ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ពង្រឹង​ចំណង​ជាមួយ​​សម្ព័ន្ធមិត្ត​និង​ដៃគូ​ឥណ្ឌូប៉ាស៊ីហ្វិក​ មុន​ទស្សនកិច្ច​លោក Blinken ទៅ​ក្រុង​ប៉េកាំង


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ថ្លែងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ថ្លែងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២២។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​លោក ​Jake Sullivan កំពុង​ចូល​រួម​ក្នុងសកម្មភាព​ការ​ទូតអាស៊ីក្នុង​សប្តាហ៍​នេះ​ ដោយ​ចូល​រួម​ក្នុង​កិច្ចប្រជុំទ្វេភាគីមួយជាមួយ​សមភាគី​របស់​លោក​ មក​ពី​ប្រទេសជប៉ុន​និង​កូរ៉េខាង​ត្បូង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

នៅ​ថ្ងៃ​សុក្រ​នេះ​ លោក​ក៏​មាន​កិច្ចប្រជុំ​មួយ​ផង​ដែរ​ ​ជាមួយ​សមភាគីរបស់​លោក​មកពីប្រទេស​ជប៉ុន​និង​ប្រទេស​ហ្វីលីពីន នៅ​ក្នុង​ការ​ចូលរួមជា​ត្រីភាគី​ជា​លើក​ដំបូង​មួយ​ ​នៃ​ក្រុម​ទីប្រឹក្សា​សន្តិសុខ​ជាតិ។​

កិច្ចប្រជុំ​របស់​លោក Sullivan នៅ​ក្នុងរដ្ឋធានី​តូក្យូ​ ប្រទេស​ជប៉ុន​ កើត​មាន​ឡើង​ បន្ទាប់​ពី​លោក​បានឈប់​សំចត​ក្នុង​រដ្ឋធានី​ New Delhi របស់​ប្រទេស​ឥណ្ឌា​ កាល​ដើម​សប្តាហ៍​នេះ​ ​ដើម្បី​ពិនិត្យកម្មវិធីលម្អិត​ចុងក្រោយ​ មុន​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការរបស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ លោក Narendra Modi ទៅ​កាន់​សហរដ្ឋអាមេរិកនៅ​សប្តាហ៍​ក្រោយ​នេះ​ ដែល​ឥណ្ឌា​ជា​ប្រទេស​មួយ​ដែល​កំពុងមាន​សារៈសំខាន់​កាន់​តែ​ខ្លាំង​ឡើង​ សម្រាប់​គោលបំណងរបស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុង​តំបន់។​

បើយោង​ទៅ​លើ​ក្រុម​មន្ត្រី​រដ្ឋបាលអាមេរិក​បាន​ឱ្យ​ដឹង​ថា​ ខណៈ​ដែលពេលវេលា​កើត​ឡើង​ជួន​គ្នានេះ​ កិច្ច​ប្រជុំ​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិកលោក ​Sullivan កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​មុន​ពេល​ដែលរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ Antony Blinken នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ចទៅ​កាន់​រដ្ឋធានី​ប៉េកាំង​ ប្រទេស​ចិន​នៅ​ចុង​សប្តាហ៍​នេះ។

ក្រសួង​ការបរទេស​អាមេរិក​និយាយ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ Blinken ទៅ​កាន់​រដ្ឋធានី​ប៉េកាំង​ ដែល​ត្រូវបានអាមេរិក​ផ្អាកក្រោយ​ខ្លួន​បាញ់​ទម្លាក់​បាឡុង​ចារកម្ម​របស់​ចិន ដែល​ហោះ​លើ​ទឹកដី​អាមេរិក​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅនោះ​ ​គឺ​ជា​ផ្នែក​មួយនៃ​កិច្ចប្រឹងប្រែង​របស់​រដ្ឋបាល​លោក Biden ដើម្បីជួសជុលចំណង​ទាក់ទង​ធ្លាក់ចុះ​កាន់​តែ​អាក្រក់​រវាង​ប្រទេស​ទាំង​ពីរ​ ​និងដើម្បី​រក្សាទំនាក់​ទំនង​ឱ្យ​នៅ​តែ​បើក​ចំហ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង៕

XS
SM
MD
LG