ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កាតា​ថា​អ៊ីស្រាអែល​និង​ហាម៉ាស់​កាន់​តែ​ឈាន​ជិត​ដល់​​បទ​ឈប់​បាញ់​ ជាង​ពេល​ណាៗ​ទាំង​អស់


រដ្ឋមន្ត្រី​ការ​បរទេស​កាតា លោក Majed al-Ansari ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា​កាលពីថ្ងៃទី​២៣ មេសា ឆ្នាំ២០២៤។
រដ្ឋមន្ត្រី​ការ​បរទេស​កាតា លោក Majed al-Ansari ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា​កាលពីថ្ងៃទី​២៣ មេសា ឆ្នាំ២០២៤។

ប្រទេស​កាតា​កាល​ពី​ថ្ងៃ​អង្គារ​ ​និយាយ​ថា ក្រុម​អ្នក​ចរចា​បទ​ឈប់​បាញ់​គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា កំពុង​ស្ថិត​នៅ​ក្នុង​«ដំណាក់កាល​ចុងក្រោយ‍»​នៃ​ការ​ចរចា និង​ថា ​ភាគី​ទាំង​សងខាង​បាន​ឈាន​ដល់​ចំណុច​កៀក​បំផុត​ទៅ​នឹង​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​មួយ។​

ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​មួយ រដ្ឋមន្ត្រី​ការ​បរទេស​កាតា លោក Majed al-Ansari បាន​ពិពណ៌នា​កិច្ច​ចរចា​ដែល​កំពុង​បន្ត​នេះ​ថា ​មាន​ភាព​វិជ្ជមាន​និង​ទទួល​ផល​ល្អ ប៉ុន្តែ​ក៏​បានព្រមាន​ពី​ការ​ឆាប់​អបអរ​ខ្លាំង​ពេក នៅពេល​មិន​ទាន់មាន​ការ​ប្រកាស​កិច្ចព្រមព្រៀង​ណា​មួយ​ជា​ផ្លូវ​ការនោះ។​

ប្រទេស​កាតា អេហ្ស៊ីប និង​សហរដ្ឋ​អាមេរិក បាន​ដឹកនាំ​កិច្ច​ប្រឹងប្រែង​អស់​ជាច្រើន​ខែ​ដើម្បី​សម្រេចឱ្យ​បាន​ការ​ឈប់​បាញ់​គ្នា ដោយ​កិច្ច​ចរចា​នៅ​ទី​ក្នុង​ដូហា កាល​ពី​ថ្ងៃ​អង្គារ​បាន​ផ្តោត​ទៅ​លើ​សេចក្តី​លម្អិត​ចុង​ក្រោយ​នៃ​កិច្ចព្រមព្រៀង​នេះ។​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា កិច្ចព្រមព្រៀង​នេះ​«ហៀប​នឹង‍ចេញ​ជា​រូបរាង​ហើយ‍»។

នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ក្រសួង​ការបរទេស​អាមេរិក ដើម្បី​គូស​បញ្ជាក់​ពី​សមិទ្ធផល​នានា​នៃ​គោលនយោបាយ​របស់​លោក លោក Biden ថ្លែង​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​«ដោះលែង​ចំណាប់ខ្មាំង បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា ផ្តល់​សន្តិសុខ​ដល់​អ៊ីស្រាអែល និង​អនុញ្ញាត​ឱ្យ​យើង​អាច​បង្កើន​ជំនួយ​មនុស្សធម៌​បាន​ច្រើន​ជាង​មុន​យ៉ាង​ច្រើន ដល់​ជនជាតិ​ប៉ាឡេស្ទីន ដែល​បាន​រងទុក្ខ​យ៉ាង​ខ្លាំង​ពី​សង្គ្រាម​មួយ​នេះ​ ដែល​ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​ដោយ​ក្រុម​ហាម៉ាស់‍»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG