ទាហានអាមេរិកាំងទាំង ១៣ នាក់នោះមានអាយុចន្លោះពី ២០ ទៅ ៣១ ឆ្នាំ ដែលក្នុងនោះមាន ៥ នាក់ មានអាយុទើបតែ ២០ ឆ្នាំប៉ុណ្ណោះ។
មេបញ្ជាការកំពូលរបស់ក្រុមតាលីបង់លោក Hibatullah Akhundzada កំពុងរៀបចំកិច្ចពិគ្រោះយោបល់នៅក្នុងទីក្រុង Kandahar ដែលត្រូវបានគេស្គាល់ថាជាកន្លែងកំណើតរបស់ក្រុមតាលីបង់។
សហរដ្ឋអាមេរិកកំពុងធ្វើការដើម្បីបញ្ចប់ការជម្លៀសមនុស្សចេញពីទីក្រុងកាប៊ុលមុនថ្ងៃកំណត់នៅថ្ងៃអង្គារស្អែក ចំពេលស្ថានការណ៍សន្តិសុខកាន់តែអាក្រក់។
Since going live in mid-July, jitasa.care has seen well over 10,000 households sign on, seeking assistance for everything from food to oxygen to an urgent ride to the hospital, most of them in the capital, Bangkok.
ចលនាយុវជនដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសថៃកំពុងភ្ជាប់បណ្តាញជាមួយនឹងក្រុមទាហានជើងចាស់ «អាវក្រហម» ដែលជាចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងធ្វើការតស៊ូខ្លាំងបំផុតនៅក្នុងប្រទេសថៃ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា អាចនឹងមានការវាយប្រហារមួយទៀតកើតឡើងនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងអំឡុងពេល ២៤ ទៅ ៣៦ ម៉ោងខាងមុខ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រកាសប្រឆាំងការវាយប្រហារនៅថ្ងៃព្រហស្បតិ៍ នៅអាកាសយានដ្ឋានក្នុងរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric។
បណ្តាញផ្សាយទូរទស្សន៍ CNN បានរាយការណ៍ថា ការផ្ទុះមួយត្រូវបានគេរាយការណ៍ថា បានកើតមានឡើងនៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៅថ្ងៃព្រហស្បតិ៍នេះ។ នេះ បើយោងតាមមន្រ្តីអាមេរិកពីររូប។
ឃាតកម្មដែលគេសង្ស័យថា ប្រព្រឹត្តដោយប៉ូលិសខេត្ត Nakhon Sawan ភាគកណ្តាលប្រទេសថៃសម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ដែលបានស្លាប់ដោយថប់ដង្ហើមជាមួយថង់ប្លាស្ទិកគ្របក្បាលក្នុងបន្ទុកប៉ូលិសដែលគេថតបាននោះ បានធ្វើឱ្យមហាជនផ្ទុះកំហឹង ហើយទាមទារឱ្យមានការកែទម្រង់ប៉ូលិសថៃ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកសន្យាថា នឹងបន្តកិច្ចប្រឹងប្រែងដើម្បីជម្លៀសជនជាតិអាមេរិក អ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍នៅអាមេរិក សម្ព័ន្ធមិត្ត និងជនជាតិអាហ្វហ្គានីស្ថានដែលងាយរងគ្រោះផ្សេងទៀត ទោះបីជាហួសកាលកំណត់សម្រាប់កងកម្លាំងអាមេរិកចាកចេញពីអាហ្វហ្គានីស្ថាននៅចុងខែនេះក៏ដោយ។
លោកប្រធានាធិបតី Joe Biden នៅតែរក្សាជំហររបស់លោក ខណៈមានបញ្ហានយោបាយបង្កឡើងដោយការចូលកាន់កាប់អាហ្វអាហ្គានីស្ថានដោយពួកតាលីបង់និងការបញ្ចប់សង្គ្រាមដ៏យូរបំផុតរបស់អាមេរិកប្រកបដោយភាពវឹកវរ។
អង្គការការពារសិទ្ធិសារព័ត៌មានមួយចំនួននិយាយថា ក្នុងសប្តាហ៍កន្លងទៅ ក្រុមតាលីបង់បានចូលឆែកឆេរផ្ទះអ្នកសារព័ត៌មានយ៉ាងតិចចំនួន៥នាក់។
នាយករដ្ឋមន្ត្រីប្រទេសប៉ូឡូញបាននិយាយនៅថ្ងៃអង្គារថា ប្រទេសបេឡារុសបានលើកទឹកចិត្តដល់ជនចំណាកស្រុកក្នុងតំបន់មជ្ឈឹមបូព៌ាឲ្យចូលទៅប្រទេសប៉ូឡូញដើម្បីបង្កអស្ថិរភាពនៅក្នុងសហភាពអឺរ៉ុប។
ស្ថាប័នស៊ើបការណ៍សម្ងាត់របស់អាមេរិកត្រូវបានគេរាយការណ៍ថា បានប្រាប់លោកប្រធានាធិបតី Joe Biden ថា ខ្លួននៅមិនទាន់សន្និដ្ឋានបានទាំងស្រុងនៅឡើយទេអំពីប្រភពនៃជំងឺកូវីដ១៩ បន្ទាប់ពីបានពិនិត្យមើលព័ត៌មាននានា។
កងទ័ពអាមេរិក ត្រូវបានបញ្ជាឱ្យចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជាបន្ទាន់។ នេះបើយោងតាមលិខិតដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin។
គណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋសភាសហរដ្ឋអាមេរិកបានធ្វើឱ្យជឿនលឿនទៅមុខនូវអាទិភាពនីតិកម្មរបស់លោកប្រធានាធិបតី Joe Biden នៅថ្ងៃអង្គារ ដោយអនុម័តផែនការថវិកាសុវត្ថិភាពសង្គមតម្លៃ៣,៥លានលានដុល្លារ។
សេចក្តីថ្លែងការណ៍រួមមួយពីសមាជិកសភាទាំងពីររូប សរសេរថា៖ «យើងបានធ្វើទស្សនកិច្ចនេះដោយសម្ងាត់ ដោយនិយាយអំពីរឿងនេះ បន្ទាប់ពីការចាកចេញរបស់យើង ដើម្បីកាត់បន្ថយហានិភ័យនិងការរំខានដល់អ្នកនៅមូលដ្ឋាន ហើយដោយសារតែយើងនៅទីនោះដើម្បីប្រមូលព័ត៌មាន មិនមែនដើម្បីសម្ញែងទេ»។
លោកប្រធានាធិបតី Joe Biden នៅតែប្រកាន់ខ្ជាប់នូវកាលកំណត់ចុងក្រោយថ្ងៃទី៣១ ខែសីហារបស់លោក ដើម្បីបញ្ចប់ការដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន។
សម្រាប់ទិវាថតរូបពិភពលោក អ្នកនាង Jesusemen Oni នៃវីអូអេ និយាយជាមួយអ្នកសារព័ត៌មានថតរូបមួយរូប គឺអ្នកនាង Vanessa Charlot ដែលកំពុងទទួលបានការកោតសរសើរចំពោះស្នាដៃរូបថតពោរពេញដោយអត្ថន័យជ្រៅ ដែលនាងបានផ្តិតយកក្នុងអំឡុងការធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក និងក្នុងអំឡុងការរាតត្បាតជំងឺកូវីដ ១៩។
មេដឹកនាំខ្មែរក្រហមចុងក្រោយដែលនៅរស់គឺ លោក ខៀវ សំផន បានប្ដឹងសាទុក្ខជាលើកចុងក្រោយក្នុងការកាត់ក្ដីលោកចំពោះអំពើប្រល័យពូជសាសន៍កាលពីសប្ដាហ៍មុន ខណៈសាលាក្ដីដែលគាំទ្រដោយអង្គការសហប្រជាជាតិមួយនេះបើកសវនាការជាលើកចុងក្រោយបង្អស់មុននឹងឈានដល់ទីបញ្ចប់។
ព័ត៌មានផ្សេងទៀត