គណបក្សប្រឆាំងនៅនីហ្សេរីយ៉ាប្តេជ្ញាតវ៉ានឹងលទ្ធផលបោះឆ្នោត
គណៈកម្មាធិការបោះឆ្នោតនីហ្សេរីយ៉ាបានប្រកាសថា លោក Bola Ahmed Tinubu ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ប៉ុន្តែគណបក្សប្រឆាំងធំៗពីរនិយាយថា លទ្ធផលឆ្នោតត្រូវបានលួចបន្លំ និងបានប្តេជ្ញាតវ៉ាប្រឆាំងលទ្ធផលឆ្នោតនៅតុលាការ។ លោក Tinubu បានអំពាវនាវឲ្យគណបក្សនយោបាយនានារក្សាសន្តិភាព និងធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលរបស់លោក។ លោក Timothy Obiezu ជូនសេចក្តីរាយការណ៍ចុងក្រោយបង្អស់ពីទីក្រុងអាប៊ូហ្សាប្រទេសនីហ្សេរីយ៉ា។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕