ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Truss លាលែង​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស


នាយក​រដ្ឋមន្ត្រី​អង់គ្លេស​អ្នកស្រី Liz Truss ប្រកាស​លាលែង​ពី​តំណែង​នៅ​ខាង​ក្រៅ​ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី 10 Downing Street ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស នៅ​ថ្ងៃ​ទី២០ ខែ​តុលា ឆ្នាំ២០២២។
នាយក​រដ្ឋមន្ត្រី​អង់គ្លេស​អ្នកស្រី Liz Truss ប្រកាស​លាលែង​ពី​តំណែង​នៅ​ខាង​ក្រៅ​ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី 10 Downing Street ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស នៅ​ថ្ងៃ​ទី២០ ខែ​តុលា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​អ្នកស្រី Liz Truss បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អ្នកស្រី​លាលែង​ពី​តំណង​ជា​នាយករដ្ឋមន្ត្រី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​ប្រកាស​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​អ្នកស្រី Truss នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​អ្នកស្រី​បាន​កាន់​តំណែង​នេះ​បាន​រយៈពេល ៦ សប្ដាហ៍។ បន្ទាប់ពី​អ្នកស្រី​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី ៦ ខែ​កញ្ញា​មក អ្នកស្រី​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ផែនការ​សេដ្ឋកិច្ច​របស់​អ្នកស្រី ដែល​ផែនការ​សេដ្ឋកិច្ច​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ​កាលពី​ខែ​មុន និង​ធ្វើ​ឱ្យ​គណបក្ស​អភិរក្ស​និយម​របស់​អ្នកស្រី​មាន​ការ​បែកបាក់​គ្នា។

អ្នកស្រី​បាន​ថ្លែង​នៅ​ក្រៅ​ទ្វារ​ខុទ្ទកាល័យ​របស់​អ្នកស្រី​ថា បន្ទាប់ពី​គណបក្ស​អភិរក្ស​និយម​របស់​អ្នកស្រី​បាត់បង់​ជំនឿ​លើ​អ្នកស្រី​មក អ្នកស្រី​ទទួល​ស្គាល់​ថា​អ្នកស្រី​មិន​អាច​ធ្វើ​បាន​តាម​ការ​សន្យា​របស់​អ្នកស្រី​នៅ​ពេល​ដែល​អ្នកស្រី​ឈរ​ឈ្មោះ​បោះឆ្នោត​ធ្វើ​ជា​មេដឹកនាំ​គណបក្ស។

អ្នកស្រី​បាន​និយាយ​ដូច្នេះ​ថា៖ «ដោយសារ​ស្ថានការណ៍​នេះ ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​មិន​អាច​បំពេញ​អាណត្តិ​ដែល​គណបក្ស​អភិរក្ស​និយម​បាន​ជ្រើសរើស​ខ្ញុំ​ឱ្យ​ធ្វើ​បាន​ទេ។ ដូច្នេះ ខ្ញុំ​បាន​និយាយ​ជាមួយ​ព្រះមហាក្សត្រ​ថា​ខ្ញុំ​នឹង​លាលែង​ពី​តំណែង​ជា​មេដឹកនាំ​គណបក្ស​អភិរក្ស​និយម»។

ការ​បោះឆ្នោត​របស់​គណបក្ស​អភិរក្ស​និយម​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​ជំនួស​តំណែង​អ្នកស្រី Truss។

អ្នកស្រី Truss គឺ​ជា​នាយករដ្ឋមន្ត្រី​ដែល​កាន់​តំណែង​បាន​រយៈពេល​ខ្លី​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG