ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ ​ប្រឈមជាមួយ​លោក​ Putin ​ស្តី​ពី​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​​អាមេរិក


ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​ឯ​ជំនួប​កំពូល​ G-20 កាល​ពី​ថ្ងៃទី​៧ ខែកក្កដា នៅ​ទីក្រុង​ Hamburg ប្រទេស​អាល្លឺម៉ង់។
ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​ឯ​ជំនួប​កំពូល​ G-20 កាល​ពី​ថ្ងៃទី​៧ ខែកក្កដា នៅ​ទីក្រុង​ Hamburg ប្រទេស​អាល្លឺម៉ង់។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​គាប​សង្កត់​ប្រធានា​ធិបតី ​Vladimir Putin​ នៃ​ប្រទេស​រុស្ស៊ី​ស្តី​ពីការ​ជ្រៀត​ជ្រែត​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​ទៅ​ នៅ​ឯ​ជំនួប​ទល់​មុខ​គ្នា​កាល​ពី​ថ្ងៃ​សុក្រ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋអាមេរិក ​Rex Tillerson។

លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Tillerson​ បាន​មាន​ប្រសាសន៍​ថា ​ប្រធានាធិបតី​រុស្ស៊ី ​លោក​ Putin​ បាន​បដិសេធ​ពី​ការ​ពាក់​ព័ន្ធ​របស់​រុស្ស៊ី​នៅ​ក្នុងការ​បោះ​ឆ្នោត​នោះ ​ទោះជាយ៉ាង​ណា​ក៏​ដោយ ​មេដឹកនាំ​ទាំង​២«​បាន​ធ្វើ​ការ​សន្ទនា​គ្នា​យ៉ាង​យូរ​លើ​ប្រធាន​បទនេះ‍»។

លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Tillerson ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ជំនួប​របស់​មេដឹកនាំ​ទាំង​២​ដែល​បាន​គ្រប​ដណ្តប់​ជំនួប​ក្នុង​ទីក្រុង​ Hamburg នៃ​ប្រទេស​អាល្លឺម៉ង់របស់​មេដឹកនាំ​ប្រទេស​ចំនួន​២០​ដែល​មាន​សេដ្ឋ​កិច្ច​ធំជាង​គេ​ក្នុង​ពិភព​លោក។ លោក​ថ្លែង​ថា៖ «លោក​ប្រធានា​ធិបតី​អាមេរិកបាន​ចុច​សួរប្រធានា​ធិបតី​រុស្ស៊ី Putin​ ជា​ច្រើន​ដង​ចំពោះ​ការ​ពាក់​ព័ន្ធ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​អាមេរិក‍»។

លោក ​Sergei Lavrov ​រដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី​ដែលបាន​ចូលរួម​ជំនួប​នោះ​ដែរ ​ក្រោយ​មក​បាន​និយាយថា ​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ​ បាន​សុខ​ចិត្ត​ទទួល​យក​សេចក្តី​ថ្លែងការណ៍​របស់​ប្រធានា​ធិបតី​រុស្ស៊ី ​Putin ​ថា ប្រទេស​រុស្ស៊ី​មិន​បាន​ជ្រៀត​ជ្រែក​ក្នុងការ​បោះ​ឆ្នោត​នោះ​ទេ។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក ​Tillerson ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ មេដឹក​នាំ​ទាំង​២​បាន​ព្រម​ព្រៀង​គ្នា​បន្តការ​ពិភាក្សា ​ដោយ​មាន​បំណង​ការពារ​នូវការ​តាំង​ចិត្ត​មក​ពី​រុស្ស៊ី​ថា ​មិន​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អនាគត៕

XS
SM
MD
LG