Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ អ្នកស្រី សេង រាសី ហ៊ានជន្នះគ្រប់ឧបសគ្គដើម្បីចូលរួមជំរុញឱ្យស្រ្តីកម្ពុជាមានសិទ្ធិពេញលេញ
ការជឿជាក់លើខ្លួនឯង មិនបោះបង់ចោលខ្លួនឯង ការមិនចុះចាញ់ បានជួយជំរុញឱ្យអ្នកស្រី សេង រាសី ទម្លុះឧបសគ្គជាច្រើនដែលអ្នកស្រីបានជួបប្រទះទាំងលើវិថីការងារនិងជីវិត។ ក្តីប្រាថ្នាលើកកម្ពស់សិទ្ធរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា ដែលនៅមានកម្រិត បាននិងកំពុងជំរុញឱ្យអ្នកស្រីក្លាយជាអ្នកដឹកនាំមួយរូបដែលតស៊ូលើការងារសង្គមផ្នែកពង្រឹងសិទ្ធិនិងអំណាចរបស់ស្រ្តី ដោយមិនរារេ ទោះបីជាមានឧបសគ្គប្រឈមជាច្រើនយ៉ាងណាក៏ដោយ។ អ្នកស្រី សេង រាសី បានថ្លែងថា សូមកុំឱ្យស្រ្តីឬយុវតីកម្ពុជាយកកត្តាភេទរបស់ខ្លួនធ្វើជាឧបសគ្គ ហើយសូមយកសក្កានុពលរបស់ខ្លួនទៅកំណត់ទិសដៅនិងសុបិនរបស់ពួកគេ៕ (ធីតា វីន, Hello VOA, ភ្នំពេញ, ០១ មេសា ២០២៤)