អ្នកនេសាទក្នុងប្រទេសកាមេរូន បានអំពាវនាវឱ្យអាជ្ញាធរបង្ក្រាបអ្នកនេសាទនិងកសិដ្ឋាននេសាទត្រីរាប់រយ ដែលកំពុងនេសាទត្រីដោយខុសច្បាប់នៅក្នុងឈូងសមុទ្រហ្គីណេ បន្ទាប់ពីសហភាពអឺរ៉ុប បានដាក់បម្រាមលើការនាំចូលអាហារគ្រឿងសមុទ្រមកពីប្រទេសកាមេរូន។
រដ្ឋាភិបាល និងក្រុមជួយសង្គ្រោះកំពុងស្ថិតនៅតំបន់ព្រំដែនដើម្បីជួយពលរដ្ឋដែលត្រូវការជំនួយនៅតំបន់អាហ្វ្រិកភាគកណ្តាលមួយនេះ។
ពួកពេទ្យបូរាណប្រទេសកាមេរូននិយាយថា ពួកគេមានបន្ទុកច្រើនជាងមុនដោយសារមានមនុស្សច្រើននាក់ស្វះស្វែងរកថ្នាំបូរាណសម្រាប់ការបញ្ចៀសឬការព្យាបាលជំងឺកូវីដ១៩។
អ្នកយកព័ត៌មានជនជាតិកាមេរូន បានប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ដោយការតវ៉ាប្រឆាំងនឹងការរំលោភបំពានពីសំណាក់រដ្ឋាភិបាល ក៏ដូចជាពីក្រុមឧទ្ទាមដែលកំពុងប្រយុទ្ធទាមទារឲ្យមានរដ្ឋឯករាជ្យមួយ។
រហូតដល់ឆ្នាំ២០១៤ ក្រុង Meiganga និងភូមិនានាដែលនៅជុំវិញនោះ មានចំការពោត សណ្តែក សណ្តែកដី និងកសិដ្ឋានចិញ្ចឹមគោសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកាមេរូន នីហ្សេរីយ៉ា និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ប្រទេសកាម៉េរូនបានផ្អាកការងារអ្នកកាសែត១៦នាក់និងបណ្តាញព័ត៌មានចំនួន៧រយៈពេលពី១ខែ ទៅ៦ខែ ដោយសារអ្វីដែលគេហៅថា «បទល្មើសសារព័ត៌មាន»។
ប្រធានាធិបតីប្រទេសកាមេរ៉ូនលោក Paul Biya ដែលជាប្រធានាធិបតីកាន់តំណែងបាន ៣៦ ឆ្នាំមកហើយ គឺយូរជាងគេបំផុតទីពីរនៅទ្វីបអាហ្វ្រិក ទើបតែបានស្បថចូលកាន់តំណែងជាប្រធានាធិបតីមួយអាណត្តិទៀតដែលមានរយៈពេល ៧ ឆ្នាំ។
គ្រូបង្រៀនឈ្មោះ John Nlom និងកូនៗរបស់លោកបីនាក់បានចាកចេញពីសាលា Saint Josephsនៅតំបន់ Sasse ដោយលោកបាននិយាយថា លោកមិនទុកចិត្តលើការធានាអះអាងរបស់លោកអភិបាលក្រុងដែលបានប្រកាសថាពួកគេនឹងមានសុវត្ថិភាពនោះទេ។
ប្រទេសកាមេរ៉ូនបានកំណត់យកថ្ងៃទី ៧ ខែតុលា ខាងមុខ ជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ ប៉ុន្តែគេនៅតែមានចម្ងល់នៅឡើយថា តើការបោះឆ្នោតនេះនឹងអាចប្រព្រឹត្តទៅបានទេនៅក្នុងតំបន់ដែលនិយាយភាសាអង់គ្លេសចំនួនពីរនៅក្នុងប្រទេសនេះ ដែលនៅក្នុងតំបន់នោះ អ្នកបំបែកខ្លួនកំពុងតែវាយប្រយុទ្ធដើម្បីទាមទារឯករាជ្យ។
ប្រទេសកាមេរូនបានចាប់ផ្តើមចែកកុំព្យូទ័រជាច្រើនគ្រឿងដល់និស្សិត ដែលការណ៍នេះត្រូវរដ្ឋាភិបាលហៅថាធ្វើឡើងដើម្បីបង្កើនការអប់រំ និងការសិក្សាស្រាវជ្រាវ។ សម្ភារកុំព្យូទ័របរិច្ចាគទាំងនេះជាអំណោយរបស់លោក Paul Biya ដែលជាប្រធានាធិបតីកាន់អំណាចយូរឆ្នាំជាងគេមួយក្នុងពិភពលោក និងធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលការណ៍នេះក៏បានបង្កឲ្យមានការរិះគន់ផ្សេងៗដែរ។
កីឡាករអាហ្វ្រិកវ័យក្មេងជាច្រើនស្រមៃចង់ក្លាយជាតារាបាល់ទាត់ដែលមានទ្រព្យធនស្តុកស្តម្ភ។ ប៉ុន្តែរបាយការណ៍ការងារសាកលដែលចេញផ្សាយលើកដំបូងបំផុតដោយក្រុមសហជីពកីឡាករបាល់ទាត់ពិភពលោក FIFpro ប្រហែលអាចជាអ្វីមួយដែលបង្ហាញនូវស្ថានភាពជាក់ស្តែង។
ក្រុមមេធាវី និងគ្រូបង្រៀន កំពុងចូលរួមនៅក្នុងជម្លោះដែលអូសបន្លាយអស់រយៈពេលជាយូរមកហើយជាមួយពួកយោធា ដើម្បីធ្វើបាតុកម្មទាមទារអ្វីដែលពួកគេហៅថា ឥទ្ធិពលដ៏លើសលប់នៃភាសាបារាំងក្នុងប្រទេសកាមេរូន។
ការប្រារព្ធពិធីលើកទី៥៤ នៃទិវាគោរពទទួលស្គាល់ស្រ្តីអាហ្រ្វិក ដែលជម្នះឧបសគ្គក្នុងការផ្គត់ផ្គង់គ្រួសាររបស់នាង ត្រូវបានប្រារព្ធឡើងនាពេលថ្មីៗនេះនៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា។ នៅមុនថ្ងៃនេះមកដល់ អ្នកសារព័ត៌មាន នាង Moki Edwin បានជួបជាមួយនឹងស្រ្តីដែលមិនធ្លាប់ចូលរៀនចំនួនប្រាំបីនាក់ នៅតំបន់ទីប្រជុំជនខាងជើងទីក្រុង Maroua របស់ប្រទេសកាមេរូន។ ស្រ្តីទាំងនេះ មានជំនាញបំបែកថ្មនៅកន្លែងយកថ្ម ដើម្បីរកប្រាក់កម្រៃចិញ្ចឹមកូន និងបញ្ជូនកូនទៅរៀន។
ប្រទេសកាមេរូន កំពុងខិតខំប្រឹងប្រែងបង្ក្រាបការបាញ់សម្លាប់ដំរី និងការរត់ពន្ធភ្លុកដំរី។ ការរឹបអូសភ្លុកដំរីកាលពីពេលថ្មីៗនេះបាននាំឱ្យពួកមន្ត្រីបង្កើនការឃ្លាំមើលតាមសមុទ្រនិងតំបន់ព្រំដែន។
ប្រទេសកាមេរូនបានចាប់ខ្លួនមន្រ្តីរដ្ឋបាល និងអ្នកគ្រប់គ្រងគម្រោងជាង១០នាក់ ហើយបានឃុំខ្លួនពួកគេនៅក្នុងការបង្រ្កាបអំពើពុករលួយមួយ។ ប៉ុន្តែ មនុស្សជាច្រើនគិតថាប្រធានាធិបតី Paul Biya ដែលបានកាន់អំណាចអស់៣៤ឆ្នាំ កំពុងបិទមាត់គូប្រកួតប្រជែងរបស់គាត់។
នៅក្នុងប្រទេសកាមេរូន អ្នកគាំទ្រលោកប្រធានាធិបតី Paul Biya កំពុងអំពាវនាវឲ្យលោករំកិលការបោះឆ្នោតឲ្យកាន់តែឆាប់ និងបន្តឈរឈ្មោះម្តងទៀត ខណៈក្រុមប្រឆាំងបាននិយាយថា ការកាន់អំណាចអស់រយៈពេល៣៤ឆ្នាំរបស់លោកគឺ លើសពីគ្រប់គ្រាន់ហើយ។
ភាពតានតឹងកំពុងតែកើនឡើងនៅភាគខាងកើតប្រទេសកាមេរូនរវាងអ្នកស្រុកនៅទីនោះ និងកម្មករជីករ៉ែមាសជនជាតិចិនមួយចំនួនតូចដែលបានចាប់ផ្តើមសាងសង់ជំរុំកាលពី៦ឆ្នាំមុន។ កម្មកររ៉ែក្នុងស្រុកនិយាយថា ជនជាតិចិនបានដណ្តើមយកជីវភាពរបស់ពួកគេទៅ ហើយមិនបានព្យាយាមអភិវឌ្ឍន៍តំបន់នោះតាមការសន្យានោះទេ។
ក្រុមមន្ត្រីមកពីបណ្តាប្រទេសនៅទ្វីបអាហ្វ្រិកចំនួន២៤បានមកជួបប្រជុំគ្នានៅក្នុងប្រទេសកាមេរូន កាលពីខែធ្នូ ឆ្នាំមុន ហើយបានអំពាវនាវឲ្យប្រទេសចិនបញ្ឈប់ការនេសាទខុសច្បាប់នៅក្នុងតំបន់ឆ្នេរនៃទ្វីបអាហ្រិ្វកខាងលិច។
ប្រធានាធិបតីរបស់កាមេរូនបានស្វាគមន៍ការចូលរួមរបស់កងទ័ពអាមេរិកក្នុងការវាយប្រហារប្រឆាំងនឹងក្រុម Boko Haram ប៉ុន្តែ ពលរដ្ឋជាច្រើនមិនទាន់បានយល់ពីតួនាទីរបស់កងទ័ពនេះ នៅក្នុងសង្គ្រាមនៅឡើយទេ។
រដ្ឋាភិបាលនៃប្រទេសកាមេរូន (Cameroon) បានស្នើកសិករមិនឲ្យធ្វើការដាំដុះនៅក្នុងរដូវដាំដុះខាងមុខនេះ រហូតដល់ពេលរដ្ឋាភិបាលអាចធានាដល់ពួកគេថា នឹងមានភ្លៀងធ្លាក់គ្រប់គ្រាន់។
ព័ត៌មានផ្សេងទៀត