ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយអាស៊ាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នាថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកានេះ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានចុះហត្ថលេខា​លើ«អនុសញ្ញាស្តីពី​លិខិតូបករណ៍​និងកិច្ច​សហប្រតិបត្តិការអាស៊ីអាគ្នេយ៍»។ នេះគឺជាសញ្ញានិមិត្តរូបដ៏ធំមួយ ខណៈរដ្ឋាភិបាលអ៊ុយក្រែនព្យាយាមបង្កើនការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ ខណៈ​ប្រទេសមួយ​នេះ​កំពុង​ប្រឈម​នឹង​សង្គ្រាម​ឈ្លានពាន​ពី​រុស្ស៊ី។ ការ​ចុះ​ហត្ថលេខា​នេះ​ធ្វើ​ឡើង​ ស្របពេល​ដែល​ប្រមុខ​រដ្ឋ​និង​ប្រមុខ​ការទូត​អាស៊ាន​បាន​ជួប​ពិភាក្សា​គ្នា​អំពី​កិច្ចការ​ក្នុង​តំបន់​មួយ​ចំនួន នា​ថ្ងៃទី ១ នៃ​កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី ៤០ និង​លើក​ទី ៤១ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធនានា ដោយ​មាន​ការ​ចូលរួម​ពី​សហរដ្ឋ​អាមេរិក ចិន ជប៉ុន កូរ៉េខាង​ត្បូង អូស្ត្រាលី កាណាដា អង្គការ​សហប្រជាជាតិ និង​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំៗ​ផ្សេង​ទៀត៕

XS
SM
MD
LG