«Hello VOA» ជាកម្មវិធីដែលប្រិយមិត្តវីអូអេមានឱកាសសាកសួរភ្ញៀវរបស់យើងដែលជាអ្នកជំនាញ លើប្រធានបទផ្សេងៗ ដូចជា នយោបាយ សុខភាព និង សិទ្ធិមនុស្ស ជាដើម។
ប្រិយមិត្តអាចទូរស័ព្ទចូលរួមផ្ទាល់ក្នុងការផ្សាយរបស់យើងខ្ញុំ។ Hello VOA មានផ្សាយពីរដងក្នុងមួយសប្តាហ៍គឺថ្ងៃច័ន្ទ និងថ្ងៃព្រហស្បតិ៍វេលាម៉ោង៨:៥០យប់ ហើយមានរយៈពេល៣០នាទី។
សូមប្រិយមិត្តទូរស័ព្ទផ្ទាល់មកលេខ (៨៥៥) ១២ ៥១ ៥១ ៩៤ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។
ប្រិយមិត្តក៏អាចផ្ញើជាសំណួរនិងយោបល់មកតាមសារអេឡិចត្រូនិក (អ៊ីម៉េល) មកកាន់អាស័យដ្ឋាន hellovoa@voanews.com ឬតាមបណ្ដាយសង្គម Facebook។