ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ការធ្លាក់ចុះ​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​អូស្ត្រាលី​រយៈ​ពេល​មួយ​ទសវត្សរ៍ មាន​ន័យ​ដូចម្តេច?


រូបឯកសារ៖ នាវា​កងម៉ារីន​អាមេរិក ក្នុង​អំឡុងពេល​ហាត់សម​ប្រចាំឆ្នាំ​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​និង​អូស្ត្រាលី​នៅ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ នាវា​កងម៉ារីន​អាមេរិក ក្នុង​អំឡុងពេល​ហាត់សម​ប្រចាំឆ្នាំ​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​និង​អូស្ត្រាលី​នៅ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

ចិន ​កំពុង​តាម​ដាន​ដោយ​ព្រួយ​កង្វល់​អំពី​ការ​រីក​លូតលាស់​នៃ​សមត្ថភាព​ខាង​យោធា​របស់​អូស្ត្រាលី។ ​

«នៅពេល​ដែល​ប្រទេស​អូស្ត្រាលី​ងាក​ចេញពី​ប្រទេស​ចិន ប្រទេស​កុម្មុយនិស្ត​នេះ យល់​ថា​ ប្រទេស​អូស្ត្រាលី​កំពុង​ខិត​ទៅ​ជិត​សហរដ្ឋ​អាមេរិក។ ដូច្នេះ​មនោសញ្ចេតនា​ខ្វល់ខ្វាយ​នេះ នឹង​លេច​ឡើង»។ នេះ​បើ​តាម​លោក Oh Ei Sun អ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅឯ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​ក្នុង​ប្រទេស​សិង្ហបូរី។

មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប្រទេស​អូស្ត្រាលី​ បាន​បង្កើន​សមត្ថភាព​ខាង​យោធា។​ ប្រទេស​ចិន​ព្រួយ​បារម្ភ​ជាពិសេស​ខ្លាច​ប្រទេស​អូស្ត្រាលី​ធ្វើ​ជា​ដៃគូ​សហ​រដ្ឋ​អាមេរិក​ដែល​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ខ្លាំង​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក​ដើម្បីទប់ទល់​ការ​ពង្រីក​នាវា​របស់​ប្រទេស​ចិន។​ នេះ​បើ​តាម​ពួក​អ្នក​ជំនាញ។​

ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​និង​ប្រទេសអូស្ត្រាលី ​បាន​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​ឡើង​កាលពី​សប្តាហ៍​មុន ​នៅ​ពេល​ដែល​ប្រទេសអូស្ត្រាលី ​សហ​រដ្ឋ​អាមេរិក​ និង​ចក្រភព​អង់គ្លេស​ បាន​ចុះ​ហត្ថលេខា​លើ​ភាព​ជា​ដៃគូ​សន្តិសុខ​៣​ប្រទេស។ កិច្ចព្រមព្រៀង​នោះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ចែក​រំលែក​បច្ចេកវិទ្យា​យោធា​ជឿនលឿន​ និង​ផ្តល់​ឲ្យ​ប្រទេស​អូស្ត្រាលី​នូវ​នាវា​មុជទឹក​ចំនួន​៨គ្រឿងដែល​ប្រើ​ថាមពល​នុយក្លែអ៊ែរ។​

កិច្ច​ព្រមព្រៀង​ដៃគូ​សន្តិសុខ​៣​ប្រទេស​នេះ ​ជា​ព្រឹត្តិ​ការណ៍​មួយ​នៃ​ព្រឹត្តិ​ការណ៍​ជា​បន្តបន្ទាប់​ដែល​បណ្តាល​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន ​និងប្រទេសអូស្ត្រាលី​កាន់តែ​ល្វីង​ជូរចត់៕

XS
SM
MD
LG