អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Colin Powell ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃចន្ទក្នុងអាយុ ៨៤ឆ្នាំ បានប្រើប្រាស់នូវអាជីពយោធា និងរដ្ឋាភិបាលជាច្រើនទសវត្សរ៍របស់លោកដើម្បីការពារសម្ព័ន្ធភាពរបស់អាមេរិកជាមួយប្រទេសនានាក្នុងទ្វីបអឺរ៉ុប។
សេដ្ឋកិច្ចរបស់អ៊ីរ៉ង់បានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៨មក នៅពេលរដ្ឋបាលលោកប្រធានាធិបតីDonald Trump បានចាប់ផ្តើមរឹតបន្តឹងទណ្ឌកម្មជាឯកតោភាគីប្រឆាំងរដ្ឋាភិបាលក្រុងតេហេរ៉ង់។
លោក Abdolnasser Hemmati ដែលជាអតីតនាយកធនាគារកណ្ដាលប្រកាន់ទស្សនៈកណ្ដាលនិយមបានសុខចិត្តចុះចាញ់លោក Ebrahim Raisi ដែលជាប្រធានចៅក្រមប្រកាន់ទស្សនៈអភិរក្សនិយមជ្រុល នៅក្នុងការបោះឆ្នោតប្រធានាធិបតីប្រទេសអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបង្ហាញឈ្មោះភ្នាក់ងារស៊ើបការណ៍អ៊ីរ៉ង់ទាំងពីររូប ដែលត្រូវអាមេរិកដាក់ទណ្ឌកម្មនោះ គឺ Mohammad Baseri និង Ahmad Khazai។
ក្រុមសិទ្ធិមនុស្សរបស់ជនជាតិភាគតិចអ៊ុយហ្គ័រដ៏ល្បីមួយក្រុមនិយាយថា ខ្លួនមានការភ័យខ្លាចថា ចិននឹងកេងចំណេញលើការវាយប្រហារអត្តឃាតធ្វើឡើងដោយជនសកម្មប្រយុទ្ធអ៊ុយហ្គ័រទៅលើស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ដើម្បីដាក់សម្ពាធដល់ក្រុមជនជាតិភាគតិចអ៊ុយហ្គ័រនៅក្នុងតំបន់ Xinjiang របស់ប្រទេសចិន។
ពលរដ្ឋអាមេរិកាំងវ័យក្មេងកាន់តែច្រើន កំពុងជ្រើសរើសយកវិធីថ្មីមួយក្នុងការទទួលបានការសិក្សាដោយមិនចាំបាច់ចំណាយថ្លៃសិក្សា នោះគឺការចូលរៀននៅសាកលវិទ្យាល័យក្នុងប្រទេសអាល្លឺម៉ង់។