រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកអ្នកស្រី Gina Raimondo បានជួបជាមួយសមភាគីចិនរបស់អ្នកស្រីគឺលោក Wang Wentao កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ដែលនេះជាកិច្ចប្រជុំកម្រិតគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងរយៈពេលប៉ុន្មានខែរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកទាំង២។
លោក Biden នឹងចេញដំណើរទៅទីក្រុង Hiroshima នៅថ្ងៃពុធនេះ ដើម្បីចូលរួមកំពូលក្រុមប្រទេស G7។
ហានិភ័យនៃការខកខានរបស់សហរដ្ឋអាមេរិកក្នុងការសងបំណុលរបស់ខ្លួនកំពុងនៅវិលវល់ពីលើកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G-7 ដែលនឹងចូលមកដល់នៅពេលខាងមុខនេះនៅក្នុងប្រទេសជប៉ុន
សមាជិកសភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានចេញពីកិច្ចប្រជុំកិច្ចយ៉ាងតានតឹងនៅសេតវិមានកាលពីថ្ងៃអង្គារ ជាមួយលោកប្រធានាធិបតី Joe Biden ស្តីពីកម្រិតប្រាក់បំណុល ដោយមានការមួរម៉ង និងមិនបានទទួលលទ្ធផល។
ការស្ទង់មតិផ្សេងៗបានបង្ហាញថា អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិក រួមទាំងអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យផងដែរ មិនចង់ឱ្យលោកប្រធានាធិបតី Joe Biden ឈរឈ្មោះម្តងទៀតនៅឆ្នាំ ២០២៤ នោះទេ ដោយលើកហេតុផលថា អាយុរបស់លោកគឺជាមូលហេតុដ៏ចម្បងមួយ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានជួបប្រជុំជាមួយប្រធានាធិបតីអៀរឡង់ លោក Michael D. Higgins និងនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះលោក Leo Varadkar នៅថ្ងៃព្រហស្បតិ៍នេះ ហើយមានគម្រោងនឹងថ្លែងសុន្ទរកថាទៅកាន់សភាអៀរឡង់ផងដែរ។
អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣៤ កាលពីដើមសប្តាហ៍មុន។ តើការចោទប្រកាន់មិនធ្លាប់មានពីមុននេះអាចបន្ថែមចម្ងល់ថ្មីនៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ ឬយ៉ាងណា
ប្រធានាធិបតីអាមេរិកនិងប្រធានគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១០ខែមីនា បានស្វះស្វែងបន្ថយការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងផែនការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីផ្តល់ជំនួយដល់ក្រុមហ៊ុនអាមេរិកាំង ដែលការណ៍នេះបង្កភាពតឹងតែងដល់ក្រុមហ៊ុនមួយចំនួននៅអឺរ៉ុប។
សេតវិមានប្រធានាធិបតីអាមេរិកបានបង្ហាញទុទ្ទិដ្ឋិនិយមថាការពិភាក្សារបស់លោកXi ជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោកVladimir Putinនឹងមិនត្រួសត្រាយផ្លូវឱ្យមានការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះទេ។
បន្ទាប់ពីធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅកាន់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងនៅប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារអំពីវិធីដែលសហរដ្ឋអាមេរិកបង្រួបបង្រួមអង្គការអូតង់និងក្រុមបស្ចិមប្រទេសដើម្បីគាំទ្រអ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងជួបជាមួយបណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអង្គការអូតង់ (NATO) ដែលមកពីតំបន់អឺរ៉ុបខាងកើតនៅថ្ងៃពុធនេះ ដើម្បីបង្ហាញការគាំទ្រចំពោះសន្តិសុខរបស់ពួកគេ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងសុន្ទរកថាស្តីអំពីស្ថានភាពប្រទេសជាតិលើកទី២កាលពីល្ងាចថ្ងៃអង្គារ ដោយសរសើរអំពីអត្រាអត់ការងារធ្វើតិច និងការបញ្ចប់ស្ថានភាពអាសន្ននៃជំងឺកូវីដ១៩។
លោក Joe Biden បានសរសើរនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ចំពោះការបង្កើនការចំណាយលើវិស័យយោធារបស់ជប៉ុននិងការផ្លាស់ប្តូរជំហរការពារជាតិរបស់ខ្លួនដោយលើកហេតុផលអំពីការគំរាមកំហែងពីចិន កូរ៉េខាងជើង និងរុស្សី ដែលធ្វើឱ្យសម្ពន្ធមិត្តអាមេរិកនិងជប៉ុនសម្រេចចិត្តបង្កើនសន្តិសុខរួមគ្នា។
US-Japan strategic alliance deepens amid Tokyo’s growing sense of vulnerability in the face of regional security threats
Republicans launch inquiries into classified material found at pro-Biden think tank
ខណៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Merrick Garland ពិចារណាអំពីជំហានបន្ទាប់ សេតវិមានព្យាយាមធ្វើយ៉ាងណាកុំឱ្យគេគិតថា ខ្លួនកំពុងយកសំណុំរឿងនេះធ្វើជាគោលដៅប្រជែងនយោបាយនឹងដៃគូប្រកួតក្នុងការបោះឆ្នោតប្រធានាធីបតីនៅឆ្នាំ ២០២៤ ខាងមុខ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyបានថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាសហរដ្ឋអាមេរិក ហើយបានជួបជាមួយលោកប្រធានាធិបតី Joe Biden កាលពីថ្ងៃពុធ នៅក្នុងដំណើរទស្សនកិច្ចដ៏រំជួលចិត្តមួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រមូលការគាំទ្រដៃគូអន្តរជាតិសំខាន់ៗរបស់លោក។
លោក Zelenskyy ដែលថ្លែងជាភាសាអង់គ្លេសនៅក្នុងសុន្ទរកថារបស់លោក បានអរគុណសហរដ្ឋអាមេរិកសម្រាប់ការផ្គត់ផ្គង់សព្វាវុធនិងហិរញ្ញវត្ថុ។
COVAX គ្រោងនឹងបញ្ចប់កម្មវិធីនេះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៣៧ ប៉ុន្ដែនៅតែបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩និងមូលនិធិសម្រាប់ប្រទេសក្រីក្របំផុតក្នុងពិភពលោកចំនួន ៥៤ ដែលនៅតែចង់បានវ៉ាក់សាំងបង្ការជំងឺកូវីដនិងវ៉ាក់សាំងផ្សេងទៀតរហូតដល់ឆ្នាំ២០២៥។
លោក Emhoff ជាស្វាមីរបស់លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ជាជនជាតិជ្វីហ្វ ទីមួយ ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយមន្ត្រីលំដាប់ខ្ពស់បំផុតទី២នៃនីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត