ប្រទេសកម្ពុជា ទទួលបានពិន្ទុ៤៣លើ១០០ ដែលមានន័យថា មានសេរីភាពតិចតួចប៉ុណ្ណោះ។
ការតាមដានដោយវិទ្យាស្ថានសារព័ត៌មានអន្តរជាតិ (International Press Institute) បានបង្ហាញថា ទ្វីបអាស៊ីនាំមុខគេ ជុំវិញវិធានការភាគច្រើនដែលរឹតត្បិតសេរីភាពសារព័ត៌មាន ពាក់ព័ន្ធនឹងការរាយការណ៍ពីការរាតត្បាតជំងឺកូវីដ១៩។
អ្នកសារព័ត៌មានពីរនាក់ដែលតែងតែរាយការណ៍បទល្មើសព្រៃឈើតាមបណ្តាខេត្ត បានដាក់ពាក្យបណ្តឹងទៅអធិការស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងការវាយប្រហារលើពួកគេ ដែលពួកគេចាត់ទុកថា«ជាការប៉ុនប៉ងវាយសម្លាប់»។
នៅក្នុងឱកាសទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសាកលឆ្នាំ២០២០ អង្គការសង្គមស៊ីវិល នៅថ្ងៃច័ន្ទនេះ បានជំរុញឲ្យកែប្រែចំណុចមួយចំនួននៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងឲ្យគោរពតាមស្តង់ដារអន្តរជាតិ។
ការចាកចេញយ៉ាងប្រញាប់ប្រញាល់នេះបានកើតឡើង បន្ទាប់ពីមានការចាប់ខ្លួនលោក Cheng Lei ដែលជាអ្នកយកព័ត៌មានផ្នែកពាណិជ្ជកម្មជនជាតិអូស្ត្រាលី ដែលធ្វើការឲ្យបណ្ដាញទូរទស្សន៍ CGTN ផ្សាយជាភាសាអង់គ្លេសរបស់រដ្ឋចិន ដោយគ្មានហេតុផលច្បាស់លាស់ កាលពីខែមុន។
មន្រ្តីក្រសួងព័ត៌មានឲ្យដឹងថា កម្ពុជាបានបញ្ចប់ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ហើយនឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីអនុម័តនៅពេលខាងមុខនេះ។
ពលរដ្ឋដែនដីហុងកុងនាំគ្នាឈររៀបជួរយ៉ាងវែងនៅព្រឹកថ្ងៃអង្គារនេះដើម្បីទិញកាសែត Apple Daily ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ការធ្វើបែបនេះកើតឡើងមួយថ្ងៃក្រោយនិពន្ធនាយកកាសែតនេះត្រូវចាប់ខ្លួនពីបទរំលោភលើច្បាប់សន្តិសុខជាតិថ្មី ដែលចិនបានបង្កើតឡើង។
សមាជិកព្រឹទ្ធសភានៃរដ្ឋ New Jersey លោក Robert Menendez ដែលជាសមាជិកខាងគណបក្សប្រជាធិបតេយ្យនៃគណៈកម្មាធិការកិច្ចការបរទេសនៅព្រឹទ្ធសភា បានហៅការបង្កកថវិកាសម្រាប់សហគ្រាសនេះ គឺជាកាដូសម្រាប់រដ្ឋាភិបាលគាបសង្កត់នានានៅក្នុងប្រទេសចិន អ៊ីរ៉ង់ និងនៅទីណាៗទាំងអស់»។
ការចាប់ខ្លួន និងការសួរចម្លើយអ្នកកាសែតនៅក្នុងប្រទេសម៉ាឡេស៊ីជាសញ្ញានៃការធ្លាក់ចុះយ៉ាងខ្លាំងនៃស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងប្រទេសនេះ។
អ្នកស្រី Clooney ចំណាយអស់ពេលជាច្រើនឆ្នាំដោយមិនគិតកម្រៃតំណាងឲ្យអ្នកកាសែតដែលប្រឈមនឹងការគំរាមផ្លូវច្បាប់ទាក់ទិននឹងការងារផ្នែកសារព័ត៌មាន។
លោកស្រី គឹម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានប្រកាសថា ការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីកន្លងមក «ត្រឹមត្រូវតាមច្បាប់»
លោក Michael Pack ប្រធានទីភ្នាក់ងារ USAGM បានថ្លែងនៅក្នុងលិខិតមួយរបស់លោកថា លោកមានការប្តេជ្ញាក្នុងការដោះស្រាយបញ្ហាការគ្រប់គ្រងនៅក្នុងទីភ្នាក់ងារនេះ ក្រោយពីលោកត្រូវបានប្រគល់តួនាទីឱ្យ «ធ្វើការផ្លាស់ប្តូរមោះមុត និងស៊ីជម្រៅ»។
ព័ត៌មានផ្សេងទៀត
No media source currently available