ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ចេញ​បោះឆ្នោត​ដើម្បី​ជំរុញ​រដ្ឋាភិបាលអាណត្តិថ្មីបម្រើពលរដ្ឋឱ្យដិតដល់ ទោះគ្មាន​ជម្រើស​ច្រើន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ដូចជា លោក អ៊ុន សុផល បាន​លើក​ឡើង​ថា លោក​បាន​ចេញ​ទៅបោះឆ្នោត​ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​យកចិត្ត​ទុក​ដាក់​បម្រើ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត បើ​ទោះ​បីជា​គ្មាន​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​ គឺ​គណបក្ស​ភ្លើងទៀន។ ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ នេះ ធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​​គណបក្ស​ភ្លើងទៀន​ដែល​បាន​ឈ្នះ​សំឡេង​គាំទ្រ​ប្រមាណ ១ លាន ៦សែន​ នៅ​ក្នុង​ការបោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ ២០២២ ត្រូវបាន​បដិសេធ​មិនឱ្យ​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​នេះ។ បើទោះបីជា​មាន​គណបក្ស​នយោបាយ ១៧ ផ្សេង​ទៀត​ចូលរួម​ប្រកួត ក៏​គេរំពឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹង​ឈ្នះ ១២៥ អាសនៈ​នៅ​រដ្ឋសភា និង​បន្តដឹកនាំ​សភា​ដោយ​ឯកបក្ស។ កញ្ញា ថាំង ស៊ីណន រាយការណ៍​លម្អិត​ពី​រាជធានី​ភ្នំពេញ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG