សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានបិទបញ្ចប់សវនាការសួរដេញដោលក្នុងសំណុំរឿងមេដឹកនាំនយោបាយជំទាស់លោក កឹម សុខា ដែលត្រូវបានតុលាការជាន់ទាបកាត់ទោសពីបទក្បត់ជាតិកាលពីឆ្នាំមុន។
សហភាពអឺរ៉ុប និងស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗប្រចាំនៅកម្ពុជាមួយចំនួនទៀត ដូចជា អង់គ្លេស អាមេរិក និងអូស្រា្តលី និងអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្សទាំងជាតិនិងអន្តរជាតិ ព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងការកើនឡើងនៃការយាយី
សហជីពមួយចំនួនបានប្រតិកម្មទៅនឹងរបាយការណ៍របស់អង្គការសង់ត្រាល់ស្តីពីសិទ្ធិសេរីភាពសហជីព ហើយពួកគេបានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដោយស្នើសុំឱ្យក្រសួងពិនិត្យមើលសកម្មភាពនិងប្រភពជំនួយថវិកាបរទេសរបស់អង្គការដែលធ្វើការលើកកម្ពស់សិទ្ធិកម្មករ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សាលាឧទ្ធរណ៍ភ្នំពេញតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ដោយបន្តឃុំខ្លួនលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA) ក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ« ញុះញង់» និង «មិនរាងចាល»
នេះជាសំណុំរឿងព្រហ្មទណ្ឌលេខ ២៤០០ ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ ដែលតុលាការចោទប្រកាន់សកម្មជនចលនាមាតាធម្មជាតិ ហើយនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃជាដើមបណ្តឹង។
គណបក្សប្រឆាំង ក៏ទាមទារឱ្យក្រសួងមហាផ្ទៃ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ពន្លឿនការផ្លាស់ប្តូរអង្គបោះឆ្នោតទាំងនោះ បើទោះបីជាការបោះឆ្នោតអសកលបានបញ្ចប់ហើយក្តី។
លទ្ធផលបោះឆ្នោតផ្លូវការ បានបង្ហាញថា សម្រាប់តំណែងក្រុមប្រឹក្សារាជធានីខេត្ត ដែលមានអាសនៈសរុបចំនួន ៥៥៩ គឺគណបក្សប្រជាជនទទួលបាន ៥០៤ អាសនៈ គណបក្សឆន្ទៈខ្មែរទទួលបាន ៤៧ អាសនៈ និងគណបក្សកម្លាំងជាតិទទួលបាន ៨ អាសនៈ។
កាលពីពេលថ្មីៗនេះ មន្ត្រីគយតំបន់៦ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបានគេរាយការណ៍ថាបានចុះ ឆែកឆេរ និងចាប់យកទូរសព្ទជាង ១.០០០គឿង ពីហាងទូរសព្ទមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ដែលជាសកម្មភាពកម្រកើតមាននៅក្នុងប្រទេសកម្ពុជា។
មេដឹកនាំសហជីពបានស្នើកុំឱ្យយករថយន្តកែច្នៃ ឬរថយន្តដឹកទំនិញ ដឹកកម្មករ ដោយហេតុថាវាងាយបង្កគ្រោះថ្នាក់ចរាចរណ៍។
លោក យឹម លាងហ៊ី បានការពារខ្លួន និងប្រាប់ចៅក្រមថា លោកមិនបានប្រមាថព្រះមហាក្សត្រឡើយ និងថា លោកតែងតែការពារព្រះមហាក្សត្រ។
នេះជាការបោះឆ្នោតអសកលមួយដែលអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ដែលមានសរុបប្រមាណ១២០០០នាក់។ គណបក្សជំទាស់អះអាងថាខ្លួនទទួលបានអាសនៈមួយចំនួន ហើយសមាជិករបស់ខ្លួននឹងធ្វើការជាមួយមន្រ្តីគណបក្សប្រជាជនកម្ពុជា។
លោកបានប្រាប់វីអូអេថា លោកចង់ឃើញក្រុមប្រឹក្សាខណ្ឌជាប់ឆ្នោតដោយមកពីចម្រុះគណបក្ស ដែលអាចធ្វើការងាររួមគ្នាដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ
ក្រុមប្រឹក្សានេះមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ ហើយសិទ្ធិពិសេសមួយទៀតរបស់ក្រុមប្រឹក្សាគឺធ្វើសំណើទៅរដ្ឋាភិបាលក្នុងការដកហូតតំណែងគណៈអភិបាល
អាជ្ញាធរថា ជនបរទេសទាំងនោះមិនពេញចិត្តនឹងការងារ។ ប៉ុន្តែស្ថានទូតឥណ្ឌាប្រចាំកម្ពុជាថា ជនជាតិឥណ្ឌារងគ្រោះដោយអំពើឆបោកការងារ។
កាលពីថ្ងៃអង្គារ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ដោយផ្តន្ទាទោសពលរដ្ឋ៥នាក់ដែលរស់នៅបឹងតាមោក ឱ្យជាប់ពន្ធនាគាររយៈពេល៨ខែ និងពិន័យជាប្រាក់១លានរៀល ពីបទ«ប្រឆាំងនឹងអ្នករាជការសាធារណៈ»។
លោក ហ៊ុន សែន ថា កម្ពុជាធ្លាប់មានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តមសីហនុ ថ្ងៃ ១៨ ខែមីនា ឆ្នាំ ១៩៧០ ដែលបង្កឱ្យមានអំពើប្រល័យអំពើពូជសាសន៍កើតឡើង។
ពលរដ្ឋទាំងនោះបញ្ជាក់ថា តុលាការខេត្តកណ្តាលបានចេញសាលដីកា២ច្បាប់ នៅឆ្នាំ២០០៦ និងឆ្នាំ២០០៧ ដោយបញ្ជាក់ថា ដីនោះជារបស់ប្រជាពលរដ្ឋ មិនមែនជាដីក្រុមហ៊ុននោះទេ ប៉ុន្តែពលរដ្ឋថា ក្រុមហ៊ុននៅតែហ៊ុមព័ទ្ធយក និងមិនឱ្យពលរដ្ឋចូលអាស្រ័យផល រហូតដល់បច្ចុប្បន្ននេះ។
លោកក៏បានចាត់តាំងលោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាលឱ្យរៀបចំការពារក្តីជូនប្រជាពលរដ្ឋរងគ្រោះ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphyនឹងបញ្ចប់អាណត្តិការងាររបស់លោកនាចុងខែឧសភានេះ។
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា ត្រូវបាននគរបាលចាប់ខ្លួនបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស កាលពីថ្ងៃអង្គារ នៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកលើបណ្តាញសង្គមហ្វេសប៊ុក កាលពីជាង ២ឆ្នាំមុន។
ព័ត៌មានផ្សេងទៀត