ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Imran Khan បាន​រង​របួស​នៅ​ក្នុង​ការ​បាញ់​ប្រហារ


លោក Khan ដែល​រង​ការ​បាញ់​ប្រហារ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បន្ទាប់​ពី​ហេតុការណ៍​បាញ់​ប្រហារ​នោះ នៅ​ទីក្រុង Wazirabad ប្រទេស​ប៉ាគីស្ថាន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។ (Pakistan Tehreek-e-Insaf via AP)
លោក Khan ដែល​រង​ការ​បាញ់​ប្រហារ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បន្ទាប់​ពី​ហេតុការណ៍​បាញ់​ប្រហារ​នោះ នៅ​ទីក្រុង Wazirabad ប្រទេស​ប៉ាគីស្ថាន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។ (Pakistan Tehreek-e-Insaf via AP)

អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Imran Khan បាន​រង​របួស​ចំ​ស្មង​ជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ពេល​ដែល​ក្បួន​រថយន្ត​របស់​លោក​ត្រូវ​បាន​បាញ់​ប្រហារ​នៅ​ភាគ​ខាង​កើត​ប្រទេស​ប៉ាគីស្ថាន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Asad Umar ដែល​ជា​ជំនួយការ​របស់​លោក Khan បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា៖ «បុរស​ម្នាក់​បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​អាវុធ​ស្វ័យប្រវត្តិ។ មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​រង​របួស។ លោក Imran Khan ក៏​រង​របួស​ផងដែរ»។ លោក Khan ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

លោក Khan វ័យ ៧០ ឆ្នាំ ដែល​ជា​អតីត​កីឡាករ​គ្រីឃីត កំពុង​ដឹកនាំ​ការ​ហែ​ក្បួន​តវ៉ា​នៅ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​មុន​កាល​កំណត់ នៅ​ពេល​ដែល​លោក​រង​ការ​បាញ់​ប្រហារ។

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Shehbaz Sharif បាន​ថ្កោលទោស​ការ​បាញ់​ប្រហារ​នេះ ហើយ​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​លើ​រឿង​នេះ។

លោក Khan ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​កាលពី​ខែ​មេសា​តាម​រយៈ​ការ​បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត​នៅ​ក្នុង​សភា៕

XS
SM
MD
LG