ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​អាមេរិកដូណាល់ ​ត្រាំ​​ជំរុញ​​ឲ្យ​មេដឹកនាំ​​អឺរ៉ុបមើល​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​នាំថាម​ពលចេញ


លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និងស្រី្តទី១ Melania Trump ក្នុង​ទីក្រុង​ Hamburg ប្រទេស​អាល្លឺម៉ង់​កាល​ពីថ្ងៃទី​០៦ កក្កដា ២០១៧។
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និងស្រី្តទី១ Melania Trump ក្នុង​ទីក្រុង​ Hamburg ប្រទេស​អាល្លឺម៉ង់​កាល​ពីថ្ងៃទី​០៦ កក្កដា ២០១៧។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ​បាន​ជំរុញ​មេដឹកនាំ​តំបន់​អឺរ៉ុបកណ្តាល​និង​ខាង​កើតកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដើម្បី​ទិញ​ការនាំ​ចេញ​ថាម​ពល​របស់​សហរដ្ឋ​អាមេរិក កុំ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ពីការ​នាំ​ចូល​ថាមពល​ពី​ប្រទេស​រុស្ស៊ី។

លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាសូវី​នៃ​ប្រទេស​ប៉ូឡូញ​ដែល​នៅ​ទី​នោះ​លោក​ប្រធានា​ធិបតី​បាន​ចូលរួម​ក្នុង​ជំនួប​របស់​ប្រទេស​អឺរ៉ុប​ចំនួន១២ ថា «ប្រទេស​អាមេរិក​ប្រុងប្រៀប​ជួយ​ប្រទេស​ប៉ូឡូញ​និង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់អឺរ៉ុប​ដើម្បីផ្គត់ផ្គង់ថាម​ពលមកពី​ច្រើន​កន្លែង​ធ្វើ​ដូច្នេះ​គេ​មិនអាចចាប់​អស់​លោក ​អ្នកធ្វើ​ជាចំណាប់ខ្មាំង‍»។

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ​ត្រាំ ​មិន​បាន​និយាយ​ដល់​ប្រទេសរុស្ស៊ីទេ ក៏ប៉ុន្តែ ​អ្នក​សង្កេតការណ៍​ជា​ច្រើនបាន​ជឿជាក់​ថា កំណត់​សម្គាល់​របស់​លោក​ប្រធានាធិបតីចង់​ឲ្យ​មេដឹកនាំ​ទាំង​នោះ​ចាត់​ទុក​សហរដ្ឋ​អាមេរិក​ជា​ប្រភពថាម​ពល​មួយ​ផ្សេង​ទៀត។

នៅ​ឆ្នាំ​២០០៨ ប្រទេស​រុស្ស៊ី​បាន​កាត់ផ្តាច់​ការ​ផ្គត់​ផ្គង់ឧស្ម័ន​ធម្មជាតិ​ដល់​តំបន់​អឺរ៉ុប​ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​ជាមួយ​ប្រទេស​អ៊ុយក្រែន។ ការ​ធ្វើ​អន្តរាគមន៍​ជា រឿយៗ​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​ហើយ​នឹង​ការ​ឈ្លាន​ពាន​តំបន់ Crimea បាន​បង្កើន​ការព្រួយ​កង្វល់​អំពី​ការពឹងផ្អែក​របស់​អឺរ៉ុប​លើ​ឧស្ម័ន​របស់​រុស្ស៊ី។

ជំនួប​របស់​ប្រទេស​នៅ​តំបន់អឺរ៉ុប​ដែល​ហៅថា ​សន្និសីទ​កំពូល​៣ បាន​ត្រូវ​ចូលរួម​ដោយ​ប្រទេស​នានា​នៅ​ជុំ​វិញ​សមុទ្រ Adriatic ​សមុទ្របាល់​ទិក​និង​សមុទ្រ​ខ្មៅ។ប្រទេស​ទាំង​នោះ​កំពុង​ពាក់​ព័ន្ធក្នុង​កិច្ច​ផ្តួចផ្តើម​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​តាមរយៈ​ កិច្ចព្រមព្រៀង​ថាមពល ពាណិជ្ជកម្ម​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ៕


XS
SM
MD
LG