ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធមិនចុះបញ្ជីឱ្យគណបក្សនយោបាយចំនួនពីរគឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរនោះ អង្គការសង្គមស៊ីវិលមួយចំនួនសម្តែងការសោកស្តាយ ដោយពួកគេអះអាងថា នេះជាការបំបាត់ជម្រើសរបស់ពលរដ្ឋក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។
ពួកគេព្រួយបារម្ភថា បញ្ហាប្រឈមរបស់ពលរដ្ឋមិនត្រូវបានដោះស្រាយ ការរំលោភសិទ្ធិមនុស្សកើនឡើង និងលទ្ធិប្រជាធិបតេយ្យបន្តធ្លាក់ចុះ។
នៅក្នុងជំនួបតាមប្រព័ន្ធទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy បានអរគុណកម្ពុជាសាជាថ្មីចំពោះការកាន់ជំហរគាំទ្រអ៊ុយក្រែន និងការផ្តល់ជំនួយមនុស្សធម៌នៅក្នុងការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនកាលពីពេលកន្លងទៅ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិច្រានចោលការលើកឡើងរបស់អ្នករាយការណ៍ពិសេសដែលលើកឡើងក្តីបារម្ភអំពីការមិនចុះបញ្ជីគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោត ការកាត់ទោសមេដឹកនាំជំទាស់ និងការបិទប្រព័ន្ធផ្សព្វផ្សាយ។
ជាបន្តបន្ទាប់ក្រោយមានការសុំទោសជាសាធារណៈ ហើយសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សកម្មជននយោបាយនិងសង្គមជាច្រើននាក់ដែលជាប់ពន្ធនាគារត្រូវបានដោះលែងឱ្យមានសេរីភាពវិញ អ្នកតាមដានលើកឡើងពីប្រព័ន្ធយុត្តិធម៌សង្គមនៅមានកម្សោយនៅឡើយ និងផលប៉ះពាល់នៃការអនុវត្តបែបនេះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បានលើកឡើងថា៖ «សហរដ្ឋអាមេរិកមានកង្វល់យ៉ាងជ្រាលជ្រៅ ដោយអាជ្ញាធរកម្ពុជាធ្វើការហាមប្រាមគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា មិនឱ្យចូលរួមក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ ២០២៣»។
ក្រុមគ្រួសាររបស់លោក ថេង សាវឿន និងសហការីរបស់លោក២នាក់ផ្សេងទៀតដែលកំពុងជាប់ឃុំឃាំងបានអះអាងថា ការចោទប្រកាន់របស់តុលាការធ្ងន់ធ្ងរ និងអយុត្តិធម៌ ដោយការពារសកម្មភាពរបស់ក្រុមគ្រួសារថា គឺធ្វើដើម្បីការពារប្រយោជន៍របស់កសិករតែប៉ុណ្ណោះ។
ក្រុមគ្រួសាររបស់ថេង សាវឿន និងសហការីរបស់លោក២នាក់ បានអះអាងថាអាជ្ញាធរពន្ធនាគារខេត្តរតនគិរី មិនអនុញ្ញាតឲ្យពួកគេចូលសួរសុខទុក្ខឡើយ កាលពីព្រឹកថ្ងៃអង្គារ ក្រោមហេតុផលថាខ្លាចឆ្លងជំងឺកូវីដ។
មួយថ្ងៃក្រោយតុលាការខេត្តរតនគិរីចោទប្រកាន់ លោក ថេង សាវឿន និងសហការីរបស់លោក ពីបទចោទប្រកាន់«រួមគំនិតក្បត់» និងញុះញង់ ក្រុមគ្រួសារបានព្យាយាមទៅសួរសុខទុក្ខពួកគេទាំង ៣នាក់ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យចូលឡើយ ក្រោមហេតុផលខ្លាចឆ្លងជំងឺកូវីដ១៩។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា សមត្ថកិច្ចរកឃើញថាវគ្គបណ្តុះបណ្តាលរបស់លោក ថេង សាវឿន បង្កប់អត្ថន័យញុះញង់ឲ្យមានបដិវត្តន៍កសិករ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានប្រតិកម្មទៅនឹងតំណាងទូតបរទេស ដែលលោកថាប្រើប្រាស់ស្តង់ដារពីរ និងលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្នុងនោះមានករណីលោក កឹម សុខា មេដឹកនាំគណបក្សជំទាស់ផងដែរ។
អ្នកស្រី ញូង សុខហៀង ដែលធ្វើដំណើរទៅខេត្តជាមួយស្វាមីដែរ បន្តថា អាជ្ញាធរខេត្តក្រចេះមិនបានបញ្ជាក់ហេតុផលនៃការឃាត់ខ្លួនឡើយ ខណៈពួកគេកំពុងនៅតាមផ្លូវពីខេត្តរតនគិរីមកកាន់រាជធានីភ្នំពេញវិញ។
ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជាកើតឡើង ក្រោយមានការរិះគន់ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដែលសម្រេចមិនចុះឈ្មោះគណបក្សភ្លើងទៀន ដើម្បីអាចចូលរួមប្រកួតប្រជែងការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
គណបក្សភ្លើងទៀន នៅថ្ងៃអង្គារនេះ បានប្រកាសថា គណបក្សមិនអាចទទួលយកបានឡើយចំពោះសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធមិនចុះបញ្ជីគណបក្សជំទាស់ដ៏ធំមួយនេះ ដើម្បីអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតតំណាងរាស្រ្តបាន។
ក្រោយស្ថាប័នរៀបចំការបោះឆ្នោតបដិសេធនូវការចុះបញ្ជីរបស់គណបក្សភ្លើងទៀនដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ គណបក្សជំទាស់ដ៏ធំមួយនៅថ្ងៃអង្គារនេះបានធ្វើសន្និសីទសារព័ត៌មានដោយលើកឡើងថា គណបក្សបានខិតខំអស់លទ្ធភាពហើយនឹងថាគណបក្សមិនអាចទទួលយកបានឡើយចំពោះសេចក្តីសម្រេចរបស់គ.ជ.ប។
អ្នកតាមដានមើលឃើញថា ប្រសិនបើគណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ដ៏ធំជាងគេ មិនមានវត្តមាននៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះទេ ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅក្នុងខែកក្កដា នឹងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្លាក់ថយក្រោយ ដោយសារតែការបន្តដឹកនាំដោយឯកបក្សនៅក្នុងរដ្ឋសភា។
អ្នកតាមដានអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះជម្លោះពាក្យសម្តីរវាងប្រជាជនកម្ពុជា និងថៃ ជាពិសេសការវាយប្រហារគ្នាក្នុងពេលថ្មីៗនេះ ក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កាលពីព្រឹកថ្ងៃអង្គារបានដឹកនាំក្រុមមន្ត្រីរបស់លោក ទៅចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានប្តូរវេនអាស៊ាន។
យ៉ាងណាក៏ដោយ លោក សាម អ៊ីន អតីតអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអះអាងថា បើការចុះចូលរបស់លោកមិនអាចធ្វើអ្វីបានសម្រាប់ការរីកចម្រើននៃប្រទេសជាតិ លោកនឹងលាឈប់ពីតួនាទីនេះ ហើយចូលនិវត្តន៍តែម្តង។
សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា នៅក្នុងរយៈពេលបួនខែនេះ ករណីនៃការឃាត់ខ្លួនពលករកម្ពុជាដែលឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ គឺចំនួន ២៥ករណី ហើយមានជនរងគ្រោះសរុបចំនួន ១.២៩៧ នាក់ ក្នុងនោះជាង ៧០០នាក់ជាស្ត្រី និងជាង ៦០នាក់ជាកុមារ។
ព័ត៌មានផ្សេងទៀត