រដ្ឋាភិបាលប្រទេសម៉ាឡាវីបានសហការជាមួយទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ ដែលគេស្គាល់ថា អង្គការយូនីសេហ្វ និងក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តដើម្បីជួយសិស្សានុសិស្សនៅតាមជនបទក្នុងប្រទេសម៉ាឡាវីរៀនពីរបៀបប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចុងក្រោយបង្អស់។
អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក Henry Mussa និងប្រធានផ្នែកព័ត៌មានម្នាក់របស់លោកគឺលោក Gideon Munthali ដែលអ្នកទាំងពីរជាសមាជិកគណបក្សប្រឆាំង Democratic Progressive Party ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកាលពីពេលថ្មីៗនេះក្នុងរយៈពេលជាង ៥ ខែ បន្ទាប់ពីពួកគេទាំងពីរ ត្រូវបានចោទប្រកាន់ពីបទពុករលួយ។
នៅក្នុងសារសំឡេងជាមួយបុគ្គលមិនស្គាល់ឈ្មោះម្នាក់ដែលបានលេចធ្លាយចូលក្នុងបណ្តាញសង្គមអនឡាញ អ្នកស្រី Martha Chizuma បាននិយាយថា មន្រ្តីជាន់ខ្ពស់មួយចំនួន កំពុងរារាំងយុទ្ធនាការរបស់អ្នកស្រីនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
កាលពីឆ្នាំ២០១៥ ប្រទេសម៉ាឡាវី ក៏ធ្លាប់មានការធ្វើកូដកម្មប្រហាក់ប្រហែលគ្នាមួយអូសបន្លាយ ពេលដល់ទៅពីរខែដែរ ដែលនៅពេលនោះ ក្រុមបុគ្គលិកបានទាមទារឱ្យមានការដំឡើងប្រាក់ខែរបស់គេចំនួន៣០ភាគរយ។
ប្រធានាធិបតីម៉ាឡាវី បានអំពាវនាវឱ្យប្រទេសនេះ ផ្លាស់ប្តូរពីការធ្វើកសិកម្មដែលភាគច្រើនជាលក្ខណៈចិញ្ចឹមក្រពះ ទៅជាការធ្វើកសិកម្មជាលក្ខណៈពាណិជ្ជកម្មនិងឧស្សាហកម្មវិញ ដោយលោកថា ការផ្លាស់ប្តូរនេះមានសារៈសំខាន់ណាស់ក្នុងការឈានដល់គោលដៅធ្វើឱ្យប្រទេសនេះ មានស្បៀងអាហារគ្រប់គ្រាន់នៅត្រឹមឆ្នាំ២០៣០។
ក្នុងពេលធ្វើជាអធិបតីក្នុងពិធីប្រារព្ធទិវាពលកម្មអន្តរជាតិនៅក្នុងក្រុង Blantyre ប្រធានាធិបតីម៉ាឡាវី លោក Lazarus Chakwera កត់សម្គាល់ថា បរិយាកាសការងារ និងសិទ្ធិកម្មករបានធ្លាក់ចុះនៅម៉ាឡាវី។
ទោះបីជាមានការសាទរចំពោះចំណាត់ការនេះក្តី ក៏អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សនិយាយថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។
នៅក្នុងប្រទេសនេះ គេមានជំនឿថា ការបំផ្លាញភាពបរិសុទ្ធរបស់អនីតិជននាំមកនូវសំណាង ឬទ្រព្យសម្បត្តិ។
អាជ្ញាធរក្នុងប្រទេសម៉ាឡាវី និយាយថា ការរាតត្បាតដោយដង្កូវហ្វូងដែលភាសាអង់គ្លេសហៅថា armyworms កំពុងគំរាមកំហែងធ្វើឱ្យមានកង្វះស្បៀងអាហារនៅក្នុងប្រទេសនេះក្នុងប៉ែកខាងត្បូងនៃទ្វីបអាហ្វ្រិក។
អាជ្ញាធរនៃប្រទេសម៉ាឡាវីបានចែកចាយប្រដាប់ឱ្យភេរវសញ្ញាខាងសន្តិសុខផ្ទាល់ខ្លួនដល់ពួកមនុស្សភឿកដែលមានជំងឺស្បែកសបណ្តាលមកពីការខ្វះជាតិពណ៌នៅលើស្បែក។
អង្គការ NGO-Gender Coordinating Network ដែលការពារសិទ្ធិស្ត្រីបានសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ខ្លួនបានកត់ត្រាភស្តុតាងដែលទទួលបានពីជនរងគ្រោះមួយចំនួន រួមទាំងក្មេងស្រីបីនាក់ដែលបាននិយាយថា ប៉ូលិសបានរំលោភពួកគេនៅក្នុងផ្ទះពួកគេផងដែរ។
កាលពីឆ្នាំ២០១៥ ប្រទេសម៉ាឡាវីបានអនុម័តច្បាប់ប្រឆាំងការជួញដូរមនុស្ស ដែលកំណត់ឲ្យបង្កើតមូលនិធិប្រឆាំងការជួញដូរមនុស្ស ដើម្បីជួយមើលថែទាំជនរងគ្រោះ ក៏ដូចជាជួយដល់ដំណើរការនៅក្នុងតុលាការផងដែរ។
តុលាការប្រទេសម៉ាឡាវីដែលស្ថិតនៅភាគនិរតីនៃទ្វីបអាហ្វ្រិក បានផ្ដន្ទាទោសប្រហារជីវិតមនុស្ស៣នាក់ កាលពីពាក់កណ្ដាលខែសីហានេះ ដោយសារតែពួកគេបានសម្លាប់មនុស្សភឿកម្នាក់។
ប្រទេសម៉ាឡាវីកំពុងដាក់ចេញនូវយុទ្ធសាស្ត្រថ្មីដោយផ្អែកលើសហគមន៍ ដើម្បីបង្កើនចំនួនស្ត្រីនៅក្នុងការបោះឆ្នោតឆ្នាំ២០១៩។ បច្ចុប្បន្នស្ត្រីមានត្រឹមតែ១៥ភាគរយប៉ុណ្ណោះក្នុងអាសនៈសភាសរុប ហើយតួនាទីនៅក្នុងរដ្ឋាភិបាលថ្នាក់មូលដ្ឋានដែលកើតចេញពីការបោះឆ្នោតគឺមានបុរសកាន់តែច្រើនលើសលប់។
នៅប្រទេសម៉ាឡាវី អាជ្ញាកណ្តាលស្រីម្នាក់ បានចេញមុខបង្ហាញការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងការប្រកួតបាល់ទាត់អន្តរជាតិធំៗ។ ការងាររបស់គាត់រួមមានការធ្វើអាជ្ញាកណ្តាលនៅក្នុងកីឡាអូឡាំពិកនារដូវក្ដៅ ឆ្នាំនេះ នៅក្រុង Rio និងការប្រកួតបាល់ទាត់ពិភពលោកផ្នែកស្រ្តី របស់សហព័ន្ធបាល់ទាត់ FIFA។
កង្វះចំណីអាហារកំពុងតែកើតមានកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសម៉ាឡាវី ខណៈពេលដែលផលដំណាំពីការដាំដុះក្នុងឆ្នាំនេះ ត្រូវបានបរិភោគអស់ហើយសម្រាប់គ្រួសារកសិករខ្នាតតូចជាច្រើន។
អង្គការសហប្រជាជាតិបានប្រកាសកាលពីខែមុនថា មនុស្សភឿកនៅប្រទេសម៉ាឡាវី កំពុងប្រឈមមុខនឹងហានិភ័យនៃ «ការផុតពូជទាំងស្រុង» ដោយសារតែការសម្លាប់ដែលកំពុងកើនឡើង និងការវាយប្រហារដើម្បីយកបំណែកខ្លួនប្រាណរបស់ពួកគេ។
ប្រទេសម៉ាឡាវីកំពុងជួបប្រទះនឹងសន្ទុះហិង្សាចលាចលមួយ។ ឧបទ្ទវហេតុចំនួនបីដែលកើតឡើងថ្មីៗនេះ បានបណ្តាលឲ្យមនុស្ស១១នាក់បានបាត់បង់ជីវិត និងអគារតុលាការមួយត្រូវឆេះ។
ជំងឺឃ្លង់ដែលគេជឿថាត្រូវបានលុបបំបាត់ចេញពីប្រទេសម៉ាឡាវីកាលពីឆ្នាំ១៩៧០នោះ បានរីករាលដាលសារជាថ្មីនៅភាគខាងត្បូងនៃប្រទេសនេះ។ ជំងឺនេះត្រូវបានរាយការណ៏ថាកើតមាននៅក្នុងស្រុកចំនួន៥ គិតចាប់តាំងពីឆ្នាំ២០១១មក បូកបញ្ចូលទាំងនៅក្នុងរដ្ឋធានីផង ដែលករណីនេះនៅតែបន្តកើនឡើងជាលំដាប់។
ប្រទេសម៉ាឡាវី(Malawi)កំពុងប្រឈមមុខនឹងកង្វះអាហារដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលបានកើតឡើងនៅរដូវដាំដុះកន្លងទៅនេះ។ អង្គការកម្មវិធីស្បៀងអាហារពិភពលោក(World Food Program) របស់អង្គការសហប្រជាជាតិកំពុងរៀបចំគម្រោងការជំនួយស្បៀងអាហារជាបន្ទាន់ ប៉ុន្តែវិបត្តិដែលកំពុងវាយប្រហារស្ទើតែទូទាំងប្រទេសម៉ាឡាវីមួយនេះ កំពុងតែធ្វើឲ្យធនធានខ្សត់ខ្សោយខ្លាំងជាងមុន ហើយអាចគំរាមដល់កម្មវិធីឧបត្ថម្ភអាហារតាមសាលា។
ព័ត៌មានផ្សេងទៀត