ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតីអាមេរិក​ ដូណាល់ ​ត្រាំ ​មាន​ការ​ទាក់​ទាញ​ខ្លាំង​បំផុត​នៅ​ឯ​សន្និសីទ​កំពូល G-20


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​អធិការបតី​អាល្លឹម៉ង់ Angela Merkel ក្នុង​អំឡុង​កិច្ច​ប្រជុំ​ស្តី​ពី​ហិរញ្ញវត្ថុ​សហគ្រិន​ស្ត្រី នៅ​ក្នុង​ជំនួប​កំពូល​ G-20 នៅ​ទីក្រុង​ Hamburg ប្រទេស​អល្លឺម៉ង់ កាល​ពី​ថ្ងៃទី​៨ ខែ​កក្កដា។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​អធិការបតី​អាល្លឹម៉ង់ Angela Merkel ក្នុង​អំឡុង​កិច្ច​ប្រជុំ​ស្តី​ពី​ហិរញ្ញវត្ថុ​សហគ្រិន​ស្ត្រី នៅ​ក្នុង​ជំនួប​កំពូល​ G-20 នៅ​ទីក្រុង​ Hamburg ប្រទេស​អល្លឺម៉ង់ កាល​ពី​ថ្ងៃទី​៨ ខែ​កក្កដា។

សន្និសីទ​កំពូល​ G-20​ របស់​ប្រទេស​ដែល​មានសេដ្ឋ​កិច្ច​ជឿន​លឿន​បំផុត​របស់​ពិភពលោក​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​មាន​ការ​តវ៉ា​ប្រឆាំង​របស់​ពួក​បាតុករប្រកប​ដោយ​ការ​ខឹង​សម្បា​ ហើយ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ។

ភាព​ជោគ​ជ័យ​របស់​ប្រធានា​ធិបតី​ ត្រាំ ​រួម​មាន​ជំនួប​ប្រកប​ដោយ​ភាព​កក់​ក្តៅ​ជា​មួយ​ប្រធានា​ធិបតី​រុស្ស៊ី ​Vladimir Putin ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ីរី ​ហើយ​និង​ការ​សន្យា​បង្កើន​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម​ជាមួយ​ចក្រភព​អង់គ្លេស។ ​

ក៏ប៉ុន្តែ ​សេចក្តី​ប្រកាស​រួម​ចុង​ក្រោយ​របស់​សន្និសីទ​កំពូល​បាន​លាត​ត្រដាង​ពី​ការ​ខ្វែង​គំនិត​ដែល​នៅ​សេស​សល់​របស់​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ជា មួយ​ពួក​មេដឹក​នាំ​ខ្លះ​របស់​ G-20​ ស្តី​ពី​ការផ្លាស់​ប្តូរ​អាកាស​ធាតុនិង​ប្រតិ​កម្មទស្សន​របស់​ពួក​គេ​ដល់​គោល​នយោបាយ​ផ្តល់​អាទិភាព​ដល់​ប្រទេស​អាមេរិក​របស់​ប្រធានា​ធិបតី​ត្រាំ ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​នយោបាយ​ឯកកោ​និយម។ នៅ​ក្នុង​សេចក្តី​ប្រកាសរួម​ ​មេដឹកនាំ ​G-20 ​បាន​និយាយ​ថា ​ពួក​អស់​លោក​បាន​ព្រម​ព្រៀង​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​គាំពារ​ទំនិញ​ក្នុង​ប្រទេស។

គម្រោង​របស់​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់ ត្រាំ​ នៅថ្ងៃ​ចុង​ក្រោយ​នៃ​សន្និសីទ​កំពូល​រួមមាន​ជំនួប​ជា​បន្ត​បន្ទាប់​នៅ​ខាង​ក្រៅ​វេទិកា​ជាមួយ​ពួកមេដឹកនាំ​នៃ​ចក្រភព​អង់គ្លេស ​ឥណ្ឌូនេស៊ី ​សឹង្ហបូរី ​ជប៉ុន​ និង​ប្រទេស​ចិន។

នៅ​ឯ​សម័យ​ប្រជុំ​ហិរញ្ញ​វត្ថុ​សហគ្រិន​ស្រ្តី លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បាន​ផ្តល់​នូវ​កាយ​វិការ​សម្រប​សម្រួល​ដល់​លោកស្រី​អធិការបតី​ Angela Merkel នៃ​ប្រទេស​អាល្លឺម៉ង់​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​កំពូល​ G-20​ ដែល​ប្រហែលជា​អ្នក​រិះគន់​ដ៏​ខ្លាំង​ម្នាក់ក្នុង​ចំណោម​មេដឹកនាំ ​G-20​ ចំពោះ​គោលនយោ​បាយ​ស្តី​ពី​ពាណិជ្ជកម្ម​ និង​អាកាស​ធាតុ​របស់​ប្រធានា​ធិបតី ​ត្រាំ។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ​ បាន​សរសើរ​លោក​ស្រី​អធិការបតី​អាល្លឺម៉ង់ ​Merkel ​ចំពោះ​ការ​ងារ​ប្រទេស​របស់​លោកស្រី​ដែល​បាន​ធ្វើ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សន្និសីទ​កំពូល​នេះ​ ថ្វីបើ​មាន​ការតវ៉ា​ឥត​ឈប់​ឈរ​ប្រឆាំង​នឹង​មូលធន​និយម​ដែល​បាន​រាល​ដាល​ខ្លាំង​នៅ​ក្នុង​ទីក្រុង ​Hamburg ​កាល​ពី​ថ្ងៃ​សៅរ៍​ហើយ​រួមមាន​ការ​ដុត​រថយន្ត​និង​លួច​យក​ឥវ៉ាន់​ពី​ហាង​ទំនិញ​ជា​ដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG