អតីតអភិបាលខេត្ត Central Java លោក Ganjar Pranowo បានប្រាប់កម្មវិធីជួបជុំមួយដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិកថា លោកនឹងធានាបាននូវភាពប្រាកដប្រជាផ្នែកច្បាប់សម្រាប់អ្នកវិនិយោគទុនបរទេស និងជំរុញការប្រមូលពន្ធនៅក្នុងសេដ្ឋកិច្ចដែលមានតម្លៃរាប់លានលានដុល្លារ។
ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត ឬ AI និងរដ្ឋាភិបាលមួយចំនួនគួរតែបម្រុងទុកថវិកាយ៉ាងហោចណាស់ ១ភាគ៣ នៃថវិកាអភិវឌ្ឍន៍និងស្រាវជ្រាវបច្ចេកវិទ្យា AI របស់ពួកគេ ដើម្បីធានាពីសុវត្ថិភាពនិងការប្រើប្រាស់ប្រកបដោយក្រមសីលធម៌នៃប្រព័ន្ធទាំងនេះ។
ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ស្របពេលដែលភាគីទាំងពីរដោះស្រាយការខ្វែងគំនិតគ្នានិងធ្វើការរួមគ្នាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានៅលើពិភពលោក។
ប្រទេសទាំងពីរធ្លាប់មានការប៉ះទង្គិចគ្នាជាច្រើនលើករួចមកហើយនៅក្នុងតំបន់មួយចំនួននៃសមុទ្រចិនខាងត្បូងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសនៅតំបន់ជម្លោះ Second Thomas Shoal ដែលជាផ្នែកមួយនៃប្រជុំកោះ Spratly។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា យានអវកាសបិទជិតខ្យល់មួយបាននាំយកគំរូដីសម្បូរកាបូន ដែលបានយកចេញពីផ្ទៃនៃអាចម៍ផ្កាយមួយឈ្មោះថា Bennu (បេននូ) កាលពីខែមុន។ ហើយនៅពាក់កណ្តាលខែតុលានេះ ទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក បានដាក់បង្ហាញជាសាធារណៈនូវការឃើញសំខាន់ៗ
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនៃប្រទេសចិននៅថ្ងៃអង្គារនេះដើម្បីជួបជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping ក្នុងដំណើរទស្សនកិច្ចដែលគេតាមដានមើលយ៉ាងទូលំទូលាយមួយដែលមានបំណងបង្ហាញទំនុកចិត្តនិងភាពជាដៃគូ «គ្មានដែនកំណត់»
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នៅថ្ងៃចន្ទនេះបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿនមួយកន្លែង ដែលមានតម្លៃប្រមាណ៧ពាន់៣០០លានដុល្លារអាមេរិក
អគ្គនាយករងអធិការកិច្ចប៉ូលិសលោក Munir Ahmed បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ជនអត្តឃាតដែលមានគ្រាប់បែកក្នុងខ្លួននោះ បានបំផ្ទុះសម្លាប់ខ្លួនឯងនៅជិតរថយន្តស្នងការរងប៉ូលិស។
ក្រុមហ៊ុន Evergrande គឺជាក្រុមហ៊ុនអចលនទ្រព្យដែលជាប់បំណុលច្រើនជាងគេបង្អស់នៅលើពិភពលោក ដោយជាប់បំណុលសរុបជាង ៣០០ ពាន់លានដុល្លារ និងស្ថិតនៅចំណុចកណ្ដាលនៃវិបត្តិសាច់ប្រាក់ដែលមិនធ្លាប់មានពីមុននៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន។
រដ្ឋសភាបានបោះឆ្នោតដោយសំឡេង ២១៦ គាំទ្រទល់នឹង ២១២ ប្រឆាំងនឹងការចាប់ផ្តើមការជជែកដេញដោលគ្នាអំពីសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ការពារជាតិចំនួន ៨៨៦ ពាន់លានដុល្លារដោយសារមានការជំទាស់ពីក្រុមសាធារណរដ្ឋប្រកាន់អភិរក្សនិយមតឹងរ៉ឹងមួយក្រុមតូច។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសជប៉ុនបានបាញ់បង្ហោះយានអវកាសរុករកព្រះច័ន្ទរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ដោយប្រើរ៉ុក្កែត H-IIA ផលិតក្នុងស្រុក ដោយខ្លួនសង្ឃឹមថានឹងក្លាយជាប្រទេសទីប្រាំនៅលើពិភពលោក ដែលបានចុះចតនៅលើព្រះច័ន្ទ នៅដើមឆ្នាំក្រោយ។
ក្រុមអ្នកវិភាគអឺរ៉ុបអាស៊ី បានព្រមានថាបើសិនជាសហភាពអឺរ៉ុប នៅទីបញ្ចប់ដាក់ពន្ធគយយ៉ាងច្រើនលើរថយន្តប្រើថាមពលអគ្គិសនីរបស់ចិន ដែលទទួលបានជំនួយថវិកាពីរដ្ឋាភិបាលចិននោះ រដ្ឋាភិបាលទីក្រុងប៉េកាំង ប្រហែលជានឹងចាត់វិធានការដូចគ្នា ដើម្បីធ្វើឱ្យឧស្សាហកម្មអឺរ៉ុប រងគ្រោះ។
លោក Albanese បានថ្លែងថា៖ «ភាពចម្រើនទៅមុខដែលយើងបានធ្វើក្នុងការវិលត្រឡប់ទៅរកការធ្វើពាណិជ្ជកម្មដែលគ្មានការរាំងស្ទះនោះ គឺជាការល្អប្រសើរសម្រាប់ប្រទេសទាំង២ ហើយយើងចង់ឃើញភាពប្រសើរនោះបន្តទៅមុខទៀត»។
អាកាសធាតុភ្លៀងធ្លាក់ខ្លាំងនេះ ក៏បានធ្វើឱ្យមានភាពច្របូកច្របល់នៅក្នុងក្រុងក្បែរខាង Shenzhenផងដែរ ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំមួយ ដែលមានប្រជាជនរស់នៅប្រមាណជាង ១៧,៧ លាននាក់ ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីថ្ងៃពុធ បាននិយាយថា លោកបានពន្យល់ពីគោលជំហររបស់ជប៉ុនស្តីពីការបញ្ចេញទឹកសំណល់វិទ្យុសកម្មដែលត្រូវបានសម្អាតរួចហើយ ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដល់នាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅក្រៅកិច្ចប្រជុំអាស៊ានក្នុងប្រទេសឥណ្ឌូណេស៊ី។
នៅក្នុងកិច្ចប្រជុំកំពូលរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន មេដឹកនាំចិនបានព្រមានអំពីសង្គ្រាមត្រជាក់ថ្មីមួយនៅក្នុងសកលលោក ដោយជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមនិងការមិនយល់ស្របគ្នាទៅវិញទៅមកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយ
លោកស្រី Harris និយាយថា សហរដ្ឋអាមេរិកនឹងបន្តជំរុញមេដឹកនាំយោធាមីយ៉ាន់ម៉ាឱ្យបញ្ឈប់«អំពើហិង្សាដ៏គួរឱ្យរន្ធត់» ដែលបានផ្ទុះឡើងតាំងពីរដ្ឋប្រហារយោធានៅឆ្នាំ២០២១។ លោកស្រីថា អាមេរិកនឹងបន្តដាក់សម្ពាធលើមីយ៉ាន់ម៉ាដែលហែកហួរដោយសារជម្លោះឱ្យលើកកម្ពស់មាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។
ព័ត៌មានផ្សេងទៀត