ភ្នំពេញ —
ទន្លេស្រែពក សេសាន និងសេកុង ដែលស្ថិតក្នុងខេត្តស្ទឹងត្រែង និងរតនៈគីរីនាភាគឦសាននៃប្រទេសកម្ពុជាគឺជាដៃទន្លេដ៏សំខាន់របស់ទន្លេមេគង្គ។ ប៉ុន្តែទន្លេទាំងបីបាននឹងកំពុងរងការគំរាមកំហែងដោយសារគម្រោងសាងសង់ទំនប់វារីអគ្គីសនីជាច្រើននៅលើទន្លេទាំងនោះ ដោយរួមទាំងគម្រោងទំនប់សេសានក្រោម២ដ៏ចម្រូងចម្រាស់ដែលរដ្ឋាភិបាលកម្ពុជាបានអនុម័តរួចហើយផង។ ក្រុមអ្នកអភិរក្សនិងបណ្តាញការពារទន្លេទាំងបី ដែលមានមូលដ្ឋាននៅក្នុងខេត្តរតនៈគីរី បានសម្តែងការព្រួយបារម្ភចំពោះផលប៉ះពាល់ដែលគេមិនអាចស្មានដល់ ប្រសិនជាទំនប់ទាំងនោះត្រូវបានសាងសង់មែននោះ។
លោកសាយ មុន្នីនៃវីអូអេបានជួបសម្ភាសន៍ជាមួយលោកមៀច មាន អ្នកសម្របសម្រួលនៃបណ្តាញការពារទន្លេទាំងបី ក្នុងខណៈពេលដែលលោកបានទៅចូលរួមនៅក្នុងកិច្ចប្រជុំមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូអំពីការវិវត្តចុងក្រោយនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅលើដៃទន្លេទាំងនោះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖