គណៈកម្មាធិការបោះឆ្នោតនីហ្សេរីយ៉ាបានប្រកាសថា លោក Bola Ahmed Tinubu ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ប៉ុន្តែគណបក្សប្រឆាំងធំៗពីរនិយាយថា លទ្ធផលឆ្នោតត្រូវបានលួចបន្លំ និងបានប្តេជ្ញាតវ៉ាប្រឆាំងលទ្ធផលឆ្នោតនៅតុលាការ។
គណៈកម្មាធិការសន្តិភាពជាតិនីហ្សេរីយ៉ានិយាយថា អំពើហិង្សាពាក់ព័ន្ធនឹងការបោះឆ្នោតកំពុងកើនឡើង ខណៈដែលការបោះឆ្នោតជាតិនៅថ្ងៃទី២៥ ខែកុម្ភៈកាន់តែខិតជិតមកដល់។
នៅនីហ្សេរីយ៉ា បេក្ខជនចំនួន១៨នាក់កំពុងឈរឈ្មោះដើម្បីប្រជែងតំណែងប្រធានាធិបតីនៅក្នុងការបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ ដោយមានបេក្ខជន៣នាក់ដែលត្រូវបានគេចាត់ទុកជាបេក្ខជនមានភាពលេចធ្លោ។
គណៈកម្មការបោះឆ្នោតបានថ្លែងថា ការបំផ្លិចបំផ្លាញមានភាពធ្ងន់ធ្ងរ ប៉ុន្តែបណ្ណអ្នកបោះឆ្នោតអចិន្ត្រៃយ៍ក្នុងហិបសុវត្ថិភាពដែលការពារការឆេះនោះ មិនត្រូវបានបំផ្លាញនោះទេ។
មន្ត្រីគណៈកម្មាធិការនេះបាននិយាយថា ការវាយប្រហារទៅលើទីតាំងទាំងនេះនឹងមិនបង្អាក់គណៈកម្មាធិការក្នុងការរៀបចំការបោះឆ្នោតនោះទេ ប៉ុន្តែអ្នកសង្កេតការណ៍នយោបាយនិយាយថា ការវាយប្រហារទាំងនេះមានផលប៉ះពាល់រួចហើយដល់ដំណើរការបោះឆ្នោត។
គម្រោងរបស់ប្រទេសនីហ្សេរីយ៉ាក្នុងការប្តូរបូរិយប័ណ្ណណៃរ៉ា (Naira) របស់ខ្លួនមកប្រើក្រដាសប្រាក់ថ្មី ដើម្បីបន្ថយលុយសុទ្ធច្រើនលើសលុបនិងដើម្បីដោះស្រាយបញ្ហាក្រដាសប្រាក់ ក្លែងក្លាយ អតិផរណា និងឧក្រិដ្ឋកម្ម បានធ្វើឱ្យមានការប្រញាប់ទិញប្រាក់ដុល្លារទុក។
គ្រូបង្រៀននៅសាកលវិទ្យាល័យក្នុងប្រទេសនីហ្សេរីយ៉ា បានផ្អាកធ្វើកូដកម្មដែលមានរយៈពេល ៨ ខែកន្លងមក បន្ទាប់ពីអាជ្ញាធរយល់ព្រមវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រាក់បៀវត្សរ៍និងលក្ខខណ្ឌការងាររបស់ពួកគេនោះ។
ប្រទេសនីហ្សេរីយ៉ា បានជម្លៀសពលរដ្ឋរបស់ខ្លួនយ៉ាងតិច ១.៨០០ នាក់ ចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្ដើម ប៉ុន្តែនៅមាននិស្សិតនីហ្សេរីយ៉ាចំនួន ៨០ នាក់ កំពុងជាប់គាំងនៅទីក្រុង Kherson ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។
អាជ្ញាធរសុខាភិបាលនីហ្សេរីយ៉ាបាននិយាយថា អាយុកាលជាមធ្យមរបស់ពលរដ្ឋនីហ្សេរីយ៉ាស្ថិតក្នុងចំណោមអាយុកាលជាមធ្យមទាបបំផុតនៅលើពិភពលោក ដោយជំងឺគ្រុនផ្តាសាយធំនិងជំងឺរលាកសួតគឺជាបុព្វហេតុនាំមុខនៃការស្លាប់។
បច្ចេកវិទ្យាជំនួយដោយប្រើសំឡេង និងអ៊ីនធឺណិតដូចជា Siri និង Alexa កំពុងតែមានភាពពេញនិយមកាន់តែខ្លាំងនៅជុំវិញពិភពលោក ប៉ុន្តែនៅអាហ្វ្រិក ដោយសារតែទ្វីបនេះមានភាសាច្រើន មនុស្សភាគច្រើនទទួលរងគុណវិបត្តិផ្នែកបច្ចេកវិទ្យា។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកស្រាវជ្រាវអាហ្វ្រិកមួយចំនួនកំពុងបង្កើតឧបករណ៍បកប្រែ ដើម្បីអាចស្គាល់ និងលើកស្ទួយភាសាជនជាតិដើមដូចជាភាសា Yoruba។ លោក Timothy Obiezu នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុងអាប៊ូហ្សា ប្រទេសនីហ្សេរីយ៉ា។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
កម្មវិធីផ្សាយតាមវិទ្យុមួយក្នុងប្រទេសនីហេ្សរីយ៉ាកំពុងជួយដករបាំងវប្បធម៌ អភិរក្សចេញ តាមរយៈការរាយការណ៍អំពីករណីនានាពាក់ព័ន្ធនឹងអំពើហិង្សាយេនឌ័រឬហៅកាត់ជាភាសាអង់គ្លេសថា GBV។ សូម្បីនៅមុនការបិទខ្ទប់ប្រទេសដោយសារវីរុសកូរ៉ូណា ស្រ្តីនិងក្មេងស្រីជាច្រើនបានរងគ្រោះដោយសារអំពើហិង្សានេះ។ លោក Timothy Obiezu រាយការណ៍អំពីរឿងនេះពីប្រទេសនីហ្សេរីយ៉ា ហើយអ្នកស្រី ស៊ូ ពេជ្រចិន្តា ប្រែសម្រួលដូចតទៅ៖
ក្រុមហ៊ុនHuawei ដែលជាក្រុមហ៊ុនយក្សផ្នែកទូរគមនាគមន៍របស់ចិនបាននិយាយថា ខ្លួនចង់បណ្តុះបណ្តាលយុវជនអាហ្វ្រិករហូតដល់ ៣ លាននាក់ដើម្បីអាចឱ្យពួកគេធ្វើការជាមួយនឹងបច្ចេកវិទ្យាឌីជីថលទំនើបៗដូចជា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។
កាសែតជាតិប្រចាំថ្ងៃរបស់នីហ្សេរីយ៉ាទាំងអស់នៅថ្ងៃទី១២ ខែកក្កដា បានផ្សាយព័ត៌មានយ៉ាងក្លាហានអំពីការបិទព័ត៌មាននេះនៅលើទំព័រមុខ ដើម្បីរកការគាំទ្រប្រឆាំងនឹងសេចក្តីស្នើច្បាប់នេះ។
លោក Buhari កំពុងប្រឈមមុខនឹងការរិះគន់ជាខ្លាំងជុំវិញការកើនឡើង នូវបញ្ហាអសន្តិសុខក្នុងប្រទេសនីហ្សេរីយ៉ា ហើយអ្នករិះគន់មួយចំនួនបានអំពាវនាវឲ្យលោកចុះចេញពីតំណែង ឬឲ្យយោធាចូលគ្រប់គ្រងប្រទេសជំនួសលោក។
ប្រជាជននីហ្សេរីយ៉ាកំពុងអបអរការឡើងកាន់តំណែងរបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអ្នកស្រី Ngozi Okonjo-Iweala ជាស្រ្តីដំបូងនិងជាជនជាតិអាហ្វ្រិកដំបូងជាអគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក។
ទោះបីជាមានរលកទី២នៃការឆ្លងរាលដាលមេរោគកូរ៉ូណានៅក្នុងប្រទេសអាហ្វ្រិកជាច្រើនក្តី កាលពីថ្ងៃទី១ ខែមករា ទ្វីបនេះបានចាប់ផ្តើមបង្កើតប្លុកពាណិជ្ជកម្មដ៏ធំបំផុតមួយនៅក្នុងពិភពលោកបន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក។