ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតីអាមេរិក ដូណាល់ ​ត្រាំ​និង​លោក​ស្រី​អធិការបរតី Merkel ​នៃ​ប្រ​ទេស​អាល្លឺម៉ង់​ជួប​គ្នា​មុនសន្និសីទ​កំពូល G-20


អ្នកស្រី​អធិការបតី Angela Merkel ជួប​លោក​ប្រធានាធិបតី​ត្រាំ​នៅ​ល្ងាចមុនថ្ងៃកិច្ចប្រជុំកំពូល G-20 នៅទីក្រុង​ Hamburg​ ប្រទេស​អាល្លឺម៉ង់កាល​ពីថ្ងៃទី០៦ កក្កដា ២០១៧។
អ្នកស្រី​អធិការបតី Angela Merkel ជួប​លោក​ប្រធានាធិបតី​ត្រាំ​នៅ​ល្ងាចមុនថ្ងៃកិច្ចប្រជុំកំពូល G-20 នៅទីក្រុង​ Hamburg​ ប្រទេស​អាល្លឺម៉ង់កាល​ពីថ្ងៃទី០៦ កក្កដា ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ​បាន​ពិភាក្សា​បញ្ហា​សាកលលោក​ជា​ច្រើន​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នៅ​ក្នុងទីក្រុងHamburgជាមួយ​លោកស្រី​អធិការបរ តី Angela Merkel នៃ​ប្រទេស​អាល្លឺម៉ង់ ​ដែល​ជា​អ្នក​រិះគន់​ម្នាក់​នៃ​អ្នករិះគន់​ជា​ច្រើន​នៅ​លើ​ឆាក​ពិភព​លោក មុនពេល​ការចាប់​ផ្តើម​សន្និសីទកំពូលG-20 របស់​ពួកមេដឹកនាំ​ដែល​មាន​សេដ្ឋ​កិច្ច​ធំបំផុត​របស់​ពិភពលោក​នៅ​ថ្ងៃ​សុក្រ​នេះ។

មេដឹកនាំទាំង​២​បាន​ជួប​គ្នា​នៅ​ក្នុង​សណ្ឋាគារ​មួយ ​ដោយ​មានការ​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មកបន្តិច​នៅ​ខាង​មុខ​ពួក​អ្នកយកព័ត៌មាន​មុនពេលឆ្ពោះ​ទៅកាន់ការចរចា​សម្ងាត់។ ​ក្រោយ​មក​ ​អ្នកនាំ​ពាក្យ​លោកស្រី​អធិការបរតី Merkel បាន​និយាយ​ថា ​បញ្ហា​សេដ្ឋ​កិច្ច​និង​ពាណិជ្ជកម្ម ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​នៅ​ពេល​ថ្មី​ៗ​នេះ​របស់​ប្រទេស​កូរ៉េខាង​ជើង​និង​ភាព​ចលាចល​ក្នុង​តំបន់​មជ្ឈឹម​បូព៌ានិង​បញ្ហា​ប្រទេស​អ៊ុយក្រែន​បាន​ត្រូវ​ពិភាក្សា។

ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ លោកស្រី​អធិការបរតី Merkel បាន​សម្តែង​នូវ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះប្រធានា​ធិបតីត្រាំ​ចេញ​ពី​កិច្ច​ព្រមព្រៀង​អាកាស​ធាតុ​ក្រុងប៉ារីសឆ្នាំ​២០១៥ដែល​មាន​គោលបំណង​ទប់ស្កាត់​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅទូទាំង​សាកលលោក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ។ លោកស្រី​អធិការបរតី Merkel បាន​ហៅការ​សម្រេច​របស់​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ​ថា ​«ជាការ​សោកស្តាយ​បំផុត‍»។

លោកស្រី​អធិការបរតី Merkel ក៏​មាន​ប្រសាសន៍​ដែរ​ថា សហភាព​អឺរ៉ុប​លែង​ពឹង​ផ្អែកសហរដ្ឋ​អាមេរិក​ទាំង​ស្រុងជាដៃគូ​នៅ​លើឆាក​ពិភពលោក​ទៀត​ហើយ នៅ​ពេល​ដែល​ប្រធានា​ធិបតី​អាមេរិក​ធ្វើ​ឲ្យ​ជឿនលឿន​ដល់​គោលនយោ​បាយ​ផ្តល់​អាទិភាព​ប្រទេស​អាមេរិក​របស់​លោក​នោះ។ លោកស្រី​អធិការបរតី Merkelបាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ប្រទេស​អាល្លឺម៉ង់​និង​ចិន ​អាច​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ពិភពលោក។

ចំពោះប្រធានា​ធិបតី​អាមេរិក​វិញ ​លោក​ត្រាំ​បាន​រិះគន់​ការខំ​ប្រឹងប្រែង​របស់​លោក​ស្រី​អធិការបរតី Merkel​ ដែល​អនុញ្ញាតិ​ឲ្យ​ជន​អន្តោប្រវេសន៍​យ៉ាង​ច្រើនចូល​ក្នុង​ប្រទេស​អាល្លឺម៉ង់​នៅពេល​ដែល​មេដឹកនាំ​សហរដ្ឋ​អាមេរិក​បាន​ការ​ពារ​បទបញ្ជា​របស់លោក​ដើម្បី​ទប់​ស្កាត់​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​កាន់​សាស​នា​ឥស្លាម​ចំនួន​៦​ក្នុងការ​ខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​លទ្ធភាព​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម៕

XS
SM
MD
LG