ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ​ជួប​ជា​មួយ​មេដឹកនាំ​អៀរឡង់


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe Biden ទស្សនកិច្ច​ប្រទេស​អៀរឡង់
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe Biden ទស្សនកិច្ច​ប្រទេស​អៀរឡង់

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក​ Joe Biden បានជួប​ប្រជុំ​ជា​មួយប្រធានាធិបតី​អៀរឡង់​ លោក Michael D. Higgins និង​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​នេះ​លោក Leo Varadkar នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ហើយ​មាន​គម្រោង​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភាអៀរឡង់ផង​ដែរ។​

កម្មវិធី​របស់​លោកBiden​ នៅ​ក្នុង​ប្រទេស​អៀរឡង់​ ក៏​រួម​មាន​ផង​ដែរ​ ការ​បង្ហាញ​កីឡា​យុវជន​ Gaelic ​នៅ​ក្នុងរដ្ឋធានី ​Dublin​ និង​ការចូលរួមពិធី​ជប់លៀងអាហារ​ពេលល្ងាច​ផង​ដែរ​ នៅ​វិមាន​រដ្ឋាភិបាល​នៃ​ប្រាសាទ​ Dublin។ ​

លោក Biden​ ដែល​ជា​រឿយ​ៗ​បាន​លើក​ឡើង​ពី​ការ​ជាប់​សែស្រឡាយ​ជា​មួយ​ជន​ជាតិអៀរឡង់​នោះ​ នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​យប់​ថ្ងៃ​សុក្រ​ស្អែក​នេះ ដោយ​ការ​ថ្លែង​សុន្ទរកថារបស់​លោក​នៅឯ​ទី​ប្រជុំជន​ Ballina ដែលធ្លាប់​ជា​កន្លែង​រស់​នៅ​របស់​ជីដូនជីតា​ខាង​ឪពុក​របស់​លោកនៅ​ឆ្នេរភាគ​ខាង​លិច​ប្រទេស​អៀរឡង់។​

លោក Biden បានប្រាប់​ក្រុម​មនុស្សក្នុង​រដ្ឋធានី​ Belfast​ ប្រទេស​អៀរឡង់​ខាង​ជើងកាល​ពីពុធ​ម្សិលមិញ​ថា​ លោក​សង្ឃឹម​ថាការ​បែងចែក​អំណាច​រដ្ឋាភិបាលដែលត្រូវ​បានធ្វើឡើងដោយ​អៀរឡង់​ខាង​ជើង​នោះ​ អាច​ត្រូវ​បាន​ស្តារឡើង​វិញក្នុង​ពេល​ឆាប់ៗខាង​មុខ​នេះ ដោយ​លោក​សន្យា​ថា​ ក្រុម​ហ៊ុន​របស់​អាមេរិក​មួយ​ចំនួន​ កំពុង​ត្រៀម​ខ្លួនដើម្បី​ធ្វើ​វិនិយោគទុននៅ​ក្នុង​តំបន់នេះ។​

នៅ​ក្នុង​សុន្ទរកថា​អបអរ​សាទរ កិច្ចព្រមព្រៀង​សន្តិភាពដែល​មាន​អាយុ២៥​ឆ្នាំ​នៅក្នុង​តំបន់​នេះ លោក Biden បាន​ប្រាប់​ក្រុម​មនុស្ស​ដែល​ចូល​រួមស្តាប់លោក​រាប់រយនាក់ នៅសាកលវិទ្យាល័យ Ulster ថា​ ស្ថាប័នប្រជាធិបតេយ្យ ដែល​បង្កើតឡើង​នូវ​កិច្ចព្រមព្រៀងថ្ងៃ​សុក្រ​ដ៏​ល្អ​ ឬGood Friday Agreement ​នៅ​តែ​មាន​សារៈសំខាន់។​

កិច្ចព្រមព្រៀង​នេះ​ ​បាន​ជួយបញ្ចប់​ជម្លោះ​បង្ហូរឈាម​ដែល​មាន​រយៈពេល​៣០​ឆ្នាំ​ ជុំវិញ​ថា​តើ​អៀរឡង់​ខាង​ជើង គួត្រូវ​រួបរួម​ឡើង​វិញ​ជា​មួយ​ប្រទេសអៀរឡង់ ឬ​មួយ​នៅ​តែ​ស្ថិតជាផ្នែក​មួយរបស់ចក្រភព​អង់គ្លេស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG