លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ដើម្បីឱ្យមានដំណោះស្រាយជាក់លាក់ត្រូវតែមានការស៊ើបអង្កេតបន្តទៀត ដើម្បីស្វែងរកមូលហេតុពិតនៃភ្លើងឆេះ ជាពិសេសថា តើការណ៍ដែលមានមនុស្សស្លាប់បណ្តាលមកពីអ្វីពិតប្រាកដ។
អាជ្ញាធរបានឲ្យដឹងថា មនុស្សយ៉ាងតិច១៩នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ដែលក្នុងនោះជាមនុស្សចម្រុះជាតិសាសន៍។ ចំនួនអ្នកស្លាប់អាចបន្តកើនឡើង ដោយសារនៅមានមនុស្សជាប់គាំងក្នុងអគារ។
លោក គ្រី ម៉ះផល មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងកសិកម្ម ដែលត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកឃាត់ខ្លួនកាលពីខែវិច្ឆិកា នៅពេលលោកទៅចូលរួមកិច្ចប្រជុំអន្តរជាតិមួយ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។
ចាងហ្វាងនៃអង្គភាពសារព័ត៌មានខ្មែរខូវឺធីវី (KCTV) បានលើកឡើងថា អ្វីដែលស្ថាប័នរបស់លោកបានចុះផ្សាយគឺជាអ្វីដែលប្រជាពលរដ្ឋបានអះអាង។ ម្ចាស់ស្ថាប័នរូបនោះអះអាងថា មិនមានហេតុផលអ្វីដែលត្រូវលុបចោលព័ត៌មាននោះឡើយ។
គ្រាភាគីទាំងពីររំពឹងចង់បានទំនាក់ទំនងល្អ លោក អៀ សុផល បានផ្តល់ជាយោបល់ថា វាអាស្រ័យទៅលើឥរិយាបថរបស់ភាគីទាំងពីរ។ ប្រសិនបើកម្ពុជាមានតម្លាភាពជាងមុនទៅលើបញ្ហារាម វានឹងធ្វើដំណើរទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ នៅលើបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស កម្ពុជាបានឈានដល់ចំណុចដ៏អាក្រក់ដែលពិបាកត្រឡប់ក្រោយ។
បន្ថែមលើយន្តការផ្លូវការក្នុងក្របខណ្ឌអាស៊ានដើម្បីដោះស្រាយវិបត្តិរ៉ាំរ៉ៃមួយនេះ ប្រទេសថៃបានបើកកិច្ចប្រជុំក្រៅផ្លូវការមួយកាលពីថ្ងៃព្រហស្បតិ៍ដោយមានការចូលរួមពីភាគីកម្ពុជាផងដែរ។
ក្នុងកិច្ចខិតខំជួយស្តារសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងវិញក្រោយវិបត្តិជំងឺឆ្លងកូវី១៩ ធនាគារពិភពលោកបានផ្តល់ប្រាក់កម្ចីមកកម្ពុជាប្រមាណ២៧៤លានដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការគោលនយោបាយកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍភាពធន់របស់កម្ពុជា។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ប្រាប់វីអូអេថា គោលបំណងនៃការបង្កើតក្រុមប្រឹក្សាក្រមនេះគឺដើម្បីកែតម្រូវក៏ដូចជាតម្រង់ទិស និងពិនិត្យលើលទ្ធភាពដែលអាចដាក់វិន័យបានទៅដល់អ្នកសារព័ត៌មានដែលមិនគោរពទៅតាមវិជ្ជាជីវៈក្រមសីលធម៌ត្រឹមត្រូវ។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ ប្រាប់វីអូអេថា លោកមិនមានការព្រួយបារម្ភអ្វីឡើយពាក់ព័ន្ធជាមួយបរិស្ថាននៅភ្នំបូកគោ ដោយសារតែមិនមានព្រៃឈើធម្មជាតិនៅសល់ទៀតនៅតំបន់នោះ។
នេះជាការថ្លែងរបស់លោក ហ៊ុន សែន នៅអំឡុងពេលធ្វើសន្និសីទរួមគ្នាជាមួយមេដឹកនាំសហភាពអឺរ៉ុប ខណៈលោកទៅចូលរួមកិច្ចប្រជុំខួបរំឭកអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបរយៈពេល៤៥ឆ្នាំ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
ការស្ទង់មតិដដែលបានលើកឡើងថា ជាមួយនឹងការវិនិយោគរបស់ចិនជាបន្តបន្ទាប់ចូលក្នុងប្រទេសកម្ពុជា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែខិតជិតគ្នាជាលំដាប់។ ទំនាក់ទំនងដ៏ជិតស្និទ្ធនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅអំឡុងពេលវិបត្តិកូវីដ១៩។
ព្រះតេជគុណ ស្រី ណារុន ព្រះគូសូត្រឆ្វេងវត្តឧណ្ណាលោម បកស្រាយថា ការវាយកម្ទេចកុដិទាំងនេះគឺដើម្បីសង់ចេតិយសម្រាប់សម្តេចសង្ឃ ទេព វង្ស ហើយមិនបានដឹងថា កុដិទាំងនោះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌជាតិរបស់ក្រសួងវប្បធម៌ឡើយ។
អ្នកជំនាញមកពីប្រទេសផ្សេងៗបានលើកឡើងថា អ្នកសារព័ត៌មានឯករាជ្យរងការគាប សង្កត់ក្នុងប្រទេសនីមួយៗ ដែលតម្រូវឱ្យមានការបង្កើតយន្តការរួម ដើម្បីជួយគ្នាទៅវិញទៅមក។
ក្រោយ ៥០ ថ្ងៃនៃការចុះឈ្មោះបោះឆ្នោតបានបិទបញ្ចប់ដោយមានអ្នកចុះឈ្មោះបោះឆ្នោតថ្មីប្រមាណ ៦០ ម៉ឺននាក់ អ្នកសង្កេតការណ៍បានទទូចឱ្យស្ថាប័នរៀបចំការបោះឆ្នោតបន្ថែមពេលវេលាទៀត ដើម្បីឱ្យចំនួនពលរដ្ឋដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានមកចុះឈ្មោះបោះឆ្នោតកាន់តែច្រើន។
សាលារាជធានីភ្នំពេញបានឱ្យក្រុមអង្គការសង្គមស៊ីវិលកាត់បន្ថយចំនួនអ្នកចូលរួម ពីចំនួន ២.០០០ នាក់ មកត្រឹម ១.៥០០ នាក់ ដែលគ្រោងនឹងប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យនៅថ្ងៃ ១០ ធ្នូ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី អះអាងថា ប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន សម្រេចលុបចោលគម្រោងធ្វើដំណើរទៅកាន់ប្រទេសភូមាដែលគ្រប់គ្រងដោយមេដឹកនាំយោធានេះ ដោយសារតែពេលវេលា។
កាលពីថ្ងៃអាទិត្យ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយករបស់ទូរទស្សន៍ PNN ដែលគ្រប់គ្រងដោយឧកញ៉ា លី យ៉ុងផាត់ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។
ក្រុមអង្គការសង្គមស៊ីវិលចំនួន២៤ស្ថាប័ន រួមមានអង្គការអាដហុក សង់ត្រាល់ និង CHRAC នឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។
បន្ទាប់ពីមានការចុះផ្សាយអត្ថបទចំនួនបីពាក់ព័ន្ធនឹងស្រូវធ្លាក់ថ្លៃ និងការរិះគន់លើបញ្ហានេះ ក្រសួងកសិកម្មបានចេញលិខិតតបទៅកាន់ស្ថាប័នព័ត៌មានវីអូឌី ដោយអះអាងថា សេចក្តីរាយការណ៍របស់ស្ថាប័នមួយនេះមានភាពលម្អៀង និងដើរទៅតាមរបៀបវារៈនយោបាយរបស់ខ្លួន។
អាមេរិកបញ្ជាក់ថាអាជ្ញាធរកម្ពុជាបានជ្រៀតជ្រែកសិទ្ធិរបស់កម្មករ ដោយចាប់ឃុំខ្លួនមេដឹកនាំសហជីពនិងកម្មករដែលតវ៉ាប្រឆាំងនឹងការបញ្ឈប់ពីការងារ នៅក្នុងជម្លោះជាមួយក្រុមហ៊ុនរកស៊ីកាស៊ីណូណាហ្គាវើលដ៍ ប្រមាណ១ឆ្នាំមកហើយ។
ព័ត៌មានផ្សេងទៀត