ភ្នំពេញ —
ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ អតីតនាយកប្រតិបត្តិម្នាក់នៃក្រុមហ៊ុនផលិតកុនហូលីវូដដ៏ល្បីល្បាញរបស់អាមេរិក បានបង្កើតអង្គការមូលនិធិកុមារកម្ពុជា ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជីវិតកុមារក្រីក្រខ្មែរនិងគ្រួសាររបស់គេរាប់ពាន់នាក់តាមរយៈការផ្តល់ការអប់រំ និងឧបត្ថម្ភស្បៀងអាហារ និងសេវាថែទាំសុខភាពជាដើម។
កុមារីម៉ៅ លីហ្សា សព្វថ្ងៃ លែងដើររើសអេតចាយជាមួយជីដូនរបស់នាងតទៅទៀតហើយ។ ការងារប្រចាំថ្ងៃរបស់នាងនៅពេលនេះគឺសរសេរ អានសៀវភៅនិងទៅសាលារៀន។
កុមារីវ័យ១០ឆ្នាំប្លាយនេះមិនចាំបាច់ដើររើសអេតចាយតទៅទៀតនេះ មិនមែនដោយសារតែទីលានចាក់សម្រាមស្ទឹងមានជ័យនៅក្បែរផ្ទះជួលរបស់នាងត្រូវបានបិទមិនឲ្យអ្នករើសអេតចាយចូលនោះទេ ប៉ុន្តែគឺដោយសារនាង និងបងស្រីជីដូនមួយម្នាក់ទៀតត្រូវបានអង្គការសប្បុរសមួយឈ្មោះមូលនិធិកុមារកម្ពុជាឬហៅកាត់ជាភាសាអង់គ្លេសថា ផ្តល់ឱកាសឲ្យចូលសាលារៀន។
លីហ្សានិយាយថា នាងសប្បាយរីករាយជាមួយនឹងការសិក្សារបស់នាង ដោយសារនាងគឺជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់។
«នៅអង្គការ រៀនបានលេខ១ លេខ២ ឬលេខ៣។ នៅសាលារដ្ឋជាប់លេខ៨»។
បងស្រីរបស់នាងគឺសួង លីដា វ័យ១៥ឆ្នាំ ក៏ឈប់ដើរតាមជីដូនទៅរើសអេតចាយទាំងយប់ ទាំងថ្ងៃហើយដែរ។ ឥឡូវលីដា នៅជួយធ្វើកិច្ចការផ្ទះ ហើយក៏ចូលរៀនថ្នាក់ភាសាអង់គ្លេស និងកុំព្យូទ័រនៅអង្គការមូលនិធិកុមារកម្ពុជាដែរ។
«ចង់រៀននៅអង្គការ CCF ព្រោះរៀននៅអង្គការនេះ ពេលយើងរៀនចេះទៅ បានការងារធ្វើ ហើយម៉្យាងទៀតស្រួល អត់អស់លុយកាក់»។
លីហ្សា និងលីដា ប្រហែលជានៅតែមិនអាចចូលសាលារៀនបាននៅឡើយទេនៅពេលនេះ ប្រសិនបើស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជាគឺលោក Scott Neeson មិនបានមកដល់អតីតទីលានចាក់សម្រាមស្ទឹងមានជ័យដ៏ល្បីឈ្មោះក្នុងរាជធានីភ្នំពេញ កាលពីជាងមួយទសវត្សរ៍មុននោះ។
ក្នុងនាមជាអ្នកទេសចរណ៍ម្នាក់នៅឆ្នាំ២០០៣ លោក Scott Neeson ដែលជាអតីតប្រធានក្រុមហ៊ុនផលិតខ្សែភាពយន្តដ៏ល្បីល្បាញរបស់អាមេរិកមួយឈ្មោះ 20th Century Fox International បានទៅដល់ទីលានចាក់សម្រាមស្ទឹងមានជ័យនៅពេលនោះ។
គឺពេលនោះហើយដែលជីវិតរបស់លោកបានផ្លាស់ប្តូរ នៅពេលដែលលោកបានឃើញកុមារតូចៗជាច្រើន និងខ្លះឈឺផង កំពុងធ្វើការនិងត្រូវគេទុកចោលនៅលើគំនរសម្រាមនៅទីនេះ។
«ទិដ្ឋភាពនោះគឺពិតជាការពញ្ញាក់ស្មារតីមួយសម្រាប់ខ្ញុំ ដោយសារមុនពេលនោះ ខ្ញុំរស់នៅក្នុងជីវិតដ៏ឆើតឆាយនៅបស្ចឹមប្រទេស។ រស់នៅក្នុងពិភពហូលីវូដ ក្នុងនាមជាកម្លោះ ដែលមានស្រីស្អាតៗចោមរោម មានទូក មានឡាន មានតារាភាពយន្តជាច្រើនជុំវិញខ្លួន ប៉ុន្តែមួយរំពេចនោះ ស្រាប់តែអ្នកមកពើបប្រសព្វនឹងទិដ្ឋភាពមួយដែលផ្ទុយគ្នាស្រឡះ ហើយនៅពេលដែលអ្នកបានឃើញវាហើយ នោះអ្នកពិបាកនឹងបែរខ្នងដាក់វាណាស់។ ខ្ញុំពិតជាមិនអាចបែរខ្នងដាក់វាបានទេ»។
មួយឆ្នាំក្រោយមកគឺនៅឆ្នាំ២០០៤ លោក Scott Neeson ក៏សម្រេចចិត្តលក់ផ្ទះ ទូក ឡាននៅសហរដ្ឋអាមេរិកនោះ ហើយផ្លាស់មករស់នៅក្នុងប្រទេសកម្ពុជា ហើយបានបង្កើតអង្គការមូលនិធិកុមារកម្ពុជានេះឡើង។
រហូតមកដល់ពេលនេះ អង្គការរបស់លោកបានបម្រើសេវាជួយកុមារក្រីក្ររាប់ពាន់នាក់ និងក្រុមគ្រួសាររបស់ពួកគេ តាមរយៈការផ្តល់ការអប់រំ ការឧបត្ថម្ភស្បៀងអាហារ និងការថែទាំសុខភាពជាដើម។
កុមារនៅទីនេះ រៀនភាសាអង់គ្លេស កុំព្យូទ័រ គូរគំនូរ និងផាត់ពណ៌ជាដើម។ ចំណែកកុមារជំទង់ៗ ឬស្ថិតក្នុងយុវវ័យខ្លះ ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឬការអប់រំថ្នាក់ឧត្តមសិក្សា។
ជាស្ថាបនិក និងជានាយកប្រតិបត្តិអង្គការនេះផ្ទាល់ លោក Scott Neeson ដែលបានចាកចេញពីអាជីពផលិតខ្សែភាពយន្តរយៈពេល២៦ឆ្នាំរបស់លោកនោះនិយាយថា នៅពេលដែលឃើញកុមារទាំងនេះ លោកបានសំឡឹងឃើញក្តីសង្ឃឹមនៅក្នុងភ្នែករបស់ពួកគេ។
«អ្នកស្រាប់តែស្រឡាញ់ក្មេងៗនៅទីនេះតែម្តង។ ពួកគេគឺជាក្មេងដ៏អស្ចារ្យ ដែលពោរពេញទៅដោយសក្តានុពល និងក្តីសង្ឃឹម។ ខ្ញុំបានគិតថា ខ្ញុំអាចធ្វើការងារបានច្រើនសម្រាប់ពិភពលោក ជាងការផលិតកុន»។
លោក Scott Neeson ធ្លាប់ជាអ្នកមើលការខុសត្រូវទៅលើការចេញផ្សាយខ្សែភាពយន្តហូលីវូដល្បីៗជាច្រើនដូចជា រឿង Titanic និងរឿង Brave Heart ជាដើម មុនពេលលោកសម្រេចចិត្តមកបង្កើតអង្គការមូលនិធិកុមារកម្ពុជានេះ។
«ខ្ញុំចង់មានកេរតំណែលមួយ ព្រោះយើងចង់ធ្វើឲ្យពិភពលោកនេះក្លាយជាកន្លែងដែលល្អប្រសើរជាងមុន ដែលផ្ទុយពីការគ្រាន់តែបណ្តោយខ្លួនឲ្យធ្វើអ្វីតាមចិត្តទៅតាមជីវិតបែបសម្ភារៈនិយមនោះ»។
ក្រៅពីការអប់រំដល់កុមារក្រីក្រហើយនោះ អង្គការមូលនិធិកុមារកម្ពុជាក៏ផ្តល់ឲ្យគ្រួសារបស់ពួកគេផងដែរនូវការឧបត្ថម្ភចាំបាច់មួយចំនួន រាប់ចាប់តាំងពីការពិនិត្យសុខភាពរហូតដល់ការផ្តល់ស្បៀងអាហារជាដើម ដើម្បីធានាថា ឪពុកម្តាយរបស់កុមារនឹងបញ្ជូនពួកគេមកសាលារៀន។
លោក Scott Neeson ជឿថា ឪពុកម្តាយនឹងមិនបញ្ជូនកូនរបស់ខ្លួនមករៀនទេ ប្រសិនបើពួកគេត្រូវការប្រាក់ដើម្បីទិញអាហារ ឬត្រូវការអ្នកមើលថែទាំបងប្អូនរបស់ពួកគេនោះ។
«ខ្ញុំអាចយល់បានពីបញ្ហាហ្នឹង។ វាជាជម្រើសរវាងការដែល ថាតើកូនគួរតែទៅរៀន ឬក៏ថា តើយើងមានអាហារបរិភោគនៅយប់នេះដែរឬទេ»។
លោក សុខ ផល គឺជាពូរបស់កុមារី ម៉ៅ លីហ្សា។ លោក មានប្រសាសន៍ថា អង្គការមូលនិធិកុមារកម្ពុជាបានផ្លាស់ប្តូរជីវិតគ្រួសារទាំងមូលរបស់លោក។
«ផ្លាស់ប្តូរច្រើនណាស់។ វាបានជួយកូនក្មួយរបស់ខ្ញុំឲ្យបានចូលសាលារៀនទាំងសាលារដ្ឋ និងសាលានៅអង្គការ រៀនទាំងខ្មែរ ទាំងអង់គ្លេស។ ពីមុន កូនក្មួយខ្ញុំមិនដែលបានរៀនអីទេ ដើរតែរើសអេតចាយ។ ខ្ញុំ ប្រពន្ធខ្ញុំនិងម្តាយខ្ញុំ សុទ្ធតែជាអ្នកដើររើសអេតចាយ»។
លោកសុខ ផលបន្ថែមថា ដោយមានជំនួយពីអង្គការនេះ លោកទទួលបានរ៉ឺម៉កម៉ូតូកង់បី(ទុកទុក)មួយសម្រាប់រត់ ហើយប្រពន្ធរបស់លោកក៏ទទួលបានម៉ាស៊ីនដេរមួយគ្រឿសម្រាប់រកចំណូលមកជួយផ្គត់ផ្គង់គ្រួសារ។
«ខ្ញុំមិនដែលស្រមៃនឹកឃើញថា កូនបានចេះអង់គ្លេសអីទេ។ កុំតែបានអង្គការជួយ កុំអីកូនក្មួយខ្ញុំមិនបានរៀនទេ។ ឥឡូវកូនក្មួយខ្ញុំនិយាយអង់គ្លេសបាន»៕