ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ Biden ​លុប​​ចោល​ទស្សនកិច្ច​​​នៅ​ប៉ាពួ​អាស៊ី​នូវែល​ហ្គីណេ​​និង​អូស្ត្រាលី​​ដើម្បី​ចូល​រួម​​​កិច្ច​ចរចា​អំពី​ពិដាន​​​បំណុល​​អាមេរិក


ប្រធាន​រដ្ឋសភា​អាមេរិក​លោក Kevin McCarthy (ឆ្វេង) អនុប្រធានាធិបតី អ្នកស្រី Kamala Harris និង​លោក​ប្រធានាធិបតី​ Joe Biden ពិភាក្សា​អំពី​ពិដាន​បំណុល​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣។
ប្រធាន​រដ្ឋសភា​អាមេរិក​លោក Kevin McCarthy (ឆ្វេង) អនុប្រធានាធិបតី អ្នកស្រី Kamala Harris និង​លោក​ប្រធានាធិបតី​ Joe Biden ពិភាក្សា​អំពី​ពិដាន​បំណុល​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣។

លោក Biden ​លុបចោល​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ាពួ​អាស៊ី​នូវែល​ហ្គីណេ (Papua New Guiea) ​និង​អូស្ត្រាលី​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​បន្តកិច្ចចរចា​អំពី​ពិដាន​បំណុលស.រ.អ.​ជា​មួយ​ពួកមេដឹកនាំ​សភា។

អ្នកនាំ​ពាក្យ​សេតវិមានលោកស្រី Karine Jean-Pierre ​បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​លោក​ប្រធានាធិបតីនឹង​វិល​ត្រឡប់​មក​រដ្ឋធានី​វ៉ាស៊ីនតោន​វិញនៅ​ថ្ងៃអាទិត្យ ​នៅ​ក្រោយ​សន្និសីទកំពូល​ក្រុមប្រទេស ​G7 ​នៅ​ទីក្រុង​ Hiroshima ​ប្រទេស​ជប៉ុន«ដើម្បី​ចូល​រួម​ក្នុង​ការប្រជុំ​ជា​មួយពួក​មេដឹកនាំ​សភាដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថាសភាចាត់វិធានការមុន​ពេល​កំណត់​ចុង​ក្រោយ​បង្អស់​សម្រាប់​បញ្ចៀសការ​គ្មាន​ប្រាក់​សង​បំណុល‍»។

នៅ​ពេល​ត្រូវ​សួរ​អំពី​សារបែបណា ​ដែល​ការ​ប្រែប្រួល​ផែនការ​របស់​លោក​ប្រធានាធិបតី​មាន​ដល់​ពួក​សម្ព័ន្ធមិត្តនិង​ពួក​ដៃគូដែល​លោក​មាន​កំណត់​នឹង​ជួប​ លោក John Kirby ​អ្នក​សម្រប​សម្រួល​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិខាងសារគមនាគមន៍​យុទ្ធសាស្ត្រ​បាន​និយាយប្រាប់​ក្រុម​អ្នកកាសែត​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ថាមេដឹកនាំ​ប្រទេស​ទាំង​នោះ​«យល់​ថា​លោក​ប្រធានាធិបតីក៏​ត្រូវ​តែ​ផ្តោត​លើ​ការ​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថាយើង​មាន​ប្រាក់​សម្រាប់​សង​បំណុល‍»
លោក​ Biden ​នឹង​ចេញ​ដំណើរទៅ​ទីក្រុង Hiroshima នៅ​ថ្ងៃ​ពុធ​នេះ។

ពីប្រទេស​ជប៉ុន​ លោក​ Biden មានកំណត់បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង Sydney ដើម្បី​ចូល​រួម​ក្នុង​សន្និសីទ​កំពូល Quad ​ឬ​ក្រុម​ប្រទេស​៤​ដោយ​មានការ​ឈប់សំចត​ខ្លី​មួយ​នៅក្រុង​ព័រម៉ូរេសប៊ី (Port Moresby) ​ប្រទេស​ប៉ាពួ​អាស៊ី​នូវែល​ហ្គីណេ​ ​ដើម្បី​ជួប​ជា​មួយ​ក្រុម​មេដឹកនាំវេទិកា​ក្រុម​ប្រទេស​ជា​កោះក្នុង​មហា​សមុទ្រប៉ាស៊ីហ្វិក។ ជំនួប​ទាំង​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឱកាស​សម្រាប់​ពង្រឹងកិច្ចសហ​ប្រតិបត្តិការ​អំពីឧបសគ្គ​ក្នុង​តំបន់និង​ជំរុញ​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​ស.រ.អ.​សម្រាប់​ទប់ទល់​នឹង​ឥទ្ធិពល​ចិន។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese ​បាន​និយាយនៅ​ថ្ងៃ​ពុធនេះ​ថា​ការ​ប្រជុំ ​Quad ​នៅទីក្រុង​ Sydney ​នឹង​ត្រូវ​លើក​ទៅធ្វើនៅ​ពេលក្រោយ ​តែដោយសារពួក​មេដឹកនាំ​ Quad ​ទាំង​អស់​ឋិត​នៅក្នុង​ប្រទេសជប៉ុនដើម្បី​ចូល​រួម​ក្នុង​កិច្ចចរចា ​G-7 ​ពួក​គេ​នឹងព្យាយាម​ជួបជុំ​គ្នា​នៅ​ក្រៅ​ជំនួប​ទាំង​នោះ៕

XS
SM
MD
LG