រដ្ឋបាលរបស់លោក Joe Biden កំពុងអះអាងថា ខ្លួនមានអំណាចផ្លូវច្បាប់កំណត់ថា ក្រុមហ៊ុនអាមេរិកធំៗ អាចបង្ខំឱ្យកម្មករចំនួន៨៤ លាននាក់ចាក់ថ្នាំបង្ការវីរុសកូរ៉ូណា ត្រឹមថ្ងៃទី ៤ ខែមករា បើមិនដូច្នេះទេ ពួកគេត្រូវពាក់ម៉ាស់នៅកន្លែងធ្វើការ និងត្រូវធ្វើតេស្តរាល់សប្តាហ៍។
លោក Powell ជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកពីឆ្នាំ២០០១ដល់២០០៥នៅក្នុងអាណត្តិទីមួយរបស់រដ្ឋបាលលោកប្រធានាធិបតី George W. Bush ខាងគណបក្សសាធារណរដ្ឋ។
សេចក្តីថ្លែងការណ៍របស់ការិយាល័យព័ត៌មាននៃសេតវិមានបានលើកឡើងថា លោកទាំងបី បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាសម្រាប់របៀបវារៈដ៏ប្រសើរមួយដែលលោក Biden ហៅថា ផែនការហេដ្ឋារចនាសម្ព័ន្ធមនុស្ស ដែលរួមមានការជួយឱ្យពលរដ្ឋអាមេរិកាំងបានត្រឡប់ទៅធ្វើការវិញ និងការបង្កើតសេដ្ឋកិច្ចសម្រាប់វណ្ណៈកណ្តាលជាដើម។
ក្រុមគ្រួសាររបស់លោក Powell បានប្រកាសអំពីមរណភាពរបស់លោកនៅលើទំព័រ Facebook ដោយបាននិយាយថា៖ «យើងបានបាត់បង់ស្វាមី ឪពុក ជីតាម្នាក់ដ៏អស្ចារ្យនិងដែលផ្តល់ក្តីស្រឡាញ់ ក៏ដូចជាបាត់បង់ពលរដ្ឋអាមេរិកដ៏អស្ចារ្យម្នាក់ផងដែរ»។
ការបោះឆ្នោតរបស់រដ្ឋសភានេះ បានបង្កើនបំណុលចំនួន ៤៨០ ពាន់លានដុល្លារទៀត បន្ថែមពីលើបំណុលសរុបនៅពេលបច្ចុប្បន្នចំនួន ២៨,៤ លានលានដុល្លារ រហូតដល់ថ្ងៃទី ៣ ខែធ្នូ។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតសំឡេង៥០ទល់នឹង៤៨កាលពីយប់ថ្ងៃព្រហស្បតិ៍អនុម័តកិច្ចព្រមព្រៀងពង្រីកសិទ្ធិរបស់រដ្ឋាភិបាលដើម្បីខ្ចីប្រាក់រហូតដល់ដើមខែធ្នូដើម្បីបញ្ចៀសស្ថានភាពដំបូងបង្អស់ដែលប្រទេសអាមេរិកនេះមិនអាចសងបំណុលខ្លួន (គ្មានប្រាក់ចំណាយ)។
មេដឹកនាំខាងគណបក្សសាធារណរដ្ឋនិងមេដឹកនាំខាងគណបក្សប្រជាធិបតេយ្យហាក់ដូចជាជិតឈានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងរយៈពេលខ្លីមួយសម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងការបញ្ចៀសការគ្មានលទ្ធភាពសងបំណុលរបស់ខ្លួន។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានរិះគន់សមាជិកសភាគណបក្សសាធារណរដ្ឋកាលពីថ្ងៃចន្ទសប្តាហ៍នេះ ចំពោះការរារាំងមិនឱ្យគណបក្សប្រជាធិបតេយ្យបង្កើនសិទ្ធិខ្ចីប្រាក់ដើម្បីបញ្ចៀសវិបត្តិជាសក្តានុពលនៅថ្ងៃទី១៨ ខែតុលា នៅពេលរដ្ឋាភិបាលរំពឹងថា នឹងអស់ប្រាក់សម្រាប់ចំណាយ។
ឯកសារឈ្មោះ Pandora Papers បានលាតត្រដាងទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់មេដឹកនាំបច្ចុប្បន្ននិងអតីតចំនួន៣៥នាក់របស់ប្រទេសនានា រួមមានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក Tony Blair នាយករដ្ឋមន្ត្រីឆែកលោក Andrej Babis និងស្តេច Abdullah របស់ប្រទេសហ្ស៊កដានី។
រដ្ឋសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោតកាលពីរសៀលថ្ងៃព្រហស្បតិ៍ដើម្បីគាំទ្រសេចក្តីស្នើច្បាប់ផ្តល់ថវិកាដល់រដ្ឋាភិបាលរហូតដល់ថ្ងៃទី៣ ខែធ្នូ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល នៅពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen បានព្រមានមេដឹកនាំនានារបស់សភាកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអាមេរិកទំនងជាអស់ថវិកាសម្រាប់ចំណាយនៅថ្ងៃទី ១៨ ខែតុលាខាងមុខ ប្រសិនបើកម្រិតបំណុលអតិបរមារបស់ប្រទេសនេះ មិនត្រូវបានដំឡើង។
Gen. Mark Milley says key Trump officials knew he had assured Beijing that former president had no intention of attacking China.
សមាជិកសភាខាងគណបក្សសាធារណរដ្ឋមួយចំនួនបានអំពាវនាវឲ្យលោកប្រធានាធិបតី Joe Biden ដកលោក Milley ចេញពីតំណែង សម្រាប់អ្វីដែលពួកគេចាត់ទុកថាជាការបំពានលើទម្លាប់ជាយូរមកហើយរបស់មន្ត្រីស៊ីវិលដែលដឹកនាំយោធាអាមេរិក។
រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិកលោក Alejandro Mayorkas និងអភិបាលរដ្ឋ Texas លោក Greg Abbott បានប៉ះទង្គិចគ្នាអំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ បន្ទាប់ពីជនអន្តោប្រវេសន៍ហៃទីរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាហើយក្រោយមកត្រូវបានរំសាយចេញពីទីក្រុង Del Rio នៃរដ្ឋ Texas។
សមាគមទេសចរណ៍អាមេរិកក៏បានទទួលស្វាគមន៍ចំណាត់ការនេះដែរ ដោយនិយាយថាវានឹង«ជួយស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ»។
ក្នុងអំឡុងសវនាការរយៈពេល៥ម៉ោងតាមវីដេអូអ៊ីនធឺណិតជាមួយគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា កាលពីថ្ងៃចន្ទ លោក Blinken បានការពារយ៉ាងម៉ឺងម៉ាត់ចំពោះការសម្រេចចិត្តរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden ក្នុងការដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីនៅទីនោះអស់រយ:ពេល២០ឆ្នាំ។
ការរិះគន់ត្រូវបានប្រកាសជាពិសេសបន្ទាប់ពីទាហានសហរដ្ឋអាមេរិកចំនួន១៣នាក់ បានស្លាប់នៅក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតមួយនៅឯចំណតអាកាសយានដ្ឋានក្រុងកាប៊ុលក្នុងរយៈពេលប៉ុន្មានថ្ងៃមុនការបិទបញ្ចប់ការដកកងទ័ពអាមេរិកនោះ។
អភិបាលរដ្ឋចំនួន១៩របស់គណបក្សសាធារណរដ្ឋ ដែលភាគច្រើនជាអ្នកតែងតែរិះគន់បទបញ្ជារបស់ប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនោះ បានប្រឆាំងសេចក្តីណែនាំរបស់លោកហើយថា ពួកគេកំពុងពិចារណាប្តឹងតាមផ្លូវច្បាប់។
ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃព្រហស្បតិ៍ បានប្រកាសផែនការ៦ចំណុចថ្មីប្រឆាំងកំណើនករណីឆ្លង និងស្លាប់ដោយសារវីរុសកូរ៉ូណាបំប្លែងថ្មីប្រភេទដែលតា (Delta) នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រួមមានតម្រូវការចាក់វ៉ាក់សាំងទូទៅ និងវិធានការផ្សេងទៀត។
លោក Ron Klain ថ្លែងថា «យើងនឹងរកវិធីយកពួកគេចេញ បើពួកគេចង់ចាកចេញ» ទំនងជាតាមរយៈការបន្តជើងយន្តហោះទៅកាន់ប្រទេសកាតា។ លើសពីនេះ លោកថា ស.រ.អ. នឹងបន្តព្យាយាមជួយជនជាតិអាហ្វហ្គានីស្ថានដែលបានជួយកងទ័ពអាមេរិកជាច្រើនឆ្នាំ ដើម្បីចេញពីប្រទេស និងចេញពីជីវិតក្រោមការគ្រប់គ្រងរបស់តាលីបង់។
ព័ត៌មានផ្សេងទៀត