បើទោះបីជាកម្ពុជាគ្មានច្បាប់ដែលហាមឃាត់ទំនាក់ទំនងមនុស្សស្រលាញ់ភេទដូចគ្នាក៏ដោយ ក៏មិនមានការទទួលស្គាល់ក្រុមមនុស្សទាំងនេះពេញលេញក្នុងសង្គមដែរ។
មណ្ឌលគីរីគឺជាខេត្តដែលសម្បូរព្រៃឈើមួយនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាទឹកដីកំណើតរបស់ជនជាតិដើមភាគតិចភាគច្រើនដែរ។
ប្រព័ន្ធអប់រំនៅកម្ពុជាត្រូវបានញាំញីដោយអំពើពុករលួយក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។
លោក ព្រាប កុល មានប្រសាសន៍ថា ពលរដ្ឋត្រូវតែចាប់ផ្តើមបង្ហាញភាពក្លាហានខ្លះ ដោយសារពួកគេក៏មានការទទួលខុសត្រូវនៅក្នុងការលុបបំបាត់អំពើពុករលួយនេះដែរ។
នៅក្នុងប្រទេសកម្ពុជា ចំនួននិស្សិតស្រី ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅមានចំនួនទាបនៅឡើយ បើធៀបនឹងចំនួននិស្សិតប្រុស។
អ្នកកាសែតមួយចំនួនបានរងការគំរាមនិងរងរបួសក្នុងពេលបំពេញការងាររាយការណ៍អំពីការបង្រ្កាបរបស់អាជ្ញាធរទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងពេលថ្មីៗ។
នៅឆ្នាំ២០០៤ លោក Scott Neeson សម្រេចចិត្តលក់ផ្ទះ ទូក ឡាននៅសហរដ្ឋអាមេរិកនោះ ហើយផ្លាស់មករស់នៅក្នុងប្រទេសកម្ពុជា ហើយបានបង្កើតអង្គការមូលនិធិកុមារកម្ពុជានេះឡើង។
ចាប់តាំងពីដើមខែមុន អាជ្ញាធររដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការបំបែកការតវ៉ារបស់ក្រុមអ្នកភូមិរងគ្រោះដោយសារការរំលោភដីធ្លី កម្មករកាត់ដារ និងអ្នកគាំទ្រគណបក្សប្រឆាំង។
លោក រ័ត្ន សោភ័ណ ថាជាទូទៅឪពុកម្តាយខ្មែរតែងសួរនាំកូនចៅថាតើការងារដែលពួកគេធ្វើនោះរកប្រាក់បានច្រើនឬទេ ជាជាងសួរថា តើពួកគេចូលចិត្តការងាររបស់ខ្លួនដែរឬអត់។
ក្រៅពីបណ្តាលឲ្យស្លាប់កម្មករហើយនោះ ការបង្ក្រាបថ្ងៃទី៣ខែមករាក៏បានបណ្តាលឲ្យរងរបួសកម្មករជាង៣០នាក់ និងការចាប់ខ្លួនមនុស្ស២៣នាក់ផ្សេងទៀត។
គ្រួសារកម្មកររោងចក្រកាត់ដេរមួយដែលស្លាប់ក្នុងការបង្រ្កាបបាតុកម្មដោយហិង្សាពីសំណាក់ក្រុមយោធារបស់រដ្ឋាភិបាលនៅលើផ្លូវវេង ស្រេងក្នុងរាជធានីភ្នំពេញនោះ បានទាមទាររកយុត្តិធម៌។
ទន្លេស្រែពក សេសាន និងសេកុង ដែលស្ថិតក្នុងខេត្តស្ទឹងត្រែង និងរតនៈគីរីនាភាគឦសាននៃប្រទេសកម្ពុជាគឺជាដៃទន្លេដ៏សំខាន់របស់ទន្លេមេគង្គ។
ភាពយន្តឯកសារថ្មីមួយឆ្លុះបញ្ចាំងពីផលប៉ះពាល់ដ៏មហន្តរាយនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេសេកុង ស្រែពកនិងសេសាននៃអាងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។
ភាពយន្តរបស់លោក ឆាយ បូរ៉ា នេះត្រូវអាជ្ញាធរត្រួតពិនិត្យខ្សែភាពយន្តយល់ថា បង្ហាញភាពអវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។
ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានចាប់ផ្តើមកាន់តែមានប្រជាប្រិយភាពក្នុងចំណោមប្រជាជនខ្មែរច្រើនឡើងៗនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សមាគមនិស្សិត និងអតីតនិស្សិតខ្មែរដែលបានទៅសិក្សានៅបរទេសចំនួន៥ក្រុមបានរួមគ្នាស្ម័គ្រចិត្តរៃអង្គាសថវិកា និងចុះទៅចែកអំណោយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
មន្ត្រីរដ្ឋបាលជលផលខេត្តបាត់ដំបងបានបដិសេធថា មិនជាប់ពាក់ព័ន្ធនឹងករណីស៊ីសំណូកណាមួយទេ
ប្រទេសចំនួន១៨ ដែលរួមមានសហរដ្ឋអាមេរិក ចិន អូស្ត្រាលី និង ជប៉ុន ជាដើម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពី២២ឆ្នាំមុន។
គ្រូបង្រៀននៅកម្ពជា ជាមធ្យមទទួលបានប្រាក់ខែប្រមាណ១០០ដុល្លារ ក្នុងមួយខែដោយរាប់បញ្ជូលទាំងការដំឡើងកាំប្រាក់ខែនាពេលថ្មីៗនេះផង។
គ្រួសារខ្លះនិយាយថា ទោះបីជាពួកគេចង់ឲ្យកូនស្រីបានរៀនខ្ពង់ខ្ពស់ក៏ដោយ ក៏ពួកគេមិនអាចធ្វើបានដែរ ដោយសារតែនៅទីនេះមានតែសាលាបឋមសិក្សាមួយនិងអនុវិទ្យាល័យមួយតែប៉ុណ្ណោះ។
ព័ត៌មានផ្សេងទៀត