ភ្នំពេញ —
នៅពេលដែលគណបក្សប្រឆាំងបានដឹកនាំធ្វើមហាបាតុកម្មដោយអហិង្សាបានរយៈពេលបួនថ្ងៃប៉ុណ្ណោះមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថាពួកគេកំពុងតាមដានការវិវត្តន៍ពីដំណើរបាតុកម្មនោះដោយយកចិត្តទុកដាក់និងអាចប្រើប្រាស់កម្លាំងដើម្បីបង្រ្កាបប្រសិនណាវាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនិងសុវត្ថិភាពរបស់ប្រទេស។
មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិដែលបានធ្វើនៅទីលានប្រជាធិបតេយ្យគឺដើម្បីទាមទារឱ្យរៀបចំបោះឆ្នោតឡើងវិញដោយសារតែគណបក្សនេះចាត់ទុកថាការបោះឆ្នោតក្នុងអណត្តិទី៥នេះមានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ។
លោក ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះថាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅមិនទាន់ដល់ចំណុចក្រហមដែលរដ្ឋាភិបាលដាក់វិធានការដើម្បីបង្រ្កាបទេ។
លោកបានបញ្ជាក់ថា កម្លាំងមានសមត្ថកិច្ចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារសន្តិសុខនិងសុវត្ថិភាពរបស់ប្រទេស។ ប្រសិនណាបើគណបក្សសង្គ្រោះជាតិដឹកនាំធ្វើបាតុកម្មដើម្បីប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
លោកនិយាយថា៖ «ជាការពិតណាស់នៅពេលណាដែលសន្តិសុខជាតិត្រូវបានគំរាមកំហែងនោះកម្លាំងមានសមត្ថកិច្ចនៃរដ្ឋាភិបាលមានសមត្ថកិច្ចដើម្បីរៀបចំធ្វើយ៉ាងណាឱ្យសន្តិសុខជាតិវិលរកភាពប្រក្រតីឡើងវិញ»។
គណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើមហាបាតុកម្មជាច្រើនលើកប្រឆាំងនឹងលទ្ធផលឆ្នោតដោយគណបក្សនេះបានចាត់ទុកថាគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតដោយសារការលួចបន្លំ។
ពីពេលមុខគណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើមហាបាតុកម្មឱ្យបង្កើតគណៈកម្មការឯករាជ្យស្វែងរកការពិតមួយដើម្បីស៊ើបអង្កេតលទ្ធផលបោះឆ្នោតតែពេលនេះគណបក្សសង្គ្រោះជាតិបានទាមទារឱ្យរៀបចំបោះឆ្នោតឡើងវិញព្រមជាមួយនឹងការទុកឱសានវាទដល់រដ្ឋាភិបាលរយៈពេលបីខែប៉ុណ្ណោះដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយចំពោះការទាមទាររបស់ខ្លួន។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រកាសថាការដឹកនាំធ្វើមហាបាតុកម្មនេះគ្មានអ្វីបារម្ភថានឹងអាចអន្តរាយដល់ប្រទេសជាតិទេដោយសារបាតុកម្មដែលរៀបចំដោយគណបក្សសង្គ្រោះជាតិគឺមានលក្ខណៈអហិង្សាជានិច្ចទាំងថ្ងៃនេះក៏ដូចជាពេលមុនៗ។
លោកបញ្ជាក់ថាគណបក្សនឹងដង្ហែរក្បួនដោយសន្តិវិធីប្រកបទៅដោយភាពថ្លៃថ្នូរអត់មានអ្វីគួរឱ្យបារម្ភទេពីព្រោះឃើញប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងគោលបំណងស្រោចស្រង់ប្រទេសជាតិយើងទាំងអស់គ្នា។
លោកនិយាយថា៖ «គណបក្សសង្គ្រោះជាតិគឺប្រកាន់ខ្ជាប់នូវក្រមសីលធម៌ របស់ខ្លួនហើយអ្នកចូលរួមទាំងអស់ យល់ច្បាស់ស្ទើរតែទន្ទិញចាំមាត់បានពីក្រមសីលធម៌គឺចៀសវាងដាច់ខាតរាល់អំពើហិង្សាសូម្បីតែបន្តិចក៏គ្មានដែរ»។
លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុកបានបញ្ជាក់ថាទាំងរដ្ឋាភិបាលនិងក្រុមបាតុករគួរតែចៀសវាងការប្រើប្រាស់អំពើហិង្សានិងអត់ធ្មត់ឱ្យបានច្រើនបំផុតតាមការដែលអាចធ្វើទៅបាន។
លោកបានអះអាងថា បើអំពើហិង្សាអាចនឹងផ្ទុះវានឹងអាចមានភាពច្របូលច្របល់នៅក្នុងប្រទេស។
លោកនិយាយថា៖ «អ្នកដឹកនាំនយោបាយទាំងពីរខាងមេត្តាបន្ថយនូវភាពគេហៅថាបង្កើននូវភាពតានតឹង ធ្វើយ៉ាងណាឱ្យមានការជជែកគ្នាច្រើនជាសម្ងាត់ក្តី ជាចំហរក្តី។ យើងជជែកគ្នាទៅហើយការដែលធ្វើសម្ពាធដាក់គ្នាទៅវិញទៅមកយ៉ាងណានោះធ្វើទៅតែចៀសវាងនូវការប្រើប្រាស់អំពើហិង្សាមួយកើតឡើងនេះជាបញ្ហាមួយយ៉ាងសំខាន់ណាស់»។
មេដឹកនាំគណបក្សសង្គ្រោះជាតិនៅថ្ងៃពុធនេះបានបន្តដឹកនាំក្បួនបាតុកម្មនៅពាសពេញទីក្រុងភ្នំពេញក្រោមការរឹតបន្តឹងសន្តិសុខពីកម្លាំងមានសមត្ថកិច្ច៕