រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេនឹងពិនិត្យនិងធ្វើបច្ចុប្បន្នភាពឡើងវិញលើយុទ្ធសាស្ត្រទប់ទល់នឹងប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បានប្រាប់សមាជិកសភាមកពីប្រទេសលីទុយអានី ឡេតូនី និងអេស្តូនី ដែលជាបណ្ដាប្រទេសនៅតំបន់សមុទ្របាល់ទិក (Baltic Sea) នៅថ្ងៃចន្ទនេះថា តៃវ៉ាន់និងទ្វីបអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាដើម្បីទប់ទល់នឹងលទ្ធិផ្តាច់ការនិយម និងព័ត៌មានមិនពិត។
លោក Biden បានចាត់វិធានការនេះក្រោយពីអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកវីរុសបំប្លែងថ្មីនៃជំងឺកូវីដ១៩នេះ ថាជាវីរុសដ៏គួរឱ្យបារម្ភ និងដាក់ឈ្មោះវាថា Omicron។
ចិនបាននិយាយថា បញ្ហាកោះតៃវ៉ាន់ដែលខ្លួនបានចាត់ទុកថាជាទឹកដីរបស់ចិននោះជាបញ្ហាដ៏រសើបបំផុតនៅក្នុងចំណងទាក់ទងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកដែលជាប្រទេសគាំទ្រអន្តរជាតិនិងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយរបស់កោះតៃវ៉ាន់។
សន្និសីទលើកទី១បែបនេះជាការសាកល្បងវោហាសាស្ត្ររបស់លោកប្រធានាធិបតី Joe Biden ដែលបានប្រកាសកាលពីខែកុម្ភៈថា សហរដ្ឋអាមេរិក នឹងវិលត្រឡប់ទៅដឹកនាំសាកលលោកដើម្បីប្រឈមកម្លាំងផ្តាច់ការនិយមដែលដឹកនាំដោយប្រទេសចិននិងរុស្ស៊ី។
រថយន្ត SUV មួយគ្រឿងដែលបានបើកយ៉ាងលឿនទម្លុះចូលការដើរក្បួនបុណ្យ Christmas នៅក្នុងទីក្រុង Waukeshan រដ្ឋ Wisconsin កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស៥នាក់ និងធ្វើឲ្យជាង៤០នាក់ទៀតរងរបួស រួមទាំងក្រុមអ្នករាំក្មេងៗដែលបានគ្រវីផ្កា ឬក្រណាត់ផងដែរ។
ផ្លូវនានានៅលើកោះ Christmas Island នៅអូស្រ្តាលី ត្រូវបានបិទ ខណៈដែលក្តាមពណ៌ក្រហមដូចអណ្តាតភ្លើង (red flame crabs) រាប់ពាន់ក្បាល បានវារចេញពីព្រៃនៅលើកោះនៅក្បែរឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសអូស្ត្រាលី ដើម្បីធ្វើការបម្លាស់ទីប្រចាំឆ្នាំរបស់ពួកវាទៅកាន់មហាសមុទ្រ។
សហរដ្ឋអាមេរិកនិងជប៉ុន មានគម្រោងចាប់ផ្តើមការពិភាក្សាថ្មីដើម្បីដោះស្រាយអំពីការព្រួយកង្វល់អំពីពន្ធគយសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកអំពីដែកថែបនិងអាលុយមីញ៉ូម។
ឆ្មាំការពារព្រំដែនប៉ូឡូញចំនួន៩នាក់បានរងរបួសកាលពីថ្ងៃអង្គារហើយប៉ូឡូញបានប្រើកាណុងបាញ់ទឹកទៅលើក្រុមតូចៗនៃជនចំណាកស្រុកដែលបានគប់ដុំថ្មលើរបងលួសបន្លាដែលខណ្ឌចែកព្រំដែន។
គណៈកម្មការគ្រប់គ្រងគុណភាពខ្យល់ក៏បានហាមឃាត់មិនឲ្យរថយន្តធំៗដឹកជញ្ជូនទំនិញមិនចាំ បាច់និងបញ្ឈប់ការសាងសង់ក្នុងរដ្ឋធានីញូវដែលីនិងនៅទីក្រុងមួយចំនួនជុំវិញនោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំចិន Xi Jinping ត្រូវបានគេរំពឹងថា នឹងថ្លែងទៅកាន់មេដឹកនាំនៃតំបន់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃសុក្រ ចំពេលភាពតានតឹងផ្នែកពាណិជ្ជកម្មក្នុងតំបន់ និងភូមិសាស្ត្រនយោបាយកើនឡើង។
នាយឧត្តមសេនីយ៍រងលោក Soe Win មេដឹកនាំលំដាប់ថ្នាក់ទី២ របស់របបយោធាដែលដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Suu Kyi កាលពីខែកុម្ភៈបាននិយាយថា ការអនុញ្ញាតឱ្យជនបរទេសចូលជួបអ្នកដែលត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋ គឺជាការបំពានលើច្បាប់ក្នុងស្រុក។
រដ្ឋាភិបាលចិន បានប្រាប់ក្រុមគ្រួសារឲ្យរក្សាទុកនូវរបស់របរប្រចាំថ្ងៃសំខាន់ៗនៅក្នុងផ្ទះ ក្នុងករណីគ្រាអាសន្ន បន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ និងការធ្លាក់ភ្លៀងខុសពីប្រក្រតីដែលបណ្តាលឲ្យតម្លៃបន្លែឡើងថ្លៃយ៉ាងខ្លាំងដោយធ្វើឲ្យមានការព្រួយកង្វល់អំពីការផ្គត់ផ្គង់មិនគ្រប់គ្រាន់។
គណបក្សប្រឆាំងដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃ បានអំពាវនាវឲ្យសភាថៃពិនិត្យមើលឡើងវិញនូវការប្រើប្រាស់ច្បាប់សន្តិសុខរបស់ប្រទេសនេះ ដែលក្នុងនោះ ក៏រួមមានច្បាប់ប្រមាថរាជវង្សានុវង្សថៃដ៏តឹងរឹងផងដែរ បន្ទាប់ពីមានការកើនឡើងនូវការចាប់ក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលថៃ។
មន្ត្រីយោធាម្នាក់នៅក្នុងទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធផ្លូវអាកាសរួមគ្នានៅថ្ងៃចន្ទ ចំពេលមានភាពតានតឹងទាក់ទងនឹងការបាញ់មីស៊ីលសាកល្បងនាពេលថ្មីៗរបស់កូរ៉េខាងជើង និងការអំពាវនាវឱ្យចាប់ផ្តើមឡើងវិញនូវកិច្ចចរចាលុបបំបាត់
ប្រធានាធិបតីចិនលោកXi Jinping នឹងចូលរួមក្នុងសន្និសីទកំពូលរបស់មេដឹកនាំក្រុមប្រទេសអ្នកមានចំនួន២០ ឬ G-20 នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ខែតុលានេះ តាមការភ្ជាប់វីដេអូ។
ភាពតានតឹងរវាងតៃវ៉ាន់និងចិនដែលថា ចិនអាចនឹងវាយយកតៃវ៉ាន់ដោយកម្លាំង បើចាំបាច់នោះ បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងបង្កើនសម្ពាធផ្នែកយោធា និងនយោបាយ។
លោកប្រធានាធិបតី Joe Biden ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងស្តីពីវិធានការទប់ទល់ការប្រែប្រួលអាកាសធាតុ ខណៈដែលគណបក្សប្រជាធិបតេយ្យដែលបែកបាក់គ្នាយ៉ាងខ្លាំងនៅក្នុងសភា មានឱកាសតិចតួចព្រមព្រៀងគ្នាកាលពីថ្ងៃពុធលើកិច្ចព្រមព្រៀងចំណាយដ៏ទូលំទូលាយ។
សេតវិមានបាននិយាយកាលពីល្ងាចថ្ងៃចន្ទថា ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan កាលពីថ្ងៃចន្ទ បានជួបជាមួយតំណាងរដ្ឋាភិបាលឯកភាពជាតិរបស់ប្រទេសមីយ៉ាន់ម៉ា ដែលបង្កើតឡើងដោយក្រុមអ្នកប្រឆាំងការដឹកនាំរបស់របបយោធា។ នេះ បើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ព័ត៌មានផ្សេងទៀត