក​មកពី​ក្រុម​ប្រទេស G7 អំពី​ដំណើរ​ទស្សនកិច្ច​កាលពីពេល​ថ្មីៗនេះ​នៅ​តំបន់​មជ្ឈិម​បូព៌ា។

ជប៉ុន​ធ្វើ​ជា​ប្រធាន G7 នៅ​ឆ្នាំ​នេះ។ ការគាំទ្រ​ការស្តា​សេដ្ឋកិច្ច​របស់​អ៊ុយក្រែនឡើង​វិញ​និង​តម្រូវការ​ថាមពលក៏​ដូច​ជា​សន្តិសុខ​ក្នុង​តំបន់​ស្ថិត​នៅ​លើ​របៀប​វារៈ​នៅ​ក្នុង​ជំនួប​ទ្វេភាគី​របស់​លោក Blinken ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida និង​លោក​រដ្ឋមន្ត្រី​ការបរទេស Yoko Kamikawa។

លោក​នាយក​រដ្ឋមន្ត្រី Kishida ទើបតែ​វិល​ត្រឡប់​មកពី​រដ្ឋធានី​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន​និង​គូឡាឡាំពួ​នៃ​ប្រទេស​ម៉ាឡេស៊ី​ជា​ទីកន្លែង​ដែល​លោក​បាន​បញ្ជាក់​ថា​ជប៉ុន​នឹង​លើក​ស្ទួយ​កិច្ចសហ​ប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ​និង​នាវាចរណ៍​ទ្វេភាគី​ជាមួយ​ហ្វីលីពីន​និង​ម៉ាឡេស៊ី៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG