ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រឹង​ប្រែង​​ជម្លៀស​​មនុស្ស​ក្នុង​ប្រទេស​​​អាហ្វហ្គានីស្ថាន​​កំពុង​បង្កើន​ល្បឿន​ ខណៈ​​ក្រុម​តាលីបង់​ កំពុង​ស្វែងរក​​អ្នក​​​​សារព័ត៌មាន


រូបឯកសារ៖ អ្នក​កាសែត​អាហ្វហ្គានីស្ថាន​ថត​ទិដ្ឋភាព​នៅ​កន្លែង​ដែល​រង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

កិច្ច​ប្រឹង​ប្រែង​ជម្លៀស​អ្នក​សារព័ត៌មាន​អាហ្វហ្គានីស្ថាន​ចេញ​ពី​ប្រទេស​នេះ​កំពុង​បង្កើន​ល្បឿន​ទៅ​មុខ ស្រប​ពេល​មាន​សេចក្តី​រាយ​ការណ៍​ថា​ ក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​បានចូល​ឆែក​ឆេរ​លំនៅដ្ឋាន​របស់បុគ្គលិកសារ​ព័ត៌មាន​មួយ​ចំនួន។​
អង្គការការពារ​សិទ្ធិ​សារ​ព័ត៌មាន​មួយ​ចំនួន​និយាយ​ថា​ ក្នុង​សប្តាហ៍​កន្លង​ទៅ​ ក្រុម​តាលីបង់​បាន​ចូល​ឆែកឆេរ​ផ្ទះអ្នក​សារ​ព័ត៌មាន​យ៉ាង​តិច​ចំនួន​៥​នាក់។​ ​

កាល​ពី​ថ្ងៃ​សុក្រ ក្រុម​ប្រដាប់​អាវុធ​តាលីបង់មួយ​ចំនួន​បាន​ចូល​ទៅឆែកផ្ទះរបស់​លោក ​Zalmai Lotfi​ ប្រធាន​ទូរទស្សន៍​ Enikass ​និង​បានយកសម្ភារៈ​ការិយាល័យ​មួយ​ចំនួន​ និង​រថយន្ត​របស់​លោក​ផង​ដែរ។​

អ្នក​សារ​ព័ត៌មាន​រូប​នេះ​បានរត់គេច​ខ្លួនដោយ​បារម្ភ​អំពី​សុវត្ថិភាព ហើយ​ស្ថានីយ​បាន​បញ្ឈប់​ការ​ផ្សាយ។​ នេះ​បើ​តាមសហព័ន្ធ​អ្នក​សារព័ត៌មាន​អន្តរជាតិ (IFJ)។​

លំនៅដ្ឋាន​របស់​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ ដែល​ធ្វើ​ការ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់ ​Deutsche Welle ​និង​អ្នក​រាយ​ការណ៍​ព័ត៌មាន​គ្មាន​អង្គភាព​មួយ​រូប​ត្រូវ​គេ​ឆែក​រក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ហើយសាច់​ញាតិ​របស់​អ្នក​សារ​ព័ត៌មាន​ម្នាក់ត្រូវ​បាន​សម្លាប់។ នេះ​បើ​យោង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ Deutsche Welle ​និង​អង្គការ​ការពារ​សិទ្ធិ​សារព័ត៌មាន។

ក្នុង​ទី​ក្រុង​កាប៊ុល​ វីអូអេ​បាន​បញ្ជាក់ថា មាន​អ្នក​សារ​ព័ត៌មានយ៉ាង​តិច​២​នាក់ត្រូវ​បាន​ក្រុម​តាលីបង់​ធ្វើ​បាប។ ក្នុង​ករណី​ទាំងពីរនេះ អ្នក​សារ​ព័ត៌មាន​ត្រូវ​បាន​សាកសួរអំពី​ព័ត៌មាន​ដែលពួក​គេ​បាន​សរសេរ​រិះ​គន់​ក្រុម​តាលីបង់​ មុន​ពេល​ក្រុម​នេះ​ដណ្តើម​កាន់​កាន់​ទី​ក្រុង​កាប៊ុល។​ ​

ក្នុង​ករណី​ទូរទស្សន៍ Enikass ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​នេះ​បាន​ផ្លាស់​ប្តូរ​ការិយាល័យ​ធ្វើ​ការ​របស់​ខ្លួនពីក្រុង ​Jalalabad ​ក្នុងខេត្ត ​Nangarhar ​ទៅ​ទីក្រុង​កាប៊ុល ​ដើម្បី​ការពារ​សុវត្ថិភាព​បុគ្គលិក​របស់​ខ្លួន។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​អ្នក​សារ​ព័ត៌មាន​អន្តរជាតិ។ ខ្មាន់​កាំភ្លើង​បាន​បាញ់​សម្លាប់​បុគ្គលិក​របស់ទូរទស្សន៍​នេះ​ចំនួន​៤​នាក់​ដែល​ជា​ស្ត្រី​ភេទ ​ចាប់​តាំង​ពី​ខែ​ធ្នូ​កន្លង​ទៅ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG