ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ក្រុម​វាគ្មិន​ថា​ពលរដ្ឋ​មិន​ត្រូវ​ភ័យ​ទេ តែ​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ទោះ​ក្រុម​ជំទាស់​ត្រូវ​បង្ក្រាប​មុន​បោះឆ្នោត​ក្តី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​សកម្មជន​តស៊ូ​មតិ​បាន​ទទូច​ដល់​ពលរដ្ឋ​ថា ត្រូវ​ពង្រឹង​ស្មារតី​មុន​ការបោះឆ្នោត​ជាតិ ទោះជា​មាន​ការបង្ក្រាប​ដល់​គណបក្ស​ជំទាស់ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មុន​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៨​ក្តី។ នេះ​បើ​តាម​ថេរៈដីកា​របស់​ព្រះតេជ​ព្រះគុណ ​ប៊ុត ប៊ុនតិញ ​ប្រធាន​សមាគម​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម​ និង​លោក ​យ័ប គឹមទឹង​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស ខារ៉ាដ ​(CAHRAD)​ ក្នុង​រដ្ឋវីជីនៀ ​ស.រ.អា.​ក្នុង​កម្មវិធី​ Hello VOA ​កាលពី​យប់​ថ្ងៃព្រហស្បតិ៍។ ក្រុមវាគ្មិន​បាន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ដែល​គ.ជ.ប. បាន​ចាប់ផ្តើម​ចុះ​ឈ្មោះ​តាំងពី​ថ្ងៃ ទី១ ខែកញ្ញា ដល់​ថ្ងៃ​ទី៩ ខែវិច្ឆិកា​ ឆ្នាំ​​២០១៧ ហើយ​ត្រៀម​ទៅ​បោះឆ្នោត​នាពេល​ខាង​មុខ៕ (លោក សុខខេមរា, Hello VOA, រដ្ឋធានី​វ៉ាស៊ីនតោន, ០៧ កញ្ញា ២០១៧)

អត្ថបទ​ទាក់ទង

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG