ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ការអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​ធ្វើ​ឱ្យ​វិធានការ​ទប់ស្កាត់​កម្តៅ​ក្នុង​រោងចក្រ​មាន​ប្រសិទ្ធភាព​​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ស្របពេល​ដែល​កម្ពុជា​កំពុង​រង​ការកើន​ឡើង​​កម្តៅ​​​​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ខែមីនា​មក​ ​​កម្មករ​កម្មការិនី​ដែល​ធ្វើ​ការ​តាម​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​​បាន​ត្អូញត្អែរ​​ពី​ផល​លំបាក​ក្នុង​ការ​ធ្វើ​ការងារ​​​ ដោយសារ​សីតុណ្ហភាព​ក្នុង​រោងចក្រ​​ក្តៅ​ខ្លាំង​។ ​ក្រសួង​ការងារ​កាលពី​ដើម​ខែមេសា​​បាន​ចេញ​សេចក្តី​ណែនាំ​ឱ្យ​តាម​បណ្តា​រោងចក្រ​អនុវត្ត​​វិធានការ​ផ្សេងៗ​ដើម្បី​កាត់​បន្ថយ​កម្តៅ។​ លោក​ មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់​​​​ លើកឡើង​ថា ​ដើម្បី​ឱ្យ​វិធានការ​កាត់​បន្ថយ​កម្តៅ​​មាន​ប្រសិទ្ធភាព​ លុះត្រាតែ​រដ្ឋាភិបាល​​អនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​ក្នុង​ពេល​ចុះ​ធ្វើ​អធិការកិច្ច​តាម​រោងចក្រ​នីមួយៗ៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ មេសា ២០២៤)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG