ភ្នំពេញ —
ក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញប្រមាណជិត១០០នាក់ ក្នុងចំណោមបុគ្គលិកសរុបជិត៣០០នាក់ បានធ្វើបាតុកម្មនៅនឹងកន្លែងនៅថ្ងៃអង្គារនេះដើម្បីប្រឆាំងនឹងអ្វីដែលពួកគេអះអាងថា ការលក់អគារមន្ទីរពេទ្យបច្ចុប្បន្ន។
ក្រុមគ្រូពេទ្យទាំងនោះបានលើកបដាជាក្រដាស់កាតុង សរសេរអក្សរពណ៌ក្រហមដែលមានន័យប្រឆាំងនឹងអំពើពុករលួយ ប្រឆាំងការលក់ដូរមន្ទីរពេទ្យរបស់រដ្ឋ និងទាមទារយកមន្ទីរពេទ្យបង្អែកចំការមនមកវិញជាដើម។
លោកវេជ្ជបណ្ឌិតអួង មេសា អនុប្រធានផ្នែកនៃជំងឺផ្លូវដង្ហើមបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ការតវ៉ាធ្វើឡើងដោយសារតែរដ្ឋាភិបាលយល់ព្រមឲ្យផ្លាស់ប្តូរទីតាំងធ្វើការរបស់ក្រុមបុគ្គលិកសុខាភិបាលទៅកាន់អគារថ្មីដោយយកអគារមន្ទីរពេទ្យបច្ចុប្បន្នលក់។
«យើងទាមទាររកដំណោះស្រាយឲ្យមានអគារថ្មី ដោយអគារចាស់គេលក់និងអភិវឌ្ឍន៍។ អ្នកណាក៏ចូលចិត្តដែរការអភិវឌ្ឍន៍ តែអភិវឌ្ឍឲ្យត្រឹមត្រូវ។ការបះបោរនេះគឺដោយសារការអភិវឌ្ឍរបស់រដ្ឋាភិបាលមិនត្រឹមត្រូវ អភិវឌ្ឍន៍ពីធំមកតូច»។
ក្រុមគ្រូពេទ្យបានឲ្យដឹងថា ទីចាត់ការពេទ្យបានបង្គាប់ឲ្យពួកគាត់ប្តូរទៅធ្វើការនៅអគារថ្មី ដែលមានទទឹងប្រមាណដប់ម៉ែត្រ និងបណ្តោយប្រមាណ២០ម៉ែត្រ កម្ពស់បួនជាន់ក្នុងបរិវេណមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹមដែលគេស្គាល់ថា ជាមន្ទីរពេទ្យ Hope ឬមន្ទីរពេទ្យសម្តេចឪ។ មន្ទីរពេទ្យនេះស្ថិតនៅផ្នែកខាងក្រោយនៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិតអួង មេសាបញ្ជាក់ថា អគារថ្មីនោះមិនអាចមានកន្លែងគ្រប់គ្រាន់សម្រាប់ធ្វើការនោះទេ ជាពិសេសអគារថ្មីនេះមិនទាន់សាងសង់រួចរាល់នៅឡើយទេ។
«អគារនេះដាក់បុគ្គលិកមិនទាំងអស់ផង ទំរាំដាក់គ្រែអ្នកជំងឺរាប់រយ។ គ្រាន់តែផ្នែកកាមរោគមួយ ស៊ីកន្លែងពីរបន្ទប់តែឯង។ ហើយនៅមានបន្ទប់ពិគ្រោះទៀត»។
មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញត្រូវគេស្គាល់ភាគច្រើនថា ជាពេទ្យសម្ភពក្រុង។ មន្ទីរពេទ្យនេះស្ថិតនៅក្បែរភ្លើងស្តុបមហាវិថីកម្ពុជាក្រោម ក្នុងខណ្ឌ៧មករា ក្រុងភ្នំពេញ។
យោងតាមក្រុមបាតុករឲ្យដឹងថា ការរុះរើនឹងត្រូវចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ ប្រសិនបើគ្មានការតវ៉ា។
ប៉ុន្តែពួកគាត់អះអាងថា មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនេះនិងមណ្ឌលសុខភាពខណ្ឌ៧មករានឹងត្រូវផ្លាស់ប្តូរមកកាន់ទីតាំងនៅក្នុងបរិវេណមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ឬជាមន្ទីរពេទ្យ Hopeដូចគ្នា ដែលធ្វើឲ្យទីតាំងពេទ្យនេះត្រូវច្របាច់បញ្ចូលដោយមន្ទីរពេទ្យចំនួនបី។
លោកហេង ម៉ាឡា គ្រូពេទ្យផ្នែកជំងឺឆ្លងបានរៀបរាប់ពីបទពិសោធន៍នៃការលក់អគារមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ។
«ធ្លាប់មានបទពិសោធន៍នៅមន្ទីរពេទ្យបង្អែកចំការមន។ គេឲ្យបុគ្គលិកផ្អាកធ្វើការរយៈពេលបីខែដើម្បីជួសជុលក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនវៀតណាម។ ប៉ុន្តែរហូតមកទល់ពេលនេះ រយៈពេលពីរឆ្នាំ៨ខែ២០ថ្ងៃគត់ អត់ទាន់មានឃើញជួសជុលអីទេ តែបែរជាដាក់បន្លាលួស ដាក់កម្លាំងប៉ូលិស កម្លាំងប៉េអឹម ណែនពេទ្យទៅវិញ។ ហើយបុគ្គលិកមន្ទីរពេទ្យចំការមនត្រូវផ្ញើរនៅគ្រប់ពេទ្យចំណុះក្រុងទាំងអស់។ ហើយមកទល់ឥឡូវគេដេញមកទីនេះមិនទាន់បានមួយខែផង គេដេញរើកន្លែងនេះទៀត។ គេលក់ទីនេះទៀត»។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកវេជ្ជបណ្ឌិតសុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ប៉ុន្តែលោកបានថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមបុគ្គលិកសុខាភិបាលដែលតវ៉ានោះថា អគារមន្ទីរពេទ្យបច្ចុប្បន្នចាស់ទ្រុឌទ្រោម មានផ្ទុះចរន្តអគ្គិសនី និងស្ទះចរាចរនៅផ្នែកខាងមុខមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិតសុខ សុគន្ធបន្ថែមថា មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញមានភាពមិនទាន់សម័យ ហើយតម្រូវឲ្យធ្វើទំនើបកម្ម និងមានការកាត់បន្ថយថវិការបស់រដ្ឋសម្រាប់ជួសជុលអគារ។
«យើងនៅឆ្ងាយពីតម្រូវការឲ្យទាន់មន្ទីរពេទ្យទំនើបៗដទៃទៀត។ ដូច្នេះរដ្ឋាភិបាលបានខិតខំហើយ។ អគារណាដែលទ្រុឌទ្រោមពេក យើងត្រូវតែផ្លាស់ប្តូរ ត្រូវតែអភិវឌ្ឍឡើងវិញ»។
ជាច្រើនឆ្នាំមកហើយ ទីតាំងក្រសួង និងមន្ទីររបស់រដ្ឋជាច្រើនត្រូវប្តូរទីតាំងដោយសារឈ្មួញទិញទីតាំងទាំងនោះសម្រាប់ធ្វើជាទីតាំងអាជីវកម្ម។ នៅក្នុងនោះរួមមានទាំងមន្ទីរពេទ្យ និងមូលដ្ឋានយោធា។ ហើយទីតាំងទាំងនោះត្រូវផ្លាស់ទៅតំបន់ជាយក្រុង ឬទីដែលមានចម្ងាយឆ្ងាយទៀតផង៕