ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសស៊ីមបាវ៉េ លោក Brian Nichols បានថ្លែងថាប្រទេសស៊ីមបាវ៉េត្រូវតែបង្ហាញពីកំណែទម្រង់ក្នុងប្រទេសឲ្យបានជាក់លាក់ប្រសិនបើប្រទេសនៅក្នុងទ្វីបអាហ្វ្រិកភាគខាងត្បូងមួយនេះចង់ឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដកចេញទណ្ឌកម្មនានាប្រឆាំងនឹងមន្រ្តីកំពូលៗរបស់ខ្លួន។
រដ្ឋាភិបាលស៊ីមបាវ៉េបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មឡើងវិញរបស់សហរដ្ឋអាមេរិកលើប្រទេសស៊ីមបាវ៉េកាលពីពេលថ្មីៗនេះ នឹងធ្វើឲ្យប៉ះពាល់បន្ថែមទៀតដល់សេដ្ឋកិច្ចអន់ថយរបស់ប្រទេសដែលនៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិកមួយនេះ។