នៅក្នុងទីក្រុងតៃប៉ិ ស្ថានភាពមានសភាដូចធម្មតា។ ពលរដ្ឋរស់នៅក្នុងក្រុងនេះនិយាយថា ពួកគេរស់នៅជាមួយការគំរាមកំហែងរបស់ប្រទេសចិនរាប់ទសវត្សរ៍មកហើយ។
អ្នកជំនាញផ្នែកគោលនយោបាយការបរទេសនៅទ្វីបអាហ្វ្រិក ដូចជាលោកសាស្ត្រាចារ្យ Noah Midamba និយាយថា ទស្សនកិច្ចទាំងនេះបង្ហាញសញ្ញាពីការប្រកួតប្រជែងថ្មីមួយអំពីឧត្តមភាពនៅទ្វីបអាហ្វ្រិក។
ក្រោយបំពេញទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានទៅទស្សនាប្រទេសហ្វីលីពីនកាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ ដែលនៅទីនោះ លោកបានជួបជាមួយប្រធានាធិបតីថ្មីរបស់ហ្វីលីពីន លោក Ferdinand Marcos Jr.។
ប្រទេសចិនបានចាត់វិធានការសងសឹកប្រឆាំងតៃវ៉ាន់អំពីទស្សនកិច្ចរបស់លោកស្រី Pelosi ដោយបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត។ តៃវ៉ាន់ជាដែនដីនៅជិតហ្វីលីពីនបំផុតហើយមានអ្នកធ្វើការចំណាកស្រុកពីហ្វីលីពីនរាប់ពាន់នាក់ស្ថិតនៅទីនោះ។
សមយុទ្ធរបស់ចិនដែលផ្តោតលើកន្លែង៦នៅជុំវិញកោះនេះមានកំណត់ធ្វើរហូតដល់ពេលថ្ងៃត្រង់នៅថ្ងៃអាទិត្យ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានផ្តល់បទសម្ភាសន៍ផ្តាច់មុខមួយដល់ លោក ស៊ុន ណារិន នៃ VOA នៅសណ្ឋាគារសុខា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi និយាយថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យចិនធ្វើសកម្មភាពដើម្បីដាក់កោះតៃវ៉ាន់ឱ្យនៅឯកោនោះឡើយ បន្ទាប់ពីលោកស្រីបានបំពេញទស្សនកិច្ចទៅកាន់ដែនកោះមួយនេះ ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងក្រេវក្រោធជាខ្លាំង។
យោធាតៃវ៉ាន់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះស៊ើបយកការណ៍និងកង នាវាជើងទឹករបស់ខ្លួនកំពុងតាមដានសកម្មភាពយោធារបស់ចិន ដែលតៃវ៉ា់ន់ហៅថា ជា «ការបង្កហេតុដ៏ខ្លាំង»នោះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា យោធាចិនបានធ្វើ «ការហ្វឹកហាត់បាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយ» នៅច្រកសមុទ្រតៃវ៉ាន់នៅម៉ោងប្រមាណជា ១ រសៀលនៅថ្ងៃព្រហស្បតិ៍នេះ។
លោក Blinken បានថ្លែងនៅក្នុងកិច្ចប្រជុំអាស៊ាននៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាថា បញ្ហាស្ថិរភាពរវាងចិននិងតៃវ៉ាន់គឺជាចំណាប់អារម្មណ៍របស់តំបន់ទាំងមូល។
រដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញក្តីព្រួយបារម្ភចំពោះភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិននៅកោះតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចយ៉ាងតក់ក្រហល់របស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅដែនកោះដែលរដ្ឋាភិបាលចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
ព័ត៌មានផ្សេងទៀត
No media source currently available