ស្ត្រីម្នាក់ត្រូវបាញ់ស្លាប់ពេលប៉ូលិសង្ក្រាបកម្មករធ្វើបាតុកម្ម
សកម្មជនសិទ្ធិមនុស្សនិយាយថា ស្ត្រីម្នាក់ស្លាប់ត្រូវកម្លាំងប្រដាប់អាវុធបាញ់ស្លាប់នៅថ្ងៃអង្គារនេះ អំឡុងពេលមានការប៉ះទង្គិចគ្នារវាងប៉ូលិសបង្ក្រាបបាតុកម្ម និងក្រុមកម្មករ ដែលធ្វើកូដកម្មក្នុងរាជធានីភ្នំពេញ។ មន្ត្រីនៃក្រុមអង្គការសិទ្ធិមនុស្សលីកាដូនិយាយថា យ៉ាងហោចណាស់មានបាតុករ៥នាក់រងរបួស ដោយគ្រាប់កាំភ្លើង នៅពេលប៉ូលិសបានចាប់ផ្តើមអ្វីដែលគេហៅថា ការបង្ក្រាបដោយសាហាវ ប្រឆាំងនឹងបាតុករ៕