ក្រុមអ្នករិះគន់ថា គម្រោងនេះគឺជាការខ្ជះខ្ជាយឥតប្រយោជន៍ នៅពេលដែលពលរដ្ឋជាងពាក់កណ្តាលប្រទេសកំពុងរស់នៅក្នុងភាពក្រីក្រ ហើយរដ្ឋាភិបាលបានបណ្តោយឱ្យរដ្ឋធានីហារ៉ារ៉េដែលជារដ្ឋធានីបច្ចុប្បន្នដួលរលំ។
លោក Charmba និយាយថា សហរដ្ឋអាមេរិក កំពុងជំរុញឱ្យប្រទេសស៊ីមបាវ៉េធ្វើតាមខ្លួនចង់បាន ខណៈពេលដែលប្រទេសនេះ កំពុងជំរុញនូវគោលនយោបាយជាតិឯករាជ្យមួយ ដែលមិនត្រូវមានឥទ្ធិពលពីបរទេសនោះ។
អ្នករិះគន់កត់សម្គាល់ថា ប្រទេសស៊ីមបាវ៉េបានប្រកាសគម្រោងជាច្រើន ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែគម្រោងទាំងនោះមិនបានជោគជ័យទេ។
គណបក្សប្រឆាំងដ៏សំខាន់ក្នុងប្រទេសស៊ីមបាវ៉េនិយាយថា រដ្ឋាភិបាលកំពុងធ្វើការបង្ក្រាបជាថ្មីទៀតលើអ្នករិះគន់ ដោយបានកាត់ទោសលោក Makomborero Haruzivishe វ័យ២៨ឆ្នាំ ឱ្យជាប់ពន្ធនាគារ។
លោក Hopewell Chin'ono អ្នកកាសែតប្រឆាំងអំពើពុករលួយរបស់ស៊ីមបាវ៉េដែលជាញឹកញាប់ត្រូវបានចាប់ខ្លួន បានងាកមកតវ៉ាតាមរយៈតន្ត្រីនិងចម្រៀងមួយបទដែលលោកបានបង្ហោះលើបណ្តាញសង្គម ដែលបទនេះកំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង។
ការបន្តបិទសកម្មភាពសង្គម ត្រូវបានធ្វើឡើង នៅពេលប្រទេសនេះនិយាយថា ខ្លួនកំពុងព្យាយាមតាមដានរកវីរុសកូរ៉ូណាដ៏កាចសាហាវប្រភេទថ្មីដែលប្រហែលជាធ្វើឱ្យមនុស្សស្លាប់កាន់តែច្រើន។
ក្រសួងការទេសប្រទេសនេះបានថ្លែងថារដ្ឋាភិបាលរបស់ប្រធានាធិបតី Emmerson Mnangagwa មិនជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់នេះទេ ហើយថាខ្លួនមានជំហរគាំទ្រចិន។
អ្នកនាំពាក្យរដ្ឋាភិបាលស៊ីមបាវ៉េនិយាយថា បរិយាកាសសម្រាប់បណ្តាញផ្សព្វផ្សាយមានលក្ខណៈ«អំណោយផលខ្លាំង»។
កម្មវិធី Pfumvudza ដែលមានន័យថា «ពន្លកថ្មី» តាមភាសារបស់ជនជាតិ Shona គឺជាវិធីសាស្ត្រមួយនៃកសិកម្មអភិរក្សដែលផ្តោតលើដីទំហំតូចៗ ដែលអាចរក្សាទឹកបានងាយស្រួល ហើយមានប្រសិទ្ធិភាពជាងការភ្ជួររាស់ដីទំហំធំ។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនេះ បានឲ្យដឹងថាខ្លួនត្រូវការអង្គាសថវិកាច្រើនជាងនេះ ដើម្បីជួយដល់ប្រទេសស៊ីមបាវ៉េ។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmerson Mnangagwa បានបញ្ជាក់ថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតថាតើអ្នកណាដែលស្ថិតនៅពីក្រោយការចាប់ខ្លួនមនុស្ស ដែលធ្វើឲ្យសកម្មជនជាច្រើនរងរបួស បន្ទាប់ពីបានចូលរួមនៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ។
ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសស៊ីមបាវ៉េបានអំពាវនាវរកការវិនិយោគទុនមកពីក្រៅប្រទេស ប៉ុន្តែអ្នកភូមិនៅភាគខាងជើងរដ្ឋធានីហាវ៉ារ៉េ កំពុងប្រឆាំងនឹងគម្រោងរុករករ៉ែរបស់ចិនមួយ
នៅប្រទេសស៊ីមបាវ៉េ តម្លៃនំប៉័ងឡើងថ្លៃកំពុងបង្ខំឲ្យពលរដ្ឋស្វែងរកអាហារផ្សេងមកជំនួស ក៏ប៉ុន្តែអាហារផ្សេងទាំងនោះក៏មានលក់តិចតួចនៅតាមទីផ្សារផងដែរ។ រដ្ឋាភិបាលលោក Emmerson Mnangagwa និយាយថា ខ្លួនកំពុងធ្វើការដើម្បីធានាថា ពលរដ្ឋអាចមានលទ្ធភាពទិញនំប៉័ងបាន។
ប្រធានគណៈកម្មការសិទ្ធិមនុស្សប្រទេសស៊ីមបាវ៉េ លោក Elasto Mugwadi និយាយថា ការសម្លាប់រង្គាលក្នុងប្រតិបត្តិការ Gukurahundi នេះ គឺជាការរំលោភសិទ្ធិមនុស្ស។
ប្រធានាធិបតីស៊ីមបាវ៉េ Emmerson Mnangagwa បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា អតីតប្រធានាធិបតីលោក Robert Mugabe មិនអាចដើរបាន ហើយអ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសសិង្ហបុរីរយៈពេលប្រហែល២ខែមកហើយ។
អង្គការកសិកម្មនិងស្បៀងអាហាររបស់អង្គការសហប្រជាជាតិនិយាយថា ផលប៉ះពាល់នៃគ្រោះរាំងស្ងួតដែលអាចកើតមានតាមការរំពឹងទុកនៅក្នុងតំបន់អាហ្វ្រិកខាងត្បូងអាចកាត់បន្ថយបាន ប្រសិនបើបណ្តាប្រទេសនានាវិនិយោគលើប្រព័ន្ធធារាសាស្ត្រ។
ប្រធានាធិបតីស៊ីមបាវ៉េ លោក Emmerson Mnangagwa បានជួបជាមួយនឹងមេដឹកនាំជំនួញនានាកាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីធានាដល់សាធារណជនថា រដ្ឋាភិបាលរបស់លោកអាចធ្វើឲ្យសេដ្ឋកិច្ចដែលកាន់តែធ្លាក់ចុះ មានស្ថិរភាពបាន។
ជំងឺអាសន្នរោគបានផ្ទុះរាលដាលក្នុងប្រទេសស៊ីមបាវ៉េកាលពីឆ្នាំ២០០៨ និងបានសម្លាប់មនុស្សប្រហែល៥.០០០នាក់ក្នុងរយៈពេលជាងមួយឆ្នាំ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសស៊ីមបាវ៉េ លោក Brian Nichols បានថ្លែងថាប្រទេសស៊ីមបាវ៉េត្រូវតែបង្ហាញពីកំណែទម្រង់ក្នុងប្រទេសឲ្យបានជាក់លាក់ប្រសិនបើប្រទេសនៅក្នុងទ្វីបអាហ្វ្រិកភាគខាងត្បូងមួយនេះចង់ឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដកចេញទណ្ឌកម្មនានាប្រឆាំងនឹងមន្រ្តីកំពូលៗរបស់ខ្លួន។
រដ្ឋាភិបាលស៊ីមបាវ៉េបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មឡើងវិញរបស់សហរដ្ឋអាមេរិកលើប្រទេសស៊ីមបាវ៉េកាលពីពេលថ្មីៗនេះ នឹងធ្វើឲ្យប៉ះពាល់បន្ថែមទៀតដល់សេដ្ឋកិច្ចអន់ថយរបស់ប្រទេសដែលនៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិកមួយនេះ។
ព័ត៌មានផ្សេងទៀត