ភ្នំពេញ —
អង្គភាពគាំពារជនរងគ្រោះរបស់សាលាក្តីខ្មែរក្រហមបានអំពាវនាវស្វែងរកជំនួយបន្ថែមទៀតសម្រាប់រៀបចំផ្តល់សំណងដល់ជនរងគ្រោះដោយរបបវាលពិឃាតនេះ។
គម្រោងផ្តល់សំណងនេះសម្រាប់ការកាត់ទោសសំណុំរឿង០០២វគ្គទី១ដែលបានបញ្ចប់កាលពីខែតុលាឆ្នាំ២០១៣ហើយសាលក្រមត្រូវគេរំពឹងថានឹងត្រូវប្រកាសក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០១៤នេះ។
លោកហង្ស វណ្ណៈ ប្រធានអង្គភាពគាំពារជនរងគ្រោះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីរសៀលថ្ងៃអង្គារថា៖«នៅមានការខ្វះខាតមូលនិធិ»ជំនួយសម្រាប់គម្រោងសំណងដល់ដើមបណ្តឹងរដ្ឋប្បវេណី។
មន្ត្រីសាលាក្តីខ្មែរក្រហមអំពាវនាវដល់«ប្រទេសម្ចាស់ជំនួយសក្តានុពល»ឲ្យចូលរួមផ្តល់វិភាគទានចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣១ខែមិនា។
ដើមបណ្តឹងរដ្ឋប្បវេណីបានស្នើដល់តុលាការនូវគម្រោងសំណងចំនួន១៣សម្រាប់សំណុំរឿង០០២វគ្គទី១ក្នុងនោះមានទី១គឺទិវានៃការចងចាំជនរងគ្រោះស្លាប់និងនៅរស់រានមានជីវិតក្រោយពីរបបខ្មែរក្រហម។ទិវានេះត្រូវគេដឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ឧសភា។ ទី២ ការកសាងទីកន្លែងរំលឹកវិញ្ញាណខន្ធជនរងគ្រោះជាសាធារណៈ ទី៣គម្រោងកសាងស្តូបរំលឹកវិញ្ញាណខន្ធដល់ជនរងគ្រោះនៅមុខស្ថានទូតបារាំងក្នុងទីក្រុងភ្នំពេញ ទី៤ ការកសាងបូជនីយដ្ឋានសម្រាប់ជនរងគ្រោះខ្មែរនៅប្រទេសបារាំង ទី៥គម្រោងព្យាបាលដើមបណ្តឹងរដ្ឋប្បវេណីតាមរយៈការផ្តល់សក្ខីកម្ម ទី៦គម្រោងបង្កើតក្រុមជួយខ្លួនឯងដើម្បីដោះស្រាយការឈឺចាប់ក្នុងអតីតកាល ទី៧គម្រោងតាំងពិព័ណ៌អចិន្ត្រៃយ៍ស្តីពីការជម្លៀសប្រជាជនដោយបង្ខំ ទី៨គម្រោងតាំងពិព័ណ៌ចល័តស្តីពីការជម្លៀសប្រជាជនដោយបង្ខំនេះ ទី៩គម្រោងបង្កើតសៀវភៅសិក្សាស្តីពីការជម្លៀសដោយបង្ខំសម្រាប់គ្រូបង្រៀន ទី១០គម្រោងបង្កើតមណ្ឌលសិក្សាដើម្បីសន្តិភាពសហគមន៍ក្នុងខេត្តបាត់ដំបង ទី១១គម្រោងបោះពុម្ពសៀវភៅជីវប្រវត្តិរបស់ដើមបណ្តឹងរដ្ឋប្បវេណី ទី១២ ការបោះពុម្ពនិងចែកចាយសាលក្រមសំណុំរឿង០០២វគ្គទី១និងទី១៣ការផ្សព្វផ្សាយឈ្មោះដើមបណ្តឹងរដ្ឋប្បវេណី។
យោងតាមវិធានផ្ទៃក្នុងរបស់សាលាក្តីខ្មែរក្រហមតុលាការអាចសម្រេចផ្តល់សំណងដល់ជនរងគ្រោះបានលុះណាតែគម្រោងសំណងទាំងឡាយណាទទួលបានការគាំទ្រថវិកាជាក់លាក់ជាមុនសិន។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថាសព្វថ្ងៃអង្គភាពគាំពារជនរងគ្រោះទទួលបានថវិការជំនួយមួយចំនួនប៉ុន្តែជំនួយនោះមិនទាន់អាចឆ្លើយតបទៅនឹងចំណាយសម្រាប់គម្រោងទាំង១៣នោះទេ។
«ការផ្តល់សំណងណាមួយអាចធ្វើទៅបានទាល់តែសំណងនោះមានមូលនិធិគ្រប់គ្រាន់ហើយអាចអនុវត្តបានទើបអង្គជំនុំជម្រះសម្រេចផ្តល់សំណងទាំងនោះហើយថវិកាដែលយើងរកបានគឺចំនួនជាង៦សែនដុល្លារហើយគឺយើងត្រូវការថវិកាមួយចំនួនបន្ថែមទៀតដើម្បីធានាថាគម្រោងទាំង១៣នេះមានថវិកាគ្រប់គ្រាន់ដើម្បីអនុវត្តន៍»។
លោកស៊ុំ រិទ្ធី ដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ក្នុងសំណុំរឿង០០២អធិប្បាយថាជនរងគ្រោះដោយរបបខ្មែរក្រហមចង់បានយ៉ាងហោចណាស់ឲ្យមានស្តូបរំលឹកវិញ្ញាណខន្ធជនរងគ្រោះក្នុងមួយខេត្តចំនួនមួយ។
«ជនរងគ្រោះទាំងអស់ទូទាំងប្រទេសចង់បានច្រើនហើយសុំកន្លែងគោរពជនរងគ្រោះយ៉ាងហោចណាស់ខេត្តមួយមានចំនួនមួយ»។
សំណុំរឿង០០២នៅសល់ជនជាប់ចោទចាស់ជរាតែពីរនាក់តែប៉ុណ្ណោះគឺនួន ជា អតីតប្រធានសភាខ្មែរក្រហមអាយុ៨៧ឆ្នាំនិងខៀវ សំផនអតីតប្រមុខរដ្ឋខ្មែរក្រហមអាយុ៨២ឆ្នាំ។
នៅពេលនេះអង្គជំនុំជម្រះសាលាដំបូងកំពុងស្ថិតក្នុងដំណើរការឆ្ពោះទៅកាត់ទោសជនជាប់ចោទទាំងពីរជំហានទីពីរទៀតប៉ុន្តែកាលបរិច្ឆេទនៃសវនាការនៅមិនទាន់កំណត់នៅឡើយ។
លោកហង្ស វណ្ណៈ ប្រធានអង្គភាពគាំពារជនរងគ្រោះបញ្ជាក់ថាការរួមចំណែករបស់ប្រទេសម្ចាស់ជំនួយនឹង«ត្រូវប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននិងយូរអង្វែងសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណីនិងជនរងគ្រោះនៅទូទាំងប្រទេសកម្ពុជា»សម្រាប់ការសម្រេចក្តីក្នុងជំហានទី១៕