ភ្នំពេញ —
នៅមជ្ឈមណ្ឌលបុប្ផាណាទីក្រុងភ្នំពេញ ការសោកស្តាយបានកើតឡើងមួយរំពេចក្រោយពីពានរង្វាន់អូស្ការបានធ្លាក់ទៅលើខ្សែភាពយន្តរបស់ប្រទេសអ៊ីតាលីដែលមានចំណងជើងថា "The Great Beauty”។
ភាពយន្តកម្ពុជាដែលមានចំណងជើងថា«កង្វះរូបភាព» ឬ «The Missing Picture» ដែលផលិតដោយលោកប៉ាន់ ឫទ្ធី នាយកមជ្ឈមណ្ឌលបុប្ផាណាមិនបានទទួលពានរង្វាន់សម្រាប់ខ្សែភាពយន្តល្អបំផុតជាភាសាបរទេសនេះទេ។ ពិធីប្រកាសជ័យលាភីនេះធ្វើឡើងនៅក្រុងLos Angeles រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិកនៅរាត្រីថ្ងៃអាទិត្យ ត្រូវនឹងព្រឹកថ្ងៃច័ន្ទទី៣ខែមិនា នៅប្រទេសកម្ពុជា។ ហើយមជ្ឈមណ្ឌលបុប្ផាណា បានរៀបចំឲ្យមានការទស្សនាផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍។
លោកម៉ាង សារិទ្ធ គឺជាអ្នកឆ្លាក់រូបតួសម្តែងអំពីដីឥដ្ឋនៅក្នុងរឿង«កង្វះរូបភាព»នេះបានសម្តែងការខកចិត្តក្រោយពីភាពយន្តកម្ពុជាមិនបានទទួលជ័យជម្នះនេះ។
លោកបានបញ្ជាក់ថា៖
«សោកស្តាយដែរដែលអត់បានទទួលជោគជ័យពីព្រោះក្នុងចំណោមហ្នឹងគេមានសុទ្ធតែជារឿងល្អៗប៉ុន្តែខ្ញុំសប្បាយចិត្តដែរដែលភាពយន្តខ្មែរយើងឈានដល់វគ្គចុងក្រោយ»។
នៅជាន់ផ្ទាល់ដីនៃមជ្ឈមណ្ឌលបុប្ផាណាមនុស្សប្រមាណ៣០នាក់ក្នុងនោះមាននិស្សិត មានអ្នកយកព័ត៌មានជាតិនិងអន្តរជាតិ មានភ្ញៀវបរទេសនិងបុគ្គលិកក្រុមហ៊ុនឯកជននិងអង្គការជាតិនិងអន្តរជាតិបានចូលរួមទស្សនាការផ្សាយផ្ទាល់នៃពិធីប្រគល់រង្វាន់អូស្ការរ។
កញ្ញាផូ សុភ័ន និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកប្រវត្តិសាស្ដ្របានបញ្ជាក់ថា៖
«មានអារម្មណ៍ថាសោកស្តាយដែរពីព្រោះថាអត់ដែលមានកុនខ្មែរចូលប្រកួតជាមួយបរទេសដូច្នេះ។ប៉ុន្តែ(ខ្ញុំ)មានអារម្មណ៍រំភើបដែរនៅពេលដែលកុនខ្មែរបានចូលរួមប្រកួតជាលក្ខណៈអន្តរជាតិបែបនេះ»។
ភាពយន្តThe Great Beauty និយាយរៀបរាប់អំពីសិល្បករមួយរូបដែលប្រឹងប្រវេប្រវាក្នុងភាពស្ពឹកស្រពន់មិនអាចបង្កើតអ្វីមួយឲ្យមានអត្ថន័យបាន។ ព័ទ្ធជុំវិញទៅដោយបញ្ញាជននិងអ្នកសិល្បៈដែលវាយឫក តួអង្គសំខាន់ក្នុងរឿងនេះមានអារម្មណ៍បណ្តែតបណ្តោយតាមយថាកម្ម។គាត់បានព្យាយាមក្នុងវិស័យសិល្បៈនិងទំនាក់ទំនងជាច្រើននៅទីក្រុងរ៉ូមដើម្បីស្វែងរកអត្ថន័យក្នុងជីវិត។និយាយជាសរុបខ្សែភាពយន្តបានអធិប្បាយអំពីលក្ខខណ្ឌនៃភាពក្រីក្រក្នុងសង្គម។
ដោយឡែកខ្សែភាពយន្ត«កង្វះរូបភាព»ឬ “The Missing Picture” រៀបរាប់ពីខែ្សជីវិតកុមារភាពរបស់លោកប៉ាន់ ឫទ្ធី គឺកុមារភាព របស់លោកដែលរំលឹកពីការឈឺចាប់ផ្ទាល់ខ្លួនក្នុងរបបខ្មែរក្រហមនិងទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងសម័យខ្មែរក្រហម។ របបនេះដែលបានបង្កឲ្យប្រជាពលរដ្ឋស្លាប់យ៉ាងតិចជិតពីរលាននាក់។
ខ្សែភាពយន្ត«កង្វះរូបភាព»គឺជាខ្សែភាពយន្តខ្មែរដំបូងគេដែលបានជាប់ចំណាត់ថ្នាក់ប្រកួតប្រជែងពានរង្វាន់អូស្ការរនៅទឹកចុងក្រោយក្នុងចំណោមខ្សែភាពយន្តបរទេសប្រមាណ៦០រឿងដែលបានចូលប្រកួតប្រជែង។
ភាពយន្តThe Missing Picture របស់លោកប៉ាន់ ឫទ្ធី បានប្រជែងជាមួយភាពយន្តរឿងThe Broken Circle Breakdown របស់ប្រទេសបែលហ្ស៊ិក ភាពយន្តរឿងThe Great Beauty របស់ប្រទេសអ៊ីតាលី រឿងThe Hunt របស់ប្រទេសដាណឺម៉ាកនិងភាពយន្តដែលមានចំណងជើងថា Omar របស់ប្រទេសប៉ាឡេស្ទីន។
លោកគ្រីស្តូហ្វូរ៉ូស ប៉ាវឡាគី(Christoforos Pavlakis) ផ្នែកទំនាក់ទំនងនិងព្រឹត្តិការណ៍វប្បធម៌របស់មជ្ឈមណ្ឌលបុប្ផាណា អធិប្បាយថាភាពយន្តកម្ពុជាទទួលបានភាពអស្ចារ្យមួយរួចទៅហើយនៅពេលដែលត្រូវបានជ្រើសរើសជាភាពយន្តល្អបំផុតក្នុងការប្រកួតប្រជែងចុងក្រោយហើយលទ្ធផលនេះនៅតែផ្តល់មោទនភាពដល់មជ្ឈមណ្ឌលរបស់លោក។
«ទោះជាលទ្ធផលបែបនេះក្តីយើងមានមោទនភាព។ក្រុមបុគ្គលិកនៃមជ្ឈមណ្ឌលបុប្ផាណាមានមោទភាពជាខ្លាំងចំពោះខ្សែភាពយន្តកង្វះរូបភាពរបស់លោក ប៉ាន់ ឫទ្ធី ហើយយើងកោតសរសើរផលិតករភាពយន្តដែលបានឈ្នះពានរង្វាន់អូស្ការរ»។
លោកគ្រីស្តូហ្វូរ៉ូស ប៉ាវឡាគី បន្ថែមថាការប្រកួតប្រជែងសម្រាប់ពានរង្វាន់អូស្ការរនេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់ការផលិតខ្សែភាពយន្តប្រកបដោយគុណភាពនៅក្នុងប្រទេសកម្ពុជា៕