របាយការណ៍ដែលចេញផ្សាយដោយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា អ្នកសារព័ត៌មានចំនួន ២៣នាក់បានប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត បរិហារកេរ្តិ៍ ឬញុះញង់ ដែលផ្តើមចេញពីលទ្ធផលនៃការងាររបស់ពួកគេ។
នេះជាការសម្រេចចុងក្រោយរបស់សាលាឧទ្ធរណ៍ ក្រោយមានបណ្តឹងទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តរតនគិរី ដែលបានសម្រេចទម្លាក់បទចោទប្រកាន់លើអ្នកកាសែតទាំងពីរ កាលពីចុងឆ្នាំ២០២០។
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងការប៉ុនប៉ងថ្មីៗក្នុងការរារាំងការទទួលបានព័ត៌មាននិងការសម្តែងមតិដោយសេរីនៅពេលដែលពួកគេរាយការណ៍ព័ត៌មានអំពីស្ថានភាពក្រោយការត្រួតត្រារបស់ក្រុមយោធា។
លោក អ៊ិត សូធឿត ថ្លែងថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋជាពិសេសអ្នកសារព័ត៌មានក្នុងការទទួលបានព័ត៌មាន ដើម្បីធ្វើសេចក្តីរាយការណ៍បែបស៊ីជម្រៅស្តីពីដំណើរការអភិវឌ្ឍ និងអភិបាលកិច្ចនៅក្នុងសង្គម។
ការស្ទង់មតិមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew លើអ្នកសារព័ត៌មានជិត ១២.០០០នាក់ រកឃើញថាអ្នកសារព័ត៌មានចំនួន ៧៧% ថា ប្រសិនបើពួកគេមានឱកាសធ្វើវាម្ដងទៀតឡើងវិញទាំងស្រុង ពួកគេនៅតែបន្តអាជីពក្នុងវិស័យព័ត៌មានដដែល។
លោក ទូច យុទ្ធា ដែលជាអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី បាននិយាយថា ការទទួលបានអាជ្ញាបណ្ណឡើងវិញនេះនឹងជួយឱ្យអង្គភាពលោកចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានដែលអាចជឿទុកចិត្តបានពីបញ្ហាផ្សេងៗនៅក្នុងសង្គម។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអនាគតបេក្ខជននាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានចាត់ទុករបាយការណ៍ដែលចេញផ្សាយដោយសមាគមការពារសិទ្ធិអ្នកសារព័ត៌មានមួយចំនួនថា មិនមានភាពសុក្រឹត ហើយសរសេរទៅតាមការចង់បានរបស់ម្ចាស់ជំនួយ។
អ្នកកាសែតនិងក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងអំពីការដាក់សម្ពាធតាមប្រព័ន្ធឌីជីថលរបស់អាជ្ញាធរទៅលើអ្នកសារព័ត៌មានតាមរយៈការបង្កើតបទបញ្ញតិ្តផ្សេងៗ និងបានទទូចឱ្យរដ្ឋាភិបាលផ្តល់នូវសេរីភាពពេញលេញដល់អ្នកសារព័ត៌មានវិជ្ជាជីវៈដែលកំពុងធ្វើការដើម្បីការពារប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន អ្នកសារព័ត៌មានម្នាក់របស់អង្គភាពព័ត៌មានសំឡេងប្រជាធិបតេយ្យត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួន ដោយសារតែលោកថតរូបដោយមិនមានការអនុញ្ញាតនៅក្នុងទីតាំងសាធារណៈក្នុងក្រុងព្រះសីហនុ។
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលមានតិចតួចនៅកម្ពុជាបានរងការបង្រ្កាបយ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលកាលពីឆ្នាំ២០១៧ គឺក្នុងអំឡុងពេលមានការចាប់ខ្លួនលោកកឹម សុខា ហើយគិតចាប់តាំងពីនោះមកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបន្តស្ថិតក្នុងស្ថានភាពមួយគួរឱ្យព្រួយបារម្ភ។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី ថ្លែងថា សំឡេងគាំទ្ររបស់គណបក្សភ្លើងទៀនក្នុងការបោះឆ្នោតថា្នក់ក្រោមជាតិនោះ នឹងអាចធ្វើឱ្យបរិយាកាសនយោបាយប្រែប្រួល និងអំណោយផលឱ្យបានវិលត្រឡប់ចូលប្រទេសកំណើត។
ព័ត៌មានផ្សេងទៀត
No media source currently available