ព្រះរាជអាជ្ញាសុំឱ្យដាក់ទោសនួនជានិងខៀវសំផនមួយជីវិត
សហព្រះរាជអាជ្ញាជាតិបានស្នើឲ្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមផ្តន្ទាទោសជនជាប់ចោទនួន ជានិងខៀវ សំផនអស់មួយជីវិត នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីបានរកឃើញថា អតីតមេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យទាំងពីរនាក់រួមចំណែកក្នុងការកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជាអស់ជិតពីរលាននាក់។ សំណើសុំដាក់ទោសនេះធ្វើឡើងក្រោយពីសហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិបានបញ្ចប់សេចក្តីសន្និដ្ឋានរយៈពេលបីថ្ងៃរបស់ខ្លួនក្នុងការកាត់ទោសសំណុំរឿង០០២វគ្គទី១។ លោកគង់ សុឋានរិទ្ធនៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ៕