Hello VOA សំឡេងជំនាន់ថ្មី៖ បច្ចេកវិទ្យារ៉ូបូតផ្តល់ការងារដល់យុវជននិងពង្រឹងសេដ្ឋកិច្ចជាតិ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យារ៉ូបូតចាប់ផ្តើមទទួលបានការចាប់អារម្មណ៍និងការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយគេឃើញមានការប្រើប្រាស់រ៉ូបូតសម្រាប់បម្រើការងារតាមផ្ទះ និងតាមគ្រឹះស្ថានឧស្សាហកម្មមួយចំនួនផងដែរ។ លោក អ៊ាន សុខណាង វិស្វករនៃក្រុមហ៊ុន AI FARM ROBOTICS លើកឡើងថា បច្ចេកវិទ្យារ៉ូបូតកំពុងបង្កើតឱកាសការងារដល់យុវជនកម្ពុជា ដែលចាប់យកជំនាញបច្ចេកវិទ្យាមួយនេះ ស្របពេលដែលវាដើរតួនាទីសំខាន់នៅក្នុងការសម្រួលដល់វិស័យសេដ្ឋកិច្ចក្នុងប្រទេសឱ្យកាន់តែរីកចម្រើន៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៨ មេសា ២០២៤)